Samsung ផលិត Smartphone ម៉ូដែលថ្មីពិតជាស្ដើងជាង iPhone 6 ទៅទៀត!
- 2015-06-17 21:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ផលិត Smartphone ម៉ូដែលថ្មីពិតជាស្ដើងជាង iPhone 6 ទៅទៀត!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung បានផលិតនូវទូរសព្ទ Smartphone ម៉ូដែលថ្មីមួយដែលត្រូវបានគេដឹងថា មានកម្រាស់ស្ដើង បើប្រៀបធៀបជាមួយនឹង iPhone 6 របស់ Apple គឺស្ដើងជាង។
តាមរូបភាពដែលបានលេចធ្លាយនៅលើវិបសាយ Nowhereelse គឺត្រូវបានគេស្គាល់ថាជាម៉ូដែល Galaxy A8 ដែលម៉ូដែលនេះត្រូវរចនាឡើងដោយមានកម្រាស់ស្ដើងត្រឹមតែ ៥,៩ ម.ម តែប៉ុណ្ណោះគឺស្ដើងជាង iPhone 6 ដែលមានកម្រាស់ ៦,៩ ម.ម និង Galaxy S6 គឺមានកម្រាស់ ៦,៨ ម.ម ។
ចំពោះលក្ខណៈគួរឲ្យកត់សម្គាល់ផ្សេងទៀតនោះគឺ Smartphone មួយនេះគឺមានទំហំអេក្រង់ ៥,៧អ៊ីញ ដែលធំជាងអេក្រង់របស់ iPhone 6 Plus ទៅទៀត។ ចំណែកឯលក្ខណៈផ្សេងទៀតរួមមាន CPU ប្រភេទ S615 Qualcomm Snapdragon ,ទំហំ RAM 2GB , កាមេរ៉ា មុខ-ក្រោយ 16 MP , ថាមពលថ្ម 3,050mAh និងដំណើរការដោយ Android 5.1.1 Lollipop។ ប៉ុន្តែមិនទាន់មានព័ត៌មានបង្ហាញពីតម្លៃនិងកាលបរិច្ឆេទប្រកាសនៅឡើយនោះទេ៕
អានបន្ត៖ មើលការប្ដូររូបរាងនៃបច្ចេកវិទ្យាពីមុនមកដល់ឥឡូវ
ប្រែសម្រួល៖ សំនៀង ប្រភព៖ BGR