គ្រែឫស្សីខ្មែរ ពណ៌ធម្មជាតិបៃតងខ្ចី គួរឲ្យចង់គេង
- 2015-04-30 14:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រែឫស្សីខ្មែរ ពណ៌ធម្មជាតិបៃតងខ្ចី គួរឲ្យចង់គេង
ចន្លោះមិនឃើញ
គ្រែធ្វើពីដើមឫស្សីស្រស់ៗ ដែលគេច្នៃឲ្យមានសណ្ឋានដូចគ្រែប្រអប់ធ្លាប់ឃើញសម្បូរតែធ្វើពីឈើប្រណិតនោះ ហាក់ទទួលការចាប់អារម្មណ៍ច្រើន ពីក្រុមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម។
លោក ហេង សំណាង ដែលបានបង្ហោះរូបភាពគ្រែឫស្សីនេះលើហ្វេសប៊ុកថា គ្រែឫស្សីផលិតផលខ្មែរនេះ សម្បូរលក់នៅ កំពង់ធំ និងកំពង់ឆ្នាំង។ ឯតម្លៃវិញ មិនថ្លៃទេ គឺអាចចាប់ពី ១២ទៅ១៥ម៉ឺនរៀលប៉ុណ្ណោះ ។ គ្រែដ៏សាមញ្ញនេះ ជាប់ធន់ និងមានអាយុកាលប្រើប្រាស់ប្រមាណពី១០ទៅ២០ឯណោះ។ សំណាង ឆ្លើយតប នឹងចម្ងល់ចង់ដឹងពីគ្រែឫស្សីថា៖ «កាលពីមុនគ្រួសារខ្ញុំក៏ធ្លាប់លក់វាដែរ។ គ្រែអីចឹងៗ កំពង់ធំ កំពង់ឆ្នាំង សម្បូរណាស់»។
រូបភាព៖ FB/ Heng Samnang