សណ្ឋាគារ​បែប​ណា​ទើប​​​​អាច​ចាត់​ថ្នាក់​លំដាប់​​ផ្កាយ​៥?

  • 2015-06-04 21:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​តែ​ដឹង​ថា​ ​សណ្ឋាគារ​ផ្កាយ​ប្រាំ​គឺ​ជា​សណ្ឋាគារ​ដែល​ប្រណីត​មួយ​​​ដែល​មាន​​តម្លៃ​ថ្លៃ​ មាន​ទំហំ​ធំ​ មាន​ខ្យល់​ឱកាស​បរិសុទ្ធ​ជាដើម។ ចុះ​ប្រិយ​មិត្ត​ដឹង​ឬ​នៅ​ថា​សណ្ឋាគារ​​នោះ​ប្រណិត​យ៉ាង​ណា​ខ្លះ​ ទើប​គេ​ចាត់​ចូល​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ?

​ ការពិត​ទៅ​គេ​បែង​ចែក​សណ្ឋាគារ​ដោយ​កំណត់​យក​កម្រិត​ស្តង់ដារ​នៃ​សេវា​​បម្រើ​ជា​គោលការណ៍​ចម្បង​ ពុំ​មែន​យក​ទំហំ​សណ្ឋាគារ ឬ​រូបភាព​​ខាង​ក្រៅ​នោះ​ទេ​។ នេះ​បើ​តាមសៀវភៅ​ដំណើរ​ការ​សណ្ឋាគារ​របស់​អ្នក​និពន្ធ​​ ច្រឡឹង​សុមេធា​ យ៉ែម​ ច័ន្ទ​រិទ្ធ និង ​ វ៉ាត​ វីរៈ។

 

(រូបសណ្ឋាគារសុខា​ភ្នំពេញ​)

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សេវាកម្ម​​​របស់​សណ្ឋាគារ​ផ្កាយ​ប្រាំ៖ ​​
  • ក្នុង​បន្ទប់​ទាំ​ង​អស់​ត្រូវ​មាន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ជា​ប្រចាំ​ ​- ត្រូវ​មាន​ទូរសព្ទ​ដាក់​កាត​នៅ​ក្នុង​របៀង​សណ្ឋាគារ -ក្នុង​បន្ទប់​ទាំង​អស់​ត្រូវ​មាន​ម៉ាស៊ីន​ត្រជាក់ -ក្នុង​បន្ទប់​ទាំង​អស់​ត្រូវ​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ និង មាន​ប្រព័ន្ធ​អគ្គិសនី -អ្នក​ទទួល​​ភ្ញៀវ​ត្រូវ​នៅ​ជា​ប្រចាំ​បម្រើ​ភ្ញៀវ​២៤​ម៉ោង -ផ្ដល់​អាហារ​ពេល​ព្រឹក​ឱ្យ​ភ្ញៀវ -ផ្ដល់​ទឹក​ទទួល​ភ្ញៀវ​ដែល​អាច​ជា​ទឹក​ដាំ -បុគ្គលិក​ទទួល​ការ​បណ្ដុះ​បណ្ដាល​ ស្លៀកពាក់​ឯកសណ្ឋាន​ក្នុង​ពេល​ធ្វើ​ការ​ព្រម​ទាំង​មាន​ការ​ត្រួត​ពិនិត្យ​ផ្នែក​សុខភាព​ -សម្បទា​សង្គ្រោះ​បន្ទាន់​ដូច​ជា​បរិក្ខារ​ពន្លត់​អគ្គិភ័យ​ និង​មធ្យោបាយ​សុវត្ថិភាព​អេឡិចត្រូនិក -ត្រូវ​មាន​របៀង​ (Lobby) ដែល​មាន​កៅអី​ ឬ​ សាឡុង នៅ​ជាប់​ការិយាល័យ​ទទួល​ភ្ញៀវ (Reception) -មាន​Safe សម្រាប់​ភ្ញៀវ​ផ្ញើ​ប្រាក់​ឬ​វត្ថុ​មាន​តម្លៃ -ក្នុង​សណ្ឋាគារ​មាន​បន្ទប់​យ៉ាង​តិច​ ៥០ ឬ ១០០ សម្រាប់​សណ្ឋាគារ​សង់​ថ្មី -នៅ​តាម​​ជាន់​នីមួយៗ​ក្នុង​ចំណោម​២០​បន្ទប់​យ៉ាង​ច្រើន​ ត្រូវ​មាន​បន្ទប់​ទឹក​រួម​មួយ​ដែល​ក្នុង​នោះ​មាន​បង្គន់​ស្រី​និង​បង្គន់​ប្រុស -បើ​សណ្ឋាគារ​លើស​ពី​១ ជាន់​ត្រូវ​មាន​ជណ្ដើរ​យោង(Lift) សម្រាប់​ដឹក​ជញ្ជូន​ភ្ញៀវ -ក្នុង​បន្ទប់​ទាំង​អស់​ត្រូវ​មាន​បន្ទប់​ទឹក​នៅ​ក្នុង​នោះ -គ្រប់​បន្ទប់​ទាំង​អស់​ ត្រូវ​មាន​ទូរសព្ទ​ដៃ​ដែល​អាច​ទូរសព្ទ​ចេញ​ទៅ​​ក្រៅ ប្រទេស​បាន​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​សុំ​អនុញ្ញាត​ពី​បុគ្គលិក​ការិយាល័យ​ទទួល​ភ្ញៀវ ហើយ​មាន​ម៉ាស៊ីន​គិត​រយៈពេល​និង​តម្លៃ​នៅ​ការិយាល័យ​ទទួល​ភ្ញៀវ -មាន​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ​ និង ហ្គារ៉ាស (Garage) ដាច់​ពី​គ្នា -សម្បទា​បោកអ៊ុត​ និង​ បោក​ស្ងួត -មាន​កន្លែង​ផ្ញើ​ឥវ៉ាន់​ទុក -ក្នុង​សណ្ឋាគារ​ត្រូវ​មាន​ Suites ឬ Apartments -មាន​អាង​ហែល​ទឹក​ (Swimming Pool) និង​សាវណា (Sauna) -ក្នុង​សណ្ឋាគារ​ត្រូវ​មាន​បន្ទប់​សម្រាប់​ Conference, Banquet -ក្នុង​សណ្ឋាគារ​ត្រូវ​មាន​ Business Hotel សម្រាប់​ភ្ញៀវ​ -បុគ្គលិក​នៅ​ក្នុង​ការិយាល័យ​ទទួល​ភ្ញៀវ​ចេះ​ភាសាបរទេស​យ៉ាង​តិច​ ៣ -យ៉ាង​ហោច​ណាស់​ក្នុង​សណ្ឋាគារ​ទាំង​មូល​ត្រូវ​មាន​កន្លែង​ស្រស់​ស្រូប​អាហារ​និង​ភេសជ្ជៈ​យ៉ាង​តិច​៥​ សម្រាប់​ភ្ញៀវ​ដែល​ក្នុង​នោះ​ ២ គឺ​ភោជនីយដ្ឋាន​ -ក្នុង​ភោជនីយដ្ឋាន គ្រឿង​សង្ហារិម​ត្រូវ​តែ​ប្រណីត

 

(រូបបន្ទប់សណ្ឋាគារសុខា​ភ្នំពេញ​)

-គ្រប់​បន្ទប់​ គ្រប់​ភោជនីយដ្ឋាន​ ឬ បន្ទប់​ណា​ក៏​ដោយ​ត្រូវ​តែ​មាន​ម៉ាស៊ីន​ត្រជាក់​ -ក្នុង​បន្ទប់​ទាំង​អស់​ត្រូវ​មាន​ TV, Radio, Mini Bar, In-house Video និង​តន្ត្រី​ចាក់​ផ្សាយ​ពី​កន្លែង​ណា​មួយ -ក្នុង​សណ្ឋាគារ​ត្រូវ​មាន​ម៉ាស៊ីន​តេឡេក្រាម​  ហ្វាក់ ម៉ាស៊ីន​ថត​ចម្លង​ និង ប្រព័ន្ធ​អ៊ីនធើណេត​ សម្រាប់​បម្រើ​ភ្ញៀវ -មាន​កន្លែង​សម្រាប់​លេង​កីឡា​ ដូច​ជា​បន្ទប់​ហាត់​ប្រាណ​ ឬ​ទី​លាន​បាល់​​បោះ​ បាល់​ទះ​ ថេននីស​ឬ​មីនី​ហ្គូល -មាន​រថយន្ត​តាក់ស៊ី​ប្រចាំ​សណ្ឋាគារ -មាន​គ្រូពេទ្យ​ប្រចាំ​សណ្ឋាគារ -ក្នុង​សណ្ឋាគារ​មាន​ការិយាល័យ​សម្រាប់​ដាក់​ជួល​​ឱ្យ​អ្នក​ដទៃ​បើក​អាជីវកម្ម​ផ្សេងៗ​ដូច​ជា​ Drug Store, Shop, Travel Agency, Souvenir Shop, Airline Office -Room Service ត្រូវ​មាន​រយៈពេល​២៤​ម៉ោង -មាន​Bellmen សម្រាប់​ជញ្ជូន​ឥវ៉ាន់​ភ្ញៀវ​ទៅ​បន្ទប់ -មាន​ Lift​boy សម្រាប់​ជូន​ភ្ញៀវ​ជិះ​ជណ្ដើរ​យោង -មាន​សេវា​១៤​មុខ​ទៀត​សម្រាប់​បម្រើ​ភ្ញៀវ។

 

មុន​នឹង​កកើត​សណ្ឋាគារ​ប្រណីត​ៗ​ឬ ផ្ទះ​សំណាក់​ដែល​សម្បូរ​បែប​ដូច​បច្ចុប្បន្ន​ ខ្មែរ​ធ្លាប់​មាន​ផ្ទះ​សំណាក់​ តាំង​ពី​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​មក​ម្ល៉េះ ដែល​ត្រូវ​​បាន​កសាង​សម្រាប់​ឱ្យ​ប្រជារាស្ត្រ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដោយ​មិន​គិត​ថ្លៃ​ និង​ពុំ​ទាន់​មាន​សេវាកម្ម​ច្រើន​នៅ​ឡើយ​ទេ​ ពោល​គឺ​មាន​មាន​តែ​ការ​ផ្ដល់​នូវ​ប្រដាប់​សម្រាប់​បង្កាត់​ភ្លើង​​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ឯកសារ​ខាង​លើ​៕

 

ចុច​អាន៖ សណ្ឋាគារ​ប្រណិត​​​តម្លៃ​ជាង​​១០០​លាន​ដុល្លារ​​នៅ​មុខ​វាំង​​សម្រេច​បើក​សម្ពោធ​ព្រឹក​នេះ​

ចុច​អាន៖ តម្លៃ​បន្ទប់​សណ្ឋាគារ​ប្រណិត​ៗ​​លំដាប់​ផ្កាយ​នៅ​​ភ្នំពេញ​ អ្នក​អាច​មិន​ដឹង!

 

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង