សាកលវិទ្យាល័យ​​​ល្បី​​​ៗ​នៅ​អាមេរិក​ខាង​បណ្ដុះ​បណ្ដាល​​ជំនាញ​ផលិត​រថយន្ត

  • 2015-06-10 13:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​ជំនាញ​វិស្វកម្ម​រថយន្ត​គឺ​​ពិបាក​ទាំង​ការ​រៀន​​ និង​​ការ​រក​​សាលា​​បណ្ដុះបណ្ដាល​​បច្ចេកទេស​​បែប​នេះ​។ សម្រាប់​អ្នក​ដែលមាន​បំណង​សិក្សា​ជំនាញ​នេះ​​​​គឺ​មិន​ស្រួល​ទេ​​ប្រសិន​បើ​វា​គ្មាន​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ ដោយ​សារ​តែ​ជំនាញ​នេះ​ភាគ​ច្រើន​មាន​តែ​នៅ​ក្នុង​បណ្ដា​ប្រទេស​​អភិវឌ្ឍន៍។ ខាង​ក្រោម​នេះ​គឺ​សាលា​ល្បី​ៗ​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ដែល​​​ផ្ដល់​​ជំនាញ​សិក្សា​ខាង​​ផ្នែក​វិស្វកម្ម​រថយន្ត៖

 

១. ​ University of Michigan 

 

 

មាន​ទីតាំង​នៅ​ក្នុងទីក្រុង​​​ Ann Arbor,​ រដ្ឋ​ Michigan សហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ​មួយ​នេះ​មាន​ជំនាញ​សិក្សា​ច្បាស់​លាស់​ ហើយ​ធ្លាប់​បណ្ដុះ​បណ្ដាល​បាន​​​​​​វិស្វករ​ផ្នែក​រថយន្ត​​ល្បី​ៗ​ជា​ច្រើន​​​ផង​ដែរ។ ​អតីត​និស្សិត​​នៃ​សាកលវិទ្យាល័យ​​មួយ​នេះ​ភាគច្រើន​គឺ​​បាន​ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​​ពាក់ព័ន្ធ​នឹង​ការ​ផលិត​រថយន្ត។

 

 

២. Indiana University-Purdue University Indianapolis (IUPUI) Purdue​

 

 

IUPUI​ មាន​ទីតាំង​នៅ​ក្នុង​​​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក។  IUPUI ​គឺ​ជា​​សាកលវិទ្យាល័យ​មួយ​ដែលមាន​​ប្រវត្តិ​ផលិត​ចេញ​នូវ​វិស្វករ​កំពូល​ៗ​សម្រាប់​ក្រុមហ៊ុន​​ Detroit ​និង​អ្នក​ផ្គត់ផ្គង់​​គ្រឿង​រថយន្ត​ផ្សេង​ទៀត។

 

៣.Cornell University

 

 

Cornell University ​​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Ithaca  រដ្ឋ​ New York ​សហរដ្ឋ​អាមេរិក​។ Corenell University ​ផ្ដល់​មុខជំនាញ​វិស្វកម្ម​​​រថយន្ត​ជា​ច្រើន​ប្រភេទ។ ​ក្រៅ​ពី​នេះ​ ក្រុមនិស្សិត​របស់​ Cornell ​ធ្លាប់​បាន​ទទួល​ជើង​ឯក​ដល់​ទៅ​ប្រាំបី​ដង​​នៃ​ការ​ប្រកួត​ Formula Society of Automotive Engineers (FSAE) ។

 

៤.Kettering University

 

 

​គឺ​ជា​សាកលវិទ្យាល័យ​តូច​មួយ​ដែល​មាន​សិស្ស​ប្រហែល​ជា​ ៣ពាន់​នាក់​តែ​ប៉ុណ្ណោះ​ ​​ដែល​មាន​ទីតាំង​នៅ​ក្នុង​ Flint, រដ្ឋ​ Michigan។ មុខជំនាញ​វិស្វកម្ម​រថយន្ត​គឺ​មាន​សម្រាប់​តែ​​សញ្ញាប័ត្រ​អនុបណ្ឌិត​តែ​ប៉ុណ្ណោះ​ ហើយ​និស្សិត​អាច​ចុះឈ្មោះ​ចូល​រៀន​បាន​លើ​ជំនាញ​ Engine Design, Vehicle Performance និង Transmission Design ក៏​ដូច​ជា​ Chassis Design។

 

 

៥. University of Texas at Austin

 

​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ខាង​ការ​អប់រំ​ជំនាញ​វិស្វកម្ម​​រថយន្ត University of Texas at Austin ​បាន​ផ្ដល់​ឱកាស​សម្រាប់​សិស្សានុសិស្ស​​នូវ​បទពិសោធន៍​ពិតប្រាកដ​ ទាំង​ការ​អនុវត្ត​​ផ្ទាល់​​និង​ទ្រឹស្ដី។ សព្វថ្ងៃ​នេះ​សាកលវិទ្យាល័យ​នេះ​​​មាន​សិស្ស​ច្រើន​ជាង​ ៥ ម៉ឺន​នាក់។

 

៦. Virginia Polytechnic Institute and State University

 

 

Virginia Polytechnic Institute and State University​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សាកលវិទ្យាល័យ ​​ Virginia Tech ​​​ដែល​មាន​ទីតាំង​នៅ​ក្នុង​​​ទីក្រុង Blacksburg  រដ្ឋ Virginia សហរដ្ឋអាមេរិក។ Virginia Tech ​ជា​ទូទៅ​តែង​តែ​​បង្កើត​ក្រុម​ប្រកួត​ប្រជែង​ FSAE ​​​ហើយ​ក្រុម​របស់​ពួក​គេ​ក៏​ធ្លាប់​បាន​ជាប់​លេខ​បី​កាល​ពី​ការ​ប្រកួត​​​ 2007 DARPA ​ផង​ដែរ។ ​

 

៧ . University of California, Davis

 

 

​សាកលវិទ្យាល័យ​ California, Davis គឺ​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​សាធារណៈ​មួយ​​ដែល​មាន​ទីតាំង​នៅ​​ Davis, California និង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩០៥។​ កម្រិត​គុណភាព​ដែល​សាកលវិទ្យាល័យ​មួយ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ គឺ​ល្អ​​។ អ្នក​ជំនាញ​បាន​និយាយ​ថា​ និស្សិត​នៅ​ Cal Davis គឺ​ត្រូវ​បាន​បង្រៀន​ដោយ​​ផ្ដល់​ជូន​នូវ​​បទពិសោធន៍​ជាក់ស្ដែង​ក្នុង​ការ​អនុវត្ត។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សាកល​វិទ្យាល័យ​​មួយ​នេះ​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ផ្សេង​ទៀត​។​

 

 

៨. Clemson University

 

​សាកលវិទ្យាល័យ​ Clemson ​គឺ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រង​ Clemson  រដ្ឋSouth Carolina សហរដ្ឋអាមេរិក​ ហើយ​​សាកលវិទ្យាល័យ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៨៩។ ចំពោះ​មហាវិទ្យាល័យ​វិស្វកម្ម​នៅ​ក្នុង​​វិទ្យាល័យ​នេះ​គឺ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ផ្ទាល់​នៅ​ក្នុង​​​ Clemson University​ តែ​ម្ដង ហើយ​មុខជំនាញ​នេះ​គឺ​​​សង្កត់​ធ្ងន់​ទៅ​លើ​​​គ្រឿង​រថយន្ត​​ដោយ​មាន​សភាព​ខុសពី​សាកលវិទ្យាល័យ​ផ្សេង​ទៀត។

 

 

៩. Georgia Institute of Technology ​

 

 

Georgia Institute of Technology គឺ​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​សាធារណៈ​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​​ Atlanta រដ្ឋ Georgia​ សហរដ្ឋអាមេរិក។ ​ Georgia Tech ​ក៏​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ខាង​ជំនាញ​សិក្សា​ខាង​ផលិត​រថយន្ត​ផង​ដែរ ហើយ​​​ក៏​មាន​ភាព​ល្បីល្បាញ​​ខាង​ឌីស្សាញ​​ទៀត​ផង។

 

១០. California Polytechnic State University, San Luis Obispo និង, Pomona

 

Cal Poly San Luis Obispo និង Cal Poly Pomona ​គឺ​សាកលវិទ្យាល័យ​ដែល​មាន​កម្មវិធីសិក្សា​ល្អ ​និង​ស័ក្ដសម​មួយ​ទៀត​ដែរ​សម្រាប់​អ្នក​ដែល​ចង់​មាន​ជំនាញ​ច្បាស់​លាស់​ខាង​វិស្វកម្មរថយន្ត។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មហាវិទ្យាល័យ​វិស្វកម្ម​​របស់​​សាកលវិទ្យាល័យ​នេះ​ធ្លាប់​បាន​បង្កើត​​ក្រុមនិស្សិត​​ដែល​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​ប្រជែង​​ Supermileage ថែម​ទៀត​ផង៕

 

អានបន្ត៖ ប្រទេស​មហា​អំណាច​កំពុង​តេស្ដ​​​បច្ចេក​វិទ្យា​​ ​ឡាន​​រលត់​ឯង​​​​បើ​​​អ្នក​បើក​បរ​ស្រវឹង

 

 

ប្រែសម្រួល៖ សំនៀង ប្រភព៖ ​edmunds

អត្ថបទថ្មី