រឿង​អាស្រូវ​ធំៗ​ដែល​អាច​បញ្ចប់​អាជីព​តារា​ Kpop ល្បី

  • 2015-07-02 17:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១ ​G-Dragon

 

https://www.youtube.com/watch?v=p8zpEnZK5rI

 

ក្នុង​ការ​ប្រគំ​តន្ត្រី​ "Shine A Light” ​តារា​រ៉េប​សំឡេង​តូច​ក្នុង​ក្រុម​ Big Bang ​G-Dragon ​​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ស្ទាប​អង្អែល​ដោយ​ចេតនា​ទៅ​លើ​អ្នក​រាំ​រហូត​មាន​ការ​ស៊ើបអង្កេត​ពី​អាជ្ញាធរ​កូរ៉េ​ទៀត​ផង។ ​​តែ​ចុងក្រោយ​ អ្នក​រាំ​ឈ្មោះ​ Aimee ​ចេញ​មក​បកស្រាយ​ការពិត​ថា ​វា​មិន​មែន​ជា​ការ​ស្ទាប​អង្អែល​ផ្លូវ​ភេទ​អី​ទេ ​​វា​គ្រាន់​ជា​ការ​សម្ដែង​ប៉ុណ្ណោះ។ ​ពេលនោះ​បើ​រក​ឃើញ​ថា ​G-Dragon ​កេង​ចំណេញ​ផ្លូវ​ភេទ​មែន​ គេ​អាច​នឹង​ជាប់​ឃុំឃាំង​ដល់​ ១ ឆ្នាំ។

 

២ ​Soohyun (U-KISS) ​និង​ Jo Kwon (2AM)

 
 

​ក្នុង​ឆ្នាំ ​២០០៨ ​សមាជិក​ UKISS Soohyun ​បាន​រង​ការ​ចោទប្រកាន់​ថា ​​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាមួយ​សមាជិក​ 2AM Jo Kwon។ ​​​ចចាមអារ៉ាម​កើត​ឡើង​ពេល​តារា​ទាំង​ពីរ​​ចូលរួម​កម្មវិធី​ "We Got Married” ​​ហើយ​ក្រោយ​មក​លេច​ធ្លាយ​សំបុត្រ​ស្នេហ៍​ផ្អែមល្ហែម​​ទៀត​ធ្វើ​ឲ្យ​រឿងរ៉ាវ​កាន់​តែ​ធ្ងន់ធ្ងរ។ ​​តែ​ចុងក្រោយ​ Jo Kwon ​​ចេញ​មក​បដិសេធ​ថា ​នោះ​គ្រាន់​ជា​ការ​លេង​សើច​លក្ខណៈ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។

 

៣ ​​Seungri

 
 

នារី​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​ថា ​​​សមាជិក​ Big Bang ​​រូប​នេះ​បាន​គេង​ជាមួយ​នាង។ ​​មាន​រូបភាព​ Seungri ​កំពុង​ដេក​លក់​ផង​ ​នារី​រូប​នោះ​បាន​ចោទ​ប្រកាន់​ Seungri ​ថា ​បាន​ទុក​នាង​ចោល ​មិន​ថើប​នាង​សូម្បី​ម្ដង។ ​​​Fan ​ជាច្រើន​បាន​ចេញ​មក​​​​បញ្ចេញ​ទស្សនៈ​ប្រឆាំង​ថា ​នោះ​ជា​រឿង​ប្រឌិត​ ហើយ​រូបភាព​ជា​រូប​ក្លែងក្លាយ​ប៉ុណ្ណោះ។ ​​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​ការ​បញ្ជាក់​ថា ​វា​ជា​រឿង​ពិត​ ឬ​អត់​​នោះ​ទេ។

 

៤ Ivy

 

​​​

 

តារា​ចម្រៀង​ទោល​រូប​នេះ​​បាន​រង​គ្រោះ​ដោយ​ចចាមអារ៉ាម​ជា​ច្រើន​ដូចជា​ ​ការ​ចម្លង​វីដេអូ​តាម​រឿង​ "Final Fantasy VII” ​ក្នុង​បទ​ "Sonata of Temptation” ​​ត្រូវ​មិត្ត​ប្រុស​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​បង្ហោះ​វីដេអូ​សិច។ ​​មិត្ត​ប្រុស​របស់​នាង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​នោះ។ ​ក្រោយ​មក​នៅ​ឆ្នាំ ​២០១០​ ​មាន​ចចាមអារ៉ាម​មួយ​ទៀត​ថា ​នាង​លួច​ក្បត់​មិត្ត​​​ប្រុស​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង​ដោយ​មាន​វីដេអូ​សិច​នាង​ក្នុង​នោះ​ផង។ ​តែ​ចុងក្រោយ​គ្រប់​យ៉ាង​បាន​សាបរលាប​ក្រោយ​រក​ឃើញ​ថា ​វីដេអូ​នោះ​ជា​នារី​ដទៃ​មិន​មែន​នាង។

 

៥ ​​KARA

 
 

ក្រុមចម្រៀង​ KARA ​ធ្លាប់​ចង់​រំសាយ​ក្រុម​ ​និង​ដាក់​ពាក្យ​ប្ដឹង​ផលិតកម្ម​ DSP Media ​ពី​បទ​ប្រើ​ពួកគេ​ធ្វើការ​លើស​ម៉ោង​ដោយ​ផ្ដល់​កម្រៃ​ទាប​ដូច​ទាសករ។ ​​​​តែ​ខាង​ផលិតកម្ម​បាន​ចេញ​មក​​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ។ ​​ប៉ុន្មាន​ខែ​ក្រោយ​មក ​​ក្រុម​ចម្រៀង​នារី​ដដែល​បាន​ចូលរួម​ជាមួយ​ផលិតកម្ម​វិញ​ក្រោយ​ឃើញ​​ចំនួន​លក់​អាល់ប៊ុម​កើន​ឡើង​​ដោយសារ​ចចាមអារ៉ាម​នោះ។

 

៦ ​Super Junior

 
 

ក្នុង​ឆ្នាំ ​២០០៧ ​ផលិតកម្ម​ SM ​មាន​​គម្រោង​បង្កើត​ក្រុម​ចម្រៀង​ Super Junior ​តូច​មួយ​ដែល​ច្រៀង​ភាសា​ចិន​ដោយ​បន្ថែម​ Zhou Mi ​និង​ Henry ​ជា​សមាជិក​បន្ថែម​ទៀត។ ​​ដោយ​ខ្លាច​ថា ​ខាង​ផលិតកម្ម​នឹង​បន្ថែម​សមាជិក​ពីរ​រូប​នេះ​ទៀត​ទៅ​លើ​ក្រុម​ Super Junior ​ដើម ​​Fan ​បាន​ចេញ​មក​តវ៉ា​នៅ​ក្រៅ​អគារ​ផលិតកម្ម​ដោយ​សរសេរ​ថា ​"ត្រូវ​ការ​តែ​សមាជិក ១៣ ​នាក់​ប៉ុណ្ណោះ"។ ​​​ពេល​ផលិតកម្ម​មិន​អើពើ ​ក្រុម​ Fan ​ទាំង​នោះ​បាន​យក​លុយ​មក​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចំនួន​ ៥៨០០០​ Share ​ហើយ​គំរាម​ថា ​នឹង​ធ្វើ​គ្រប់យ៉ាង​ជាមួយ​នឹង​ Share ​ដែល​ខ្លួន​មាន​បើ​ផលិតកម្ម​មិន​ស្ដាប់​ពួកគេ។ ​​​ចុង​បញ្ចប់​ ខាង​ផលិតកម្ម​សម្រេច​មិន​បន្ថែម​សមាជិក​ទាំង​ពីរ​នោះ​ទៅ​ក្នុង​ក្រុម​ដើម។

 

អាន៖ ​ Lee Jong Suk និង Park Shin Hye ក្លាយ​ជា​គូ​ស្នេហ៍​មែនទែន​ហើយ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​koreaboo​​

អត្ថបទថ្មី