អ្នកស្គមញ៉ាំយ៉ាងណាក៏មិនធាត់ អាចសាកល្បងវិធីងាយៗនេះ
- 2015-05-09 18:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្គមញ៉ាំយ៉ាងណាក៏មិនធាត់ អាចសាកល្បងវិធីងាយៗនេះ
ចន្លោះមិនឃើញ
ព័ត៌មានសុខភាពនានាច្រើនតែចាប់អារម្មណ៍លើវិធីជួយឱ្យអ្នកធាត់ៗស្រកគីឡូ តែមិនសូវជាចាប់អារម្មណ៍ចំពោះមនុស្សមួយចំនួនដែលស្គម ញ៉ាំអីក៏មិនធាត់សោះ។ តែថ្ងៃនេះ អ្នកមិនបាច់បារម្ភទៀតទេ Sabay នឹងបង្ហាញជូនវិធីងាយៗមួយចំនួនដើម្បីឱ្យអ្នកបានឡើងគីឡូ ហើយនៅតែមានសុខភាពល្អដូចពីមុន។
១. អាហារដែលត្រូវញ៉ាំ៖ ចេក និងទឹកដោះគោ៖
សម្រាប់អ្នកដែលចង់ធាត់គួរញ៉ាំចេកមួយផ្លែជាប្រចាំរៀងរាល់ព្រឹកជាមួយនឹងទឹកដោះគោក្ដៅៗមួយកែវ។ អ្នកក៏អាចបន្ថែមស្ករសមួយស្លាបព្រាទៅក្នុងទឹកដោះគោនោះក៏បាន។ បើមិនចង់ញ៉ាំនៅពេលព្រឹក អ្នកអាចញ៉ាំរបៀបនេះក្រោយពេលបាយក៏បានដែរ។
គ្រាប់ធញ្ញជាតិ៖
ដំឡូងបារាំង៖
ដំឡូងបារាំងមានផ្ទុកជាតិកាបូហាយត្រាតដែលនឹងជួយជំរុញទម្ងន់ខ្លួនរបស់អ្នកឱ្យកើនឡើង។ អ្នកអាចចម្អិនវាដោយចៀន ឬក៏ដុត។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំដំឡូងបារាំងចំណិត ឬដំឡូងបារាំងបំពងនឹងអាចឡើងទម្ងន់ឆាប់។
ប្រភេទទឹកក្រឡុកដែលមានជាតិស្ករផ្អែម៖
ភេសជ្ជៈប្រភេទនេះជួយបង្កើនជាតិកាឡូរីបានខ្ពស់ ដោយសារតែគ្រឿងផ្សំដែលសម្បូរប្រូតេអ៊ីនពីផ្លែឈើ។ អ្នកអាចញ៉ាំទឹកផ្លែឈើក្រឡុក ដោយបន្ថែមយ៉ាអួ និងដុំទឹកកកចូលបន្តិចក៏បាន។
អាហារដទៃទៀត៖
ក្រៅពីអាហារខាងលើ អ្នកអាចញ៉ាំអាហារបន្ថែមទៀតដូចជា ស៊ុត សណ្ដែក ស្វាយក្រឡុកលាយជាមួយទឹកដោះគោផឹក២ដងក្នុងមួយថ្ងៃ នំប៉័ងហូវីដ សាច់ក្រហម ប៊ឺ ទឹកសណ្ដែក យ៉ាអួ និងផ្លែប៊ឺ។ លើសពីនេះ កុំភ្លេចញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃផង។
២. គេងថ្ងៃ៖
៣. ហាត់ប្រាណ៖
វិធីហាត់ប្រាណដ៏ល្អសម្រាប់អ្នកស្គម ហើយចង់ធាត់គឺ ការដើរលឿនៗ ជិះកង់ រាំ ឬក៏ហែលទឹក។
៤. កាត់បន្ថយស្ត្រេស៖
អារម្មណ៍តានតឹងក៏ជាផ្នែកមួយសំខាន់ដែលអ្នកមិនអាចឡើងទម្ងន់បានដែរ។ ហេតុនេះ បើអ្នកកំពុងតែមានអារម្មណ៍មិនស្រណុក ឬស្មុគស្មាញអ្វីមួយ អ្នកអាចងាកមកធ្វើការតាំងសម្មាធិ ឬហាត់ប្រាណតាមបែប Yoga ដើម្បីបន្ថយអារម្មណ៍តានតឹងទាំងនោះ។
-កុំញ៉ាំផ្លែឈើទាំងពោះទទេ ព្រោះវានឹងធ្វើឱ្យស្រកទម្ងន់ទៅវិញ -ចៀសវាងការញ៉ាំទឹក ឬភេសជ្ជៈមុនបាយថ្ងៃ ព្រោះវានឹងធ្វើឱ្យអ្នកលែងសូវឃ្លានបាយ -កុំជក់បារី -បញ្ឈប់ការធ្វើការងារណាដែលត្រូវប្រើកម្លាំងហួសកម្រិត៕
វិធីធ្វើឱ្យថ្ពាល់ពេញ គួរឱ្យក្នាញ់ដូចកូនក្មេង
ប្រែសម្រួល៖ សុគន្ធី ប្រភព៖ homeremedyshop