Dota 2 Update Patch 6.84 មានអ្វីពិសេសខ្លះ?
- 2015-05-11 16:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dota 2 Update Patch 6.84 មានអ្វីពិសេសខ្លះ?
ចន្លោះមិនឃើញ
ថ្មីៗនេះសេវាកម្សាន្ដ Dota 2 បានធ្វើការវិវឌ្ឍន៍ខ្លួនទៅកាន់ Version ថ្មីមួយទៀតគឺការ Update Patch 6.84 ហើយការវិវឌ្ឍន៍ថ្មីនេះបានកែប្រែ និងបន្ថែមចំណុចមួយចំនួនទៅលើ Feature ក្នុងហ្គេម ទៅលើតួអង្គស្ទើរតែទាំងអស់។ ការកែប្រែនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យតួអង្គក្នុង Dota 2 ទាំងអស់ មាន Ability កាន់តែមានភាពសមាមាត្រគ្នាជាងមុន ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់ប្រិយមិត្ត Dota 2 ទាំងអស់។
ការ Update នេះក៏ដូចជាបានផ្ដល់ដំណឹងដល់ក្រុមដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតប្រចំាឆ្នាំរបស់ Dota2 គឺ TI5 (International Dota 2 Championships) លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅចុងខែ សីហា ខាងមុខនេះថា Hero ក្នុង Dota 2 ពេលនេះមាន Ability ប្រហាក់ប្រហែលគ្នាទេ ដូច្នេះពេលប្រកួតគឺអាចជ្រើសរើស Hero ណាក៏បាន តែសំខាន់គឺយុទ្ធសាស្ត្រនិងតិចនិកក្នុងការលេងជាក្រុមទើបជាកត្តាចាំបាច់។
Developer Valve បានកែប្រែ និងបន្ថែម Feature ថ្មីៗមួយមាន ៣ ចំណុចធំៗ។ ទី១ Update Feature ថ្មីលើ Environment ក្នុងហ្គេមមួយចំនួន។ ទី ២ តួអង្គដែលមាន Ability ខ្លាំង គឺត្រូវតែកាត់បន្ថយ Attributes និង skills ខ្លះ។ តាមការកត់សម្គាល់បានឲ្យដឹងថា Hero ដែលគេនិយមលេងជាងគេគឺ Juggernaut Sniper និង Troll Warlord។ ជាមធ្យមក្រុមដែលបានជ្រើសយក Sniper មានឱកាសឈ្នះ 54.58 ភាគរយ ហើយបើយក Troll Warlord វិញ ភាគរយឈ្នះការប្រកួតគឺច្រើនជាង 57% ទៅទៀត។
ដូច្នេះការ Update Patch 6.84 នេះមានន័យថា តួអង្គដែលមាន Ability ខ្លាំង ត្រូវបាន Developer កាត់បន្ថយ Ability ចំណែកឯតួអង្គដែលមាន Ability ខ្សោយគឺ Developer បន្ថែម Attributes និង skills ខ្លះ។ ការ Update បែបនេះ គឺដើម្បីឲ្យការប្រកួតមានរយៈពេលយូរ ហើយអ្នកលេងនឹងចេះប្រើយុទ្ធសាស្ត្រនិងសហការគ្នាក្នុងក្រុមល្អជាងមុន ចំណែកឯចំណុចទី ៣ គឺបន្ថែម Item ថ្មីៗ។
ទស្សនាវីដេអូខាងក្រោមនេះបង្ហាញពីការ Log in ចូល MySabay Account ដើម្បីទិញ item ក្នុងហ្គេម Dota 2
បន្តអាន៖ Sabay Coin ប្រើកាន់តែទូលាយអាចទិញ Item ហ្គេមល្បីៗ Dota 2 និងហ្គេមពេញនិយមលើ Facebook
ដោយ៖ តុង
ប្រភព៖ www.polygon.com