ទូច ស្រីលក្ខណ៍ ៖ "ខ្ញុំបានធ្វើតួត្រឹមត្រូវដូចក្ដីប្រាថ្នាហើយ!"
- 2015-06-15 18:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច ស្រីលក្ខណ៍ ៖ "ខ្ញុំបានធ្វើតួត្រឹមត្រូវដូចក្ដីប្រាថ្នាហើយ!"
ចន្លោះមិនឃើញ
“តាំងពីដើមមកគេមិនដែលសម្លឹងឃើញខ្ញុំថាបានជាតួត្រឹមត្រូវទេ គឺគេគិតថាខ្ញុំជាតួកំប្លែង ហើយសាច់រឿងភាគច្រើនចេញមករៀងរបៀបឡប់ៗដែរ"។ ប៉ុន្តែ ការពិតខ្ញុំចង់សម្ដែងឲ្យគ្រប់តួអង្គ សើចយំ សប្បាយ រឹងប៉ឹង ហើយឥឡូវ គឺខ្ញុំអាចធ្វើបាននៅថ្ងៃក្រុងពាលីរឿងថ្មី " អាកុក អាច្រវ៉ា" នេះហើយ"។ ទូច ស្រីលក្ខណ៍ ប្រាប់ Sabay មុននេះបន្ដិច។
នៅក្នុងឱកាសក្រុងពាលីរឿងថ្មី " អាកុក អាច្រវ៉ា" នៅមុខព្រះអង្គដង្កើព្រឹកមិញនេះ ស្រីលក្ខណ៍ បាននិយាយបន្តថា នាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះបានធ្វើជាតួឯកដំបូងក្នុងឆ្នាំ ២០១៥ នេះ។
“អ្វីដែលសំខាន់នៅក្នុងរឿងនេះ គឺខ្ញុំជាតួឯកប៉ូលិសស្រីរួមសហការជាមួយកញ្ញា ទឹម រដ្ឋា ដែលជាប៉ូលិសស្រីអន្តរជាតិ និង បានបង្កប់អត្ថន័យអប់រំច្រើនថាគ្រប់មនុស្សទាំងអស់ពេលដែលធ្វើខុសត្រូវទទួលខុសត្រូវចំពោះច្បាប់។ នៅក្នុងរឿងនោះដែរខ្ញុំជាប៉ូលិសស្រីមានចារិតលក្ខណៈម៉ឺងម៉ាត់មែនទែន តែក៏នៅតែមានឈុតឆាកកំប្លែង សើចសប្បាយផងដែរ កម្សត់ និង បាញ់ប្រហារ "។
មិនត្រឹមតែប៉ុណ្ណោះបើតាមអ្នកដឹកនាំរឿងរបស់ផលិតកម្ម មាតុចក្រភាពយន្ត បានឲ្យដឹងថា " រឿងនេះផលិតឡើងត្រៀមការបើកទ្វារអាស៊ានឆ្នាំ ២០១៥ នេះ ដូចនេះហើយទើបខាងយើងខ្ញុំមានតួសម្ដែងជាជនបរទេសថែមទៀតផង។"
លោក ហុយ យ៉ាឡេង បានបន្តទៀតថា "រឿងថ្មីនេះខ្ញុំរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះនេះប្រភេទខ្សែភាពយន្តបែបថ្មីប្លែកប្រភេទបាញ់ប្រហារមិនធ្លាប់មានពីមុនមក។ ម្យ៉ាងមានការចូលរួមសហការពីសំណាក់ផលិតកម្មជេតភាពយន្ត ក៏ដូចជា តារាល្បីៗកញ្ញា ទឹម រដ្ឋា ទូច ស្រីលក្ខណ៍ ឌីជេ ក្ដិប និង ជនបរទេសប្រហែល ២០ នាក់ ដែលចំណាយដើមទុនជាង ១០ ម៉ឺនដុល្លារ"៕
អត្ថបទ៖ ទ្រី រ៉ាវី