​មីញ៉ូប ជាជំងឺ? បើមែន តើ​អាចព្យាបាល​ជាដែរ?

  • 2015-06-17 18:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នែក​មីញ៉ូប​ជា​អ្វី?

តាមពិត​វេជ្ជបណ្ឌិត​អះអាងថា នេះជាប្រភេទ​​ជំងឺ​មួយដែល​​មើល​មិន​បាន​ឆ្ងាយ មើល​ឆ្ងាយ​មិន​ឃើញ​ច្បាស់  ហើយ​មូលហេតុ​នាំ​ឱ្យ​កើត​ជំងឺ​នេះមាន​ដូច​ដែល​លោក​វេជ្ជបណ្ឌិត អេង គឹម​បូរិទ្ធ ឯក​ទេស​ជម្ងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​បង្អែករាជធានី​ភ្នំពេញអធិប្បាយខាងក្រោម​៖

-​បញ្ហាកែវ​ភ្នែក​ពី​ធម្ម​ជាតិ -បណ្ដាល​មក​ពី​ទំហំ​ភ្នែក​វែង​ជាង​ភ្នែក​ធម្មតា (ទំហំ​ភ្នែក​ធម្មតា​មាន​ចន្លោះ ២៣​ទៅ២៤​មីលី​ម៉ែត្រ ) -កញ្ចក់​ភ្នែក​ធំ -លែន​ភ្នែក​របស់​អ្នកជំងឺ​មាន​បញ្ហា​ពីកំណើត -បណ្ដាល​មក​ពី​សេ​នេ​ទិច (តំណ​ពូជ) -មើល​ច្រើន ឬ​សម្លឹង​យូរ​ក្នុង​រយៈ​ពេល​ដ៏​វែង​ណា​មួយ -កត្តា​រួមផ្សំ​ដូចជា មើល​សៀវភៅ ទូរទស្សន៍ ទូរសព្ទ​ទៀតសោត ក្នុង​ចម្ងាយ​កៀក​ពេក

 

 

លោក​វេជ្ជបណ្ឌិត​ អេង គឹម​បូរិទ្ធ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ជំងឺ​មីញ៉ូប​ភ្នែក​​អាច​ពិបាក​នឹង​ជាសះស្បើយ តែ​មាន​វិធី​ព្យាបាល។

-ទី១៖ អ្នកជំងឺអាច​វាស់វែង​កាត់​វ៉ែនតា​ពាក់។ -ទី២៖ អ្នកជំងឺ​អាច​ប្រើ​​កែវ​បិត​លើ​ភ្នែក (Contact Lenses) ប៉ុន្តែ​វិធី​នេះ​អាច​​កកិត​ភ្នែក បណ្ដាល​ឱ្យ​ដំបៅ ឬ​ត្រូវ​ចំណាយ​លុយ​ច្រើន​លើ​ឧបករណ៍​នេះ និង​មិន​អាច​ប្រើ​បាន​ចំពោះ​ប្រទេស​ដែល​មាន​ដី​ហុយ ព្រោះ​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង។ ​ -ទី៣៖ បើ​ភ្នែក​មីញ៉ូប​មាន​សភាព​​​ធ្ងន់ធ្ងរ អ្នកជំងឺ​អាវ​ប្រើ​​វិធី​ព្យា​បាល​ដោយ​ធ្វើ​ការ​វះ​កាត់ ឬ​ដោយ​ការ​បាញ់​កាំ​រស្មី​ឡាស៊ែរ។ ការ​ព្យាបាល​ប្រភេទ​នេះ ត្រូវ​ការ​ចំណាយ​ខ្ពស់ និង​ត្រូវ​ជ្រើស​រើស​អ្នក​ជំនាញ​​​មាន​បទ​ពិសោធ​ខ្ពស់។

 

កាន់​តែ​ពាក់​វ៉ែនតា ភ្នែក​កាន់​តែ​ឡើង​ដឺក្រេ​ខ្ពស់​ឬ​ធំ តើ​បណ្ដាល​មក​ពី​អ្វី? ត្រង់​ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត គឹម​បូរិទ្ធ ថ្លែង​ថា កត្តា​នេះ​មិន​មែន​មក​ពី​ការ​ពាក់​វ៉ែនតា​ទេ ហើយ​ពាក់​វ៉ែនតា​ក៏​​មិន​ប៉ះពាល់​អ្វី​ដល់​ភ្នែក​ដែរ។ បញ្ហា​ត្រង់​ថា ក្មេង​អាយុ​ចន្លោះ​ចាប់​ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ មាន​សរីរាង្គ​លូតលាស់​ខ្លាំង ដូច្នេះ​ដឺក្រេ​ភ្នែក​ក៏​ធំ​ទៅ​តាម​នឹង​ដែរ។

 

អ្នក​ពាក់​វ៉ែនតា គួរ​ទៅ​ពិនិត្យ​ ឬ​វាស់វែង​ភ្នែក​ក្នុង​រយៈ​ពេល​៦ខែ​ទៅ​១​ឆ្នាំ​ម្ដង។ លោក​វេជ្ជបណ្ឌិត បញ្ជាក់​៕

 

ប្រិយមិត្ត​ណា​ខ្លះ​មាន​បញ្ហា​នេះ?

 

អ្នក​ជំនាញ​​ខ្មែរពីរ​រូប​ប្រាប់​ពី​គុណវិបត្តិ និង​គុណសម្បត្តិ​នៃ​ការ​សម្រេចកាម

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ