បុរសម្នាក់ត្រូវឃ្មុំទិចជិត១ពាន់ទ្រនិច សំណាងមិនគ្រោះថ្នាក់ដល់ជីវិត
- 2015-06-14 20:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ត្រូវឃ្មុំទិចជិត១ពាន់ទ្រនិច សំណាងមិនគ្រោះថ្នាក់ដល់ជីវិត
ចន្លោះមិនឃើញ
បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវឃ្មុំទិចជិត១ពាន់ទ្រនិចបន្ទាប់ពីបុរសម្នាក់នោះយកឈើទៅឆ្កឹះសំបុកឃ្មុំធំមួយនៅតំបន់ Valle Vista សហរដ្ឋអាមេរិក តែដោយសារសំណាងល្អរូបគេអាចរួចផុតពីការស្លាប់បាន ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែមិនទាន់ដឹងខ្លួនទេ។
ប៉ូលិសនៅតំបន់ Valle Vista បានរាយការណ៍ថាមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវសត្វឃ្មុំទិចសុសសាច់ បន្ទាប់ពីរូបគេទៅយកសំបុកឃ្មុំមួយកន្លែងដែលពោរពេញទៅដោយឃ្មុំរាប់ពាន់ក្បាល។ ប៉ូលិសដដែលបានបញ្ជាក់ទៀតថា សត្វឃ្មុំនោះគឺជាពពួកឃ្មុំធំៗ ដែលមើលទៅគួរឱ្យខ្លាចខ្លាំងណាស់ ហើយពេលលោកចូលទៅយកបុរសដែលឃ្មុំទិចនោះ ក៏ត្រូវសត្វឃ្មុំនេះទិច២៣កន្លែងផងដែរ ទោះជាពាក់អាវការពារជិតយ៉ាងណាក៏ដោយ។
ដោយឡែកអ្នកយកឃ្មុំម្នាក់ឈ្មោះJohnnie Hoeft ដែលប៉ូលិសហៅមកជួយយកសំបុកនោះចេញ បានបញ្ជាក់ប្រាប់ថាសំបុកឃ្មុំនេះធំខ្លាំងណាស់ ហើយសត្វឃ្មុំនៅក្នុងនោះអាចមានដល់ទៅ ៥០ ០០០ ក្បាលឯណោះ ដូច្នេះលោកត្រូវការពេលច្រើនរហូតដល់២ ទៅ ៣ ថ្ងៃទើបអាចយកវាចេញបាន។ អំឡុងពេលយកវាចេញនេះ លោក Hoeft បានប្រាប់ទៅប្រជាជនរស់នៅតំបន់នេះថា សូមប្រយ័ត្នឱ្យមែនទែន ព្រោះសត្វឃ្មុំទាំងនោះអាចហើរចូលផ្ទះប្រជាជនបាន ខណៈពេលយកវាចេញនេះ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ 12news