បុរស​ជាច្រើន​រួមភេទ​ជាមួយ​តុក្កតា​សិច ព្រោះ​នៅតែ​ស្មោះត្រង់​នឹង​ប្រពន្ធ

  • 2015-04-18 16:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ៗ​ចិន​រាប់​ម៉ឺន​នាក់​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​តុក្កតា​សិច​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ការ​ធ្វើ​បែបនេះ​ត្រូវ​បាន​ពួកគេ​អះអាង​ថា​ អាច​ជួយ​ពួកគេ​នៅតែ​ស្មោះត្រង់​នឹង​ប្រពន្ធ​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​ចំណាយ​ទៅ​រក​ស្រី​ខាងក្រៅ។

 

 

អតិថិជនម្នាក់ដែលជាអ្នក​រចនា​ម៉ូដ​អាយុ​២៩​ឆ្នាំ​ ​មាន​ត្រកូល Liu បាន​និយាយ​ប្រាប់​ភ្នាក់ងារ​ព័ត៌មានបារាំង​ AFP ថា ​លោក​បាន​ទិញ​វា​ទុក​មួយ​ដែរ ដោយសារ​តែ​លោក​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ក្នុង​អំឡុង​ពេល​មិន​បាន​នៅ​ជិត​ប្រពន្ធ លោក​បាន​បំពេញ​ចំណង់​ផ្លូវ​ភេទ​ជាមួយ​តុក្កតា​នេះ ជៀសវាង​ក្បត់ចិត្ត​ភរិយា​ទៅ​រក​ការ​សប្បាយ​នៅ​ខាង​ក្រៅ។

 

បុរស​រូប​នោះ​បាន​បន្ថែម​ថា៖ "តុក្កតា​ដែល​មាន​តម្លៃ​ថោក​ជា​ធម្មតា​គឺ​មិនមែន​ជា​ជម្រើស​ល្អ​ទេ ផ្ទុយទៅវិញ​គឺ​ទិញ​អា​ម៉ូដែល Micdoll "156" ដែល​មាន​តម្លៃ​ជាង ២៥៥០ដុល្លារ​គឺ​ល្អ​ខ្លាំង​ណាស់"។ ចំណែក​ម្ចាស់​ហាង​លក់​ដែល​មាន​យីហោ  Yi Jiange បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា "មនុស្ស​ភាគច្រើន​គិត​ថា​តុក្កតា​នេះ​គួរឲ្យ​ទាក់ទាញ​ជាង​មនុស្ស​ស្រី​ពិតប្រាកដ​ទៅ​ទៀត"។ លោក​បាន​បន្ថែម​ថា ​អតិថិជន​ជាច្រើន​ចាប់ផ្ដើម​ទិញ​តុក្កតា​ក្នុង​តម្លៃ​ថ្លៃ​សម្រាប់​ការ​រួមភេទ​នោះ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​អារម្មណ៍​ដែរ។ " ... គេ​នឹង​ស្លៀកពាក់​ឱ្យ​ពួកតុក្កតា​នោះ​នូវ​​សំលៀកបំពាក់​ផ្សេងគ្នា ... និង​ប្រហែល​ជា​ដាក់​ឈ្មោះ​ឲ្យ​ពួកគេ​ដូចជា​មនុស្ស​ទៀត​ផង"៕

 

តុក្កតា​នេះ​ត្រូវ​បាន​ផលិត​ឡើង​ពី​កៅស៊ូ​មួយ​ប្រភេទ​ដែល​មាន​សភាព​ទន់​ជាង​ ស៊ីលីកូន​ទៅ​ទៀត ហើយ​អវយវៈ​គឺ​ដូចគ្នា​នឹង​មនុស្ស​ស្រី​ពិត​ៗ៕

 

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist

អត្ថបទថ្មី