មេគ្រប់គ្រង Rolls-Royce ជាជនជាតិឥណ្ឌូណេស៊ីបទពិសោធន៍ជាង ២០ ឆ្នាំ ធ្លាប់ដឹកនាំម៉ាកយីហោល្បីៗមិនចេះតិច
- 2015-04-10 18:40:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេគ្រប់គ្រង Rolls-Royce ជាជនជាតិឥណ្ឌូណេស៊ីបទពិសោធន៍ជាង ២០ ឆ្នាំ ធ្លាប់ដឹកនាំម៉ាកយីហោល្បីៗមិនចេះតិច
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ បន្ទាប់ពី Sabay បានចុះផ្សាយអត្ថបទមួយបង្ហាញពីមុខមាត់ប្រធានគ្រប់គ្រងក្រុមហ៊ុនរថយន្តៗធំនៅប្រទេសកម្ពុជា ដែលធ្វើឲ្យប្រិយមិត្តនិងមិត្តអ្នកអានជាច្រើនបានស្គាល់លែងជាការសង្ស័យ។
បន្តទៀត Sabay បង្ហាញប្រិយមិត្តបានស្គាល់ក៏ដូចជាអាចស្វែងយល់ពីប្រវត្តិត្រួសៗនាយកចាត់ការទូទៅក្រុមហ៊ុន Rolls-Royce Motor Car Phnom Penh ជាក្រុមហ៊ុននាំចូលរថយន្ត Rolls-Royce ដ៏ល្បីឈ្មោះធ្វើឲ្យមានការចាប់អារម្មណ៍ពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោក Temmy Wiradjaja នាយកចាត់ការទូទៅក្រុមហ៊ុន Rolls-Royce Motor Car Phnom Penh ដែលកំពុងដឹកនាំក្រុមហ៊ុន Rolls-Royce ប្រចាំប្រទេសកម្ពុជា គឺជាជនជាតិឥណ្ឌូណេស៊ី ដែលមកកាន់តួនាទីជាអ្នកគ្រប់គ្រង Rolls-Royce ប្រចាំប្រទេសកម្ពុជាកាលពីខែមករាឆ្នាំ ២០១៥។
តាមប្រវត្តិការងារ លោក Temmy មានបទពិសោធន៍ការងារខាងឧស្សាហកម្មយានយន្តរយៈពេលជាង ២៣ ឆ្នាំ និងធ្លាប់មានតួនាទីក្នុងជួរគណៈគ្រប់គ្រងជាច្រើនតំណែង។
លោក Temmy បានចាប់ផ្ដើមអាជីពដំបូងជាមួយក្រុមហ៊ុន ASTRA Group ជាក្រុមហ៊ុនចែកចាយរថយន្ត BMW និងក៏ទទួលបានការដំឡើងតំណែងក្លាយជានាយកគ្រប់គ្រងផ្នែកលក់សម្រាប់ក្រុមហ៊ុន Panji Rama Otomotif ប្រចាំទីក្រុងចាកាតាប្រទេសឥណ្ឌូណេស៊ី គ្រប់គ្រងលើការលក់រថយន្ត Mercedes-Benz និង Chrysler-Jeep។
លោកបានផ្លាស់ទៅធ្វើការនៅប្រទេសវៀតណាមនៅឆ្នាំ ២០០៩ ជាមួយក្រុមហ៊ុន Mercedes-Benz Vietnam (MBV) ក្នុងតួនាទីជានាយកក្រុមហ៊ុន និងជាសមាជិកគណៈកម្មាធិការនាយករបស់ក្រុមហ៊ុន។
ដើមឆ្នាំ ២០១៥ លោកក៏បានផ្លាស់មកដឹកនាំក្រុមហ៊ុន Rolls-Royce Motor Car Phnom Penh ដោយកាន់តួនាទីជានាយកចាត់ការទូទៅ ដើម្បីដឹកនាំក្រុមហ៊ុនឈានឆ្ពោះទៅភាពត្រចះត្រចង់។
ទាក់ទងជីវិតគ្រួសារនិងជិវិតឯកជន លោកមានភរិយា និងមានបុត្រពីរនាក់។ នៅពេលទំនេរលោកចូលចិត្តលេងវាយកូនគោល និងវាយសី។
បន្តអាន៖ មេក្រុមហ៊ុនរថយន្តធំៗនៅស្រុកខ្មែរ តិចថាមិនស្គាល់
អត្ថបទ៖ ប៊ុណ្ណារ៉ា