មូលហេតុ​ធ្វើ​ឱ្យ ប៊ុន ផៃលីន មិន​ទាន់​អាច​ទៅ​រស់​នៅ​អូស្ត្រាលី

  • 2015-04-15 12:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ុន ផៃលីន អះអាង​ជា​ថ្មី​ថា ចំណង​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី នៅ​តែ​រឹងមាំ​ជា​ធម្មតា មិន​ដូច​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​នោះ​ទេ និង​ កាន់​តែ​ស្និទ្ធស្នាល​ជាង​មុន​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា តារា​សិច​ស៊ី ប៊ុន ផៃលីន បញ្ជាក់​មក​កាន់​ Sabay​ ថា មិន​ទាន់​អាច​ទៅ​រស់​នៅ​អូស្ត្រាលី​នោះ​ទេ ព្រោះ​តែ​ហេតុផល​មួយ​ប៉ុណ្ណោះ។

 

 

នាង​ប្រាប់ ​Sabay ថា៖ "សំខាន់​ឪពុក​ម្ដាយ និង​ បង​ប្អូន​ខ្ញុំ​នៅ​ក្រ​ណាស់ ត្រូវ​ជួយ​ពួក​គាត់​ជា​មុន​សិន ទើប​អាច​ទៅ​អូស្ត្រាលី​បាន"។ ស្រី​ស្អាត​រូប​នេះ​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា មិន​បាន​បោះបង់​គម្រោង​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​បុរស​អាណិកជន​ខ្មែរ​វ័យ​ ៥០ ​ឆ្នាំ​នោះ កំពុង​រង់ចាំ​នាង​បំពេញ​កាតព្វកិច្ច​កូន និង​ ជា​បង​ស្រី​ល្អ​រួចរាល់​សិន ទើប​ពូក​គេ​អាច​សម្រេច​បំណង​រួម​រស់​នៅ​ជាមួយ​គ្នា។

 

ផៃលីន ឱ្យ​ដឹង​ទៀត​ថា កំពុង​រៀប​ចំ​ធ្វើ​យ៉ាង​ណា ដើម្បី​បង្កើត​ជា​មុខ​របរ​សម្រាប់​បង​ប្អូន ដើម្បី​ឱ្យ​ពូក​គេ​ចិញ្ចឹម​ជីវិត​បាន។ ម្យ៉ាង​ទៀត​ក៏​ត្រូវ​រៀបចំ​ជម្រក​សម្រាប់​ប្អូនៗ​ឱ្យ​បាន​រស់​នៅ​សមរម្យ​ផង​ដែរ ប៉ុន្តែ​គម្រោង​នេះ​អាច​ត្រូវ​ចំណាយ​ពេល​វេលា​ខ្លះ​ដែរ ព្រោះ​ពាក់ព័ន្ធ​ទៅ​នឹង​រ៉ាវ​លុយ​កាក់។

 

ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា មិន​យូរ​ពេក​ទេ ខណៈ​ទំនាក់ទំនង​ជាមួយ​បុរស​ពោះ​ម៉ាយ​កូន​ពីរ​ខាង​លើ​ធ្វើ​ឡើង​ជា​ញឹកញាប់​តាម​រយៈ​ទូរសព្ទ ហើយ​គាត់​ចង់​ឱ្យ ផៃលីន បាន​ទៅ​រស់​នៅ​ទីនោះ​ឆាប់ៗ៕

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី