Emerson និងThakral Cambodia សហការ​គ្នា​ពង្រីក​ទី​ផ្សារ​

  • 2015-04-29 15:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Emerson និង​ ក្រុមហ៊ុន Thakral Cambodia បាន​ប្រកាស​ភាព​ជា​ដៃ​គូរ​របស់​ខ្លួន ​នៅ​ក្នុង​សិក្ខា​សាលា​​មួយ​ដែល​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​អ៊ីនធើខន​ កាល​ពី​ថ្ងៃ​អង្គារ​ ទី២៨ ខែ​មេសា​នេះ​។

 

 

លោក​ស៊ីម​ ចាន់​ដារ៉ា​វុធ អ្នក​តំណាង​ក្រុម​ហ៊ុន Emerson ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៣​ឆ្នាំ​នេះ មុខ​ជំនួញ​របស់​ក្រុម​ហ៊ុន​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ហេតុ​ដូច​នេះ​ទើប​ក្រុមហ៊ុន​សម្រេច​ចិត្ត​ចាប់​ដៃ​គូរ​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ដែល​ទាក់​ទង​ទៅ​នឹង​ប្រព័ន្ធ​ទប់​ភ្លើង​សម្រាប់​ប្រព័ន្ធ ​IT ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​​របស់​ធនាគារ​និង​ក្រុមហ៊ុន​ទូរសព្ទ​ជា​ដើម។

 

លោក ដារ៉ា​វុធ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា​សព្វ​ថ្ងៃ​ក្រុមហ៊ុន​បាន​ក្ដោប​ក្ដាប់​ទី​ផ្សារ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ធនាគារ​​ធំៗ ​មីក្រូហិរញ្ញវត្ថុ​ និង​ក្រុម​ហ៊ុន​ទូរសព្ទ​ជា​ដើម​​។ ចំណុច​ទាក់​ទាញ​របស់​ Emerson សម្រាប់​ដៃ​គូរ​អាជីវកម្ម​ មាន​៣​គឺ​ Emerson ជា​ស្លាក​យី​ហោ​មួយ​ដ៏​ល្បី​របស់​អាមេរិក ផ្ដោត​សំខាន់​លើ​គុណភាព​ និង​មួយ​វិញ​ទៀត​គឺ​ក្រុម​ហ៊ុន​មាន​អ្នក​មាន​បច្ចេកទេស​នៅ​ក្នុង​ស្រុក​ផ្ទាល់​ដែល​រង់​ចាំ​ដោះ​ស្រាយ​បញ្ហា​ដល់​អតិថិជន​។​​

 

ក្នុង​ឱកាស​នោះ​ក្រុមហ៊ុន​Emerson ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ម៉ាស៊ីន​ទប់​ភ្លើង(​UPS) ​ដែល​វា​អាច​ជួយ​បង្ការ​ហេតុ​ការណ៍​​នានា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​កិច្ច​ប្រតិបត្តិការ​ផ្សេងៗ​​ក្នុង​ប្រព័ន្ធ​IT​ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថភាព​ក្នុង​ធនាគារ​រឺ​ក្រុម​ហ៊ុន​ឯកជន​​ផង​ដែរ​។

 

ម៉ាស៊ីន​ទប់​ភ្លើង​របស់​​Emerson មាន​បី​ប្រភេទ​គឺ​៖

 

  • Desktop UPS៖ វា​គឺ​ប្រើ​សម្រាប់​កិច្ច​ប្រតិបត្តិការ​ខ្នាត​តូច ​ដែល​មាន​អាច​ផ្ទុក​ថាមពល​បាន​ពី​ចន្លោះ​ ៥០០វ៉ុល​អំពែ ទៅ​ដល់​ ១,៥គីឡូ​វ៉ុល​អំពែ
  • Medium UPS៖ សម្រាប់​កិច្ច​ប្រតិបត្តិការ​ខ្នាត​មធ្យម​ ដែល​មាន​អាច​ផ្ទុក​ថាមពល​បាន​ពី​ចន្លោះ​ ៧០០វ៉ុល​អំពែ ទៅ​ដល់​ ៣​គីឡូ​វ៉ុល​អំពែ
  • Mission UPS៖​ សម្រាប់​អង្គភាព​ធំៗ​ ដែល​មាន​អាច​ផ្ទុក​ថាមពល​បាន​ពី​ចន្លោះ​ ១​គីឡូ​វ៉ុល​អំពែ ឡើង​ទៅ​។​ ​​​​​​​​​

អត្ថបទ​៖ ​ហៃ ​សុខ​ហេង