ក្រុមហ៊ុន​ Emerson​ ចាប់​ដៃគូ​ជា​មួយ​នឹង​ Thakral​ នាំ​មក​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ SME នៅ​ក្នុង​ប្រទេស​កម្ពុជា

  • 2015-05-09 00:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​ 28​ ខែ​ម​សា​ ឆ្នាំ​ 2015​ Emerson​ បាន​ចាប់​ដៃគូ​ជា​មួយ​នឹង​ Thakral​ Cambodia​ Industries​ Limited​ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​វត្តមាន​របស់​ក្រុមហ៊ុន​ Emerson​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​សហការ​គ្នា​នេះ​ TCIL​ គឺជា​តំណាង​ចែកចាយ​របស់​ Emerson​ សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (SME)​  នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​រក​សមាហរណកម្ម​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​។​ Thakral​ Cambodia​ Industries​ Limited​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ Thakral​  Group​ ដែល​មាន​មូលដ្ឋាន​ប្រទេស​សិង្ហ​បុរី​ និង​មាន​ការិយាល័យ​នៅ​ប្រទេស​ចំនួន​ 30​ ដែល​បាន​ផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ដ៏​ល្អ​បំផុត​។​

 

 

TCIL ​ក៏​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ភ្នំពេញ​និង​មាន​សាខា​នៅ​ខេត្ត​សៀមរាប​និង​ស្រុក​កំបូល។ លោក​ Prasit​ Puapatarakul​ នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ Emerson​ បាន​លើក​ឡើង​ថា​ នេះ​ជា​ការងារ​ដ៏​សំខាន់​ណាស់​ដែល​យើង​ធ្វើការ​ជាមួយ​អ្នក​ចែកចាយ​ដែល​មាន​ជំនាញ​ និង​បាន​ដឹង​អំពី​ទីផ្សារ​ក្នុងស្រុក​ដូច្នេះ​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​ល្អ​ប្រសើរ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​របស់​អតិថិជន​របស់​យើង​។​ជា​មួយ​នឹង​កេរ្តិ៍ឈ្មោះ​ដ៏​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ TCIL​ ដែល​ជា​ដៃគូ​ចែកចាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​លក់​ និង​ផ្ដល់​នូវ​ដំណោះស្រាយ​យើង​ពិតជា​មានចិត្ត​រំភើប​ក្នុង​ការ​ធ្វើការ​ជាមួយ​ពួក​គេ​។​

 

 

លោក​ Ashish​ Fitkariwala​ ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​ TCIL​ បាន​និយាយ​ថា​ "​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Emerson​ មិន​ត្រឹមតែ​បាន​ផ្ដល់​នូវ​ផលិតផល​យ៉ាង​ទូលំទូលាយ​របស់​យើង​នោះ​ទេ​ប៉ុន្តែ​ក៏​បាន​ពង្រីក​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អតិថិជន​របស់​យើង​ដែល​យើង​បាន​នាំ​បច្ចេកវិទ្យា​ចុង​ក្រោយ​និង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​តំបន់​»​។​យើង​មានការ​រីករាយ​ក្នុង​ការ​ក្លាយ​ជា​អ្នក​ចែកចាយ​ Emerson​ យើង​សម្លឹង​ទៅ​មុខជា​និច្ច​ដើម្បី​ធ្វើការ​ជាមួយ​ពួក​គេ​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​ពេល​អនាគត ។

វីដេអូ

អត្ថបទ៖ ពាណិជ្ជ​កម្ម