មើលជើង ប្រេស៊ីលប៉ះអាហ្សង់ទីន និងបារាំងប៉ះព័រទុយហ្គាល់តិចមើល៍!
- 2014-10-11 16:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលជើង ប្រេស៊ីលប៉ះអាហ្សង់ទីន និងបារាំងប៉ះព័រទុយហ្គាល់តិចមើល៍!
ចន្លោះមិនឃើញ
យប់នេះ នឹងមានការប្រកួតមិត្តភាពរវាងក្រុមយក្ស២គូ គឺ ប្រេស៊ីលប៉ះអាហ្សង់ទីន នៅទីក្រុងប៉េកាំងប្រទេសចិន ម៉ោង៧:០៥នាទី និងបារាំងបើកទ្វាផ្ទះស្វាគមន៍ព័រទុយហ្គាល់ ម៉ោង១:៤៥រំលងអាធ្រាត្រ។
ជើងកីឡាករ និងប្រវត្តិជួបគ្នា
ប្រេស៊ីល vs អាហ្សង់ទីន
ក្រុមទាំងពីរនេះពេញជើងល្អណាស់ក្នុងប្រកួតមិត្តភាពដណ្ដើមពានរង្វាន់ Superclascico de las Americas យប់នេះ ហើយអ្វីដែលប្រិយមិត្តនឹងប្លែកភ្នែកក្នុងការប្រកួតនេះ គឺប្រុសស្អាត Kaka នឹងបង្ហាញខ្លួនឱ្យជម្រើសជាតិប្រេស៊ីលវិញហើយ។
ជម្រើស១១នាក់របស់ប្រេស៊ីលយប់នេះអាចជា Cesar, Dodo, Dante, Alves, Luiz, Gustavo, Souza, Hulk, Kaka, Fred និងខ្សែប្រយុទ្ធមិនអាចខ្វះបាន Neymar ។ រីឯខាងអាហ្សង់ទីនវិញអាចមានដូចជា Romero, Garay, Demichelis, Fernandez, Zabaleta, Pastore, Mascherano, Messi, Di Maria, Higuain និង Aguero ។
កីឡាករក្រុមប្រេស៊ីល (រូបលើ) និងអាហ្សង់ទីន ហ្វឹកហាត់ត្រៀមប្រកួត
ក្រុមមកពីអាមេរិកឡាទីនទាំងពីរនេះគិតចាប់ពីឆ្នាំ២០០០មក ធ្លាប់ជួបគ្នាមិនតិចជាង១៥ដងទេ ហើយ៣ប្រកួតចុងក្រោយរបស់ពួកគេ គឺអាហ្សង់ទីនឈ្នះ២ ប្រេស៊ីលឈ្នះ១។
អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតយប់នេះ គឺនៅក្នុងទីក្រុងប៉េកាំង កំពុងតែចុះអ័ព្ទជាខ្លាំងសឹងតែមើលមុខគ្នាលេងឃើញតាំងពីថ្ងៃព្រហស្បតិ៍មកម៉្លេះ ដែលធ្វើឱ្យពិបាកសម្រាប់ក្រុមទាំងពីរក្នុងការហ្វឹកហាត់ជាខ្លាំង។ មិនតែប៉ុណ្ណោះការចុះអ័ព្ទនេះត្រូវបានគេរាយការណ៍ថានឹងចុះដល់ថ្ងៃសៅរ៍នេះទៀតផង។
បារាំង Vs ព័រទុយហ្គាល់
មិនខុសអីពីគូខាងលើនោះទេ ក្រុមនៅអឺរ៉ុបទាំងពីរនេះក៏ពេញជើងល្អដែរយប់នេះ ពោលគឺ Cristiano Ronaldo របស់ព័រទុយហ្គាល់និង Karim Benzema របស់បារាំងអាចចូលលេងបានដូចគ្នា។
Ronaldo និងមិត្តរួមក្រុម Tiago ហ្វឹកហាត់ត្រៀមប៉ះបារាំង
ខ្សែប្រយុទ្ធបារាំង Karim Benzema ក្នុងពេលហ្វឹកហាត់
ជម្រើស១១នាក់របស់បារាំងអាចជា Lloris, Sagna, Varane, Mathieu, Digne, Sissoko, Pogba, Cabaye, Schneiderlin, Cabella និង Benzema ។ ចំណែកឯខាងព័រទុយហ្គាល់វិញ១១នាក់របស់គេមាន Rui Patricio, Pereira, Pepe, Costa, Coentrao, Moutinho, Carvalho, Gomes, Ronaldo, Eder និង Nani ។
ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរគឺ ព័រទុយហ្គាល់ប៉ះបារាំង៥ប្រកួតចុងក្រោយនេះមិនដែលស្គាល់ជាតិឈ្នះម្ដងណាទេ។
ព្យាករណ៍សម្រាប់២គូនេះគឺ ប្រេស៊ីល ១-៣ អាហ្សង់ទីន និង បារាំង ២-១ ព័រទុយហ្គាល់ ។
ចុចប្រិយមិត្តវិញ ទស្សន៍ទាយលទ្ធផល២គូនេះយ៉ាងណាដែរ?
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ sportsmole, bbc