របៀបច្នៃម៉ូដស្បែកជើងសង្រែកពីធម្មតាឲ្យចេញមក Cute Cute
- 2015-06-11 20:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបច្នៃម៉ូដស្បែកជើងសង្រែកពីធម្មតាឲ្យចេញមក Cute Cute
ចន្លោះមិនឃើញ
ស្បែកជើងសង្រែកភាគច្រើនមានតែម៉ូដសាមញ្ញៗ ធម្មតាទេ។ ប៉ុន្តែបើចង់បានម៉ូដស្អាត Cute Cute ទៀតនោះអាស្រ័យទៅលើយើងចេះច្នៃម៉ូដនៅលើវាតែប៉ុណ្ណោះ។ អីចឹងថ្ងៃនេះSabay សូមបង្ហាញពីការច្នៃម៉ូដស្បែកជើងពីធម្មតាឲ្យចេញមកស្អាតមើលទៅគួរឲ្យស្រលាញ់ និងចង់ពាក់សំខាន់គឺយុវវ័យចូលចិត្តតែម្ដង។
មើល៖ ក្រៅពីទ្រនាប់ជើង នៅមានម៉ូដស្អាតៗច្រើនទៀត
ដូច្នេះខាងក្រោមនេះដើម្បីឲ្យបានស្បែកជើងសង្រែកដ៏គួរឲ្យស្រលាញ់មួយគូរបានគេចែកចេញជា៥ដំណាក់កាលសូមមើលរូបខាងក្រោម៖
១. រើសពណ៌បាតស្បែកជើង ព្រោះស្បែកជើងប្រភេទនេះមានពណ៌ច្រើន វាល្អសម្រាប់អ្នកក្នុងការសម្រេចចិត្តថាត្រូវជ្រើសរើសយកពណ៌បាតណាដែលអ្នកពេញចិត្ត។
២. បង្វិលកង
ដោយសារតែស្បែកជើងប្រភេទនេះមានពណ៌ច្រើនវាធ្វើឲ្យអ្នកពិបាកក្នុងការជ្រើសរើសយកពណ៌ខ្សែសង្រែកពណ៌ណាឲ្យត្រូវ នឹងពណ៌បាតស្បែកជើងដូច្នេះអ្នកអាចបង្វិលកងចំបាតពណ៌ណានោះអាចជាគំនិតដល់អ្នកជ្រើសរើសផងដែរ។
៣. ជ្រើសរើសរូប និងអក្សរ
បន្ទាប់ពីបានពណ៌បាតស្បែកជើង និងពណ៌ខ្សែហើយ ។ដើម្បីច្នៃស្បែកជើងរបស់អ្នកឲ្យកាន់តែស្រស់ស្អាត និង Cute នោះអ្នកគួរតុបតែងដូចជា ដាក់ជាឈ្មោះរបស់អ្នក ឬជាអក្សរអ្វីក៏បាន និងរូបតុក្កតាផ្សេងៗតាមការចូលចិត្តរបស់អ្នក។
៤. របៀបតុបតែងនៅលើខ្សែស្បែកជើង គេយកកាវស្អិតបិទទៅលើអក្សរ ឬរូបតុក្កតាដែលអ្នកបានរើសនោះយកមកបិទលើខ្សែស្បែកជើងរបស់អ្នកឲ្យជាប់។
៥. ដាក់ខ្សែ
ចុងក្រោយត្រូវដាក់ខ្សែស្បែកជើងចូលទៅក្នុងបាតស្បែកជើងនោះអ្នក នឹងបានស្បែកជើងដ៏គួរឲ្យស្រលាញ់មួយគូ។
កាន់តែច្បាស់ជាងនេះទៅទៀតនោះសូមមើលវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=-uSu3aXdghc
បើចង់បានស្បែកជើងសង្រែកដែលមានការច្នៃម៉ូដ Cute Cute ដូចខាងលើនេះ សូមទៅកាន់ហាងស្បែកជើង Choice ផ្ទះលេខ ១៥២ AD ផ្លូវ១៤៣ សង្កាត់ បឹងកេងកង ៣ ទូរសព្ទលេខ ០១៧ ៦៧៨ ១៨៨ និង ០៨១ ៦៧៨ ១៨៨
អត្ថបទ៖ សុខអូន