ប្រើតែដើមទ្រូងសោះ វីរីយ៉ា ថតបានជិត ១០ រឿងជាប់ៗគ្នា
- 2015-04-23 17:25:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើតែដើមទ្រូងសោះ វីរីយ៉ា ថតបានជិត ១០ រឿងជាប់ៗគ្នា
ចន្លោះមិនឃើញ
តារាសម្ដែង ពៅ វីរីយ៉ា ទើបតែចូលសិល្បៈ មិនបាន ១ ឆ្នាំ ស្រួលបួលផង ប៉ុន្តែ តារាស្រីសិចស៊ីរូបនេះ មានឱកាសបានថតរឿង រហូតដល់ទៅជិត ១០ រឿងជាប់ៗគ្នា ដោយរឿងដែលនាងថត សុទ្ធតែបញ្ចេញដើមទ្រូងស្ទើរតែទាំងអស់។ នេះបើតាម សាមីខ្លួន ប្រាប់ Sabay កាលពីម្សិលមិញ។
វីរីយ៉ា ប្រាប់ថា នាងចូលសិល្បៈនៅចុងឆ្នាំ ២០១៤ នេះ តាមរយៈការសម្ដែងរឿងខ្លីៗ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ហើយក្រោយមកក៏មានឱកាស ថតរឿងថ្មីជាច្រើន ដោយមកទល់ពេលនេះ ថតបានជិត ១០ រឿង មកហើយ។ រឿងមួយចំនួន ដែលបានថត វីរីយ៉ា មិនចាំឈ្មោះទាំងអស់ឡើយ។
តារាសិចស៊ីមានកំណើតមកពីខេត្ត ព្រៃវែង ម្នាក់នេះ បានរៀបរាប់ឲ្យដឹងថា រឿងដែលនាងធ្លាប់ថតមានដូចជា រឿង គំនុំស្នេហ៍អតីតជាតិ, ជីវិតនាងរក្សា, ទឹកភ្នែកកុលាបបាត់ដំបង, អូនទុំបងទាវ, ជាដើម ។ ឆាប់ៗខាងមុខនេះ វីរីយ៉ា បានបង្ហើបឲ្យដឹងថា នាងគ្រោងថតរឿងថ្មីមួយទៀត ឲ្យស្ថានីយទូរទស្សន៍CTN ដោយនៅក្នុងរឿងនោះ អ្នកដឹកនាំសម្ដែង ប្រាប់ថា ឲ្យនាងធ្វើជាតួឯកតែម្ដង ប៉ុន្តែ ឈ្មោះ និង សាច់រឿង សូមលាក់សិន ។
គ្រប់រឿងដែលបានថត ត្រូវបានតារាស្រីវ័យ ២៣ ឆ្នាំ ម្នាក់នេះ ប្រាប់ថា អ្នកដឹកនាំបានតម្រូវឲ្យនាងស្លៀកពាក់សិចស៊ីទាំងអស់ ត្បិតអីនាងមានដងខ្លួនសិចស៊ីពីកំណើតស្រាប់ ហើយភាពសិចស៊ីនេះ គឺជា ចំណងចំណូលចិត្តរបស់នាងផងដែរ។
នៅពេលមានតម្រុយថា នឹងបានគ្រងតំណែងតួឯក នាពេលដ៏ខ្លីខាងមុខនេះ វីរីយ៉ាញញឹមបិទមាត់មិនជិតឡើយ ហើយនាងលើកឡើងថា នេះជាលើកទី១ដែលនាងមានឱកាសបាន គ្រងតំណែងតួឯកបែបនេះ។ នាងនិយាយថា តំណែងមួយនេះ ជាបំណងប្រាថ្នា ជាយូរណាស់មកហើយ នាងពិតជាសប្បាយចិត្តខ្លាំងណាស់។ វីរីយ៉ា បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងសម្ដែង មិនឲ្យអ្នកនាំរឿងដែល បានជួយជ្រោមជ្រែង ខកចិត្តឡើយ៕
អានអត្ថបទ៖ Laura Mam ល្បីអីចឹង ដឹងឈ្មោះខ្មែរក្នុងបញ្ជីជាតិ អ្វីអត់?
អត្ថបទ៖ ខុត សីហា