ទារក​ចម្លែក​ដៃជើង​៨ ផ្អើល​មនុស្ស​មើល​ព្រោះ​គិត​ថា​ជា​ព្រះ​ចាប់​ជាតិ

  • 2015-04-24 15:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​អភ័ព្វ​ម្នាក់ បាន​ប្រសូត​មក​ដោយ​មាន​ដង​ខ្លួន​​តែ​មួយ តែ​មាន​អវយវៈ៨ កំពុង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា ព្រម​ទាំង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​មើល​ដល់​កន្លែង ព្រោះ​គិត​ថា​ជា​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ​ចាប់​ជាតិ។

 

 

 

រឿងរ៉ាវ​ដ៏​ចម្លែក​នេះ បាន​កើត​ឡើង​នៅ​ក្រុង Dumri-Isri ដែល​ជា​តំបន់​តូច​មួយ​ក្នុង​ប្រទេស​ឥណ្ឌា។ អ្នក​កាន់​សាសនា​រាប់ពាន់​នាក់ បាន​កកកុញ​គ្នា​រង់ចាំ​មើល​ទារក​អភព្វ​ទើប​កើត ព្រោះ​គិត​ថា​ជា​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ​របស់​ពួកគេ។ ​

 

លោក Kuntalesh Pandey បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា លោក​បាន​ធ្វើ​ដំណើរ​ប្រហែល ១១៦​គីឡូម៉ែត្រ ដើម្បី​មក​មើល​ទារក​ចម្លែក​ផ្ទាល់​ភ្នែក។ បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ​បាន​បញ្ជាក់​ថា "ពេល​មិត្ត​ខ្ញុំ​ផ្ញើ​រូប​មក​ដំបូង ខ្ញុំ​សរសេរ​តប​វិញ​ថា​កាត់​ត​ទេ... តែ​ពេល​គេ​និយាយ​ថា​ជា​ការ​ពិត ទើប​ដាច់​ចិត្ត​មក​មើល​ឲ្យ​ឃើញ​ជាក់​នឹង​ភ្នែក​តែ​ម្ដង"។

 

ទារក​ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ បាន​កើត​មក​ជាមួយ​ជើង៤ និង​ដៃ​៤ ដែល​អាច​បណ្ដាល​មក​ពី​ការ​បង្ក​កំណើត​កូន​ភ្លោះ​មិន​ប្រក្រតី។ ទោះ​បែប​ក្ដី ប្រជាជន​ជា​ច្រើន​ក្នុង​ប្រទេស​ប្រទេស​ឥណ្ឌា បាន​ចាត់​ទុក​ទារក​នេះ​ជា​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ​ចាប់ជាតិ ព្រះ​នាម Ganesha ដែល​មាន​​រូបរាង​ស្រដៀង​សត្វ​ដំរី ព្រម​ទាំង​មាន​ដៃ​៤៕

 

 

 

ចុចអាន៖ ផ្អើល​រាប់​ពាន់​នាក់​​មើល​ទារក​មាន​ស្នាម​ដូច​ព្រះ​យេស៊ូគ្រិស្ត

 

​​​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror

អត្ថបទពេញនិយម
អត្ថបទថ្មី