មើលអ្នកលក់ប្រុសបីនាក់នេះ ម្នាក់ណាសង្ហាជាងគេ?
- 2015-07-10 22:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលអ្នកលក់ប្រុសបីនាក់នេះ ម្នាក់ណាសង្ហាជាងគេ?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ អ្នកលក់ប្រុសសង្ហាជាច្រើនបានលេចមុខនៅតៃវ៉ាន់ ធ្វើឲ្យល្បីល្បាញពេញបណ្ដាញសង្គម និងក្លាយជាប្រធានបទជជែកវែកញែកសម្រាប់នារីជាច្រើនរូប។ តាំងពីអ្នកលក់តៅហ៊ូសាច់ដុំ ៦កង់ អ្នកលក់នំមុខដូចតារា ព្រមទាំងចុងក្រោយនេះ គឺអ្នកលក់បន្លែរូបស្រស់ កំពុងធ្វើឲ្យគេប្រៀបធៀបថា តើម្នាក់ណាគួរឲ្យចាប់អារម្មណ៍ជាង។
១. អ្នកលក់តៅហ៊ូប្រុសស្អាត(អាយុ ២៦ឆ្នាំ)
ហាងតៅហ៊ូមួយនៅតៃវ៉ាន់ បានក្លាយជាកន្លែងមានប្រជាប្រិយ ស្រីៗតម្រង់ជួរគ្នាចាំទិញ ដោយសារបុគ្គលិកប្រុសរូបសង្ហាសម្បូរសាច់ដុំម្នាក់។ ពេលនេះបុគ្គលិកប្រុសស្អាត ត្រូវអ្នកលេងបណ្ដាញសង្គមដាក់ឈ្មោះថា អ្នកលក់តៅហ៊ូសិចស៊ីបំផុតនៅតៃវ៉ាន់។
ហាងតៅហ៊ូដែលកំពុងលក់ដាច់ដូចព្យុះនេះ មានឈ្មោះ Chuan Tong Zhi Zui Dou Hua Tang ស្ថិតនៅសង្កាត់ប៉ីទូ ក្រុងតៃប៉ិ។ ហាងលក់តៅហ៊ូនេះមានទំហំតូចទេ ប៉ុន្តែបែរជាអាចទាក់ទាញអតិថិជនជាច្រើន ឲ្យតម្រង់ជួរគ្នាចាំទិញ ហើយភាគច្រើនជាមនុស្សស្រី ដែលប្រាថ្នាចង់ឃើញបុគ្គលិករូបសង្ហារផ្ទាល់ភ្នែក។
អ្នកប្រើប្រាស់បណ្ដាញសង្គមបានបញ្ចេញមតិថា បុគ្គលិករូបសង្ហាម្នាក់នេះសមជាអ្នកម៉ូដែលសម្រាប់ទស្សនាវដ្ដី ច្រើនជាង មិនគូរមកឈរលក់តៅហ៊ូទេ។ ទោះយ៉ាងណា ព័ត៌មានចុងក្រោយបានលាតត្រដាងថា អ្នកលក់តៅហ៊ូរូបនេះឈ្មោះ Yi Tin Chen ជាអតីតប្រធានក្រុមបាល់បោះប្រចាំវិទ្យាល័យដែលលោកធ្លាប់រៀន និងជាតារាម៉ូដែលម្នាក់ផងដែរ។
២. អ្នកលក់នំមុខដូចតារា(អាយុ ២០ឆ្នាំ)
បើនិយាយពីសាច់ដុំវិញ ប្រហែលជាចាញ់អ្នកលក់តៅហ៊ូ និងប្រុសស្អាតលក់បន្លែផ្លែឈើ ប៉ុន្តែបើគិតលើមុខមាត់វិញ អ្នកលក់នំម្នាក់នេះប្រាកដជាស៊ីដាច់គេ។ អ្នកលក់នំរូបនេះមានឈ្មោះ Yu Sheng-lun អាយុទើបបាន ២០ឆ្នាំប៉ុណ្ណោះ។
ជាមួយមុខមាត់ដ៏ទាក់ទាញ អ្នកលក់នំវ័យក្មេងរូបនេះ បានល្បីល្បាញលើបណ្ដាញសង្គម បន្ទាប់ពីបែកធ្លាយរូបថតលែងខ្លួនទទេ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺមុខមាត់ដ៏ទាក់ទាញដូចតារាកូរ៉េ ចំណែកភ្នែកវិញតូចៗប្រកបដោយមន្តស្នេហ៍៕
៣. អ្នកលក់បន្លែផ្លែឈើរូបស្រស់(អាយុ ២០ឆ្នាំ)
អ្នកលក់បន្លែនៅតៃវ៉ាន់ម្នាក់នេះ ទើបល្បីសុះសាយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់អ្នកប្រមាញ់ព័ត៌មានផ្ដិតបានរូបថតលែងខ្លួនទទេ។ អ្នកលក់បន្លែវ័យក្មេងមុខស្រស់ បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ ដោយសាររូបរាងដ៏សង្ហា សាច់ដុំពោះ ៦កង់ បូករួមទាំងទឹកមុខស្លូតបូតគួរឲ្យទាក់ទាញ។
ឈ្មោះពិតរបស់គេគឺ Wang Xianghong អាយុទើប ២០ឆ្នាំប៉ុណ្ណោះ និងមានកម្ពស់ ១,៨៥ម៉ែត្រ។ ចំពោះរូបថតដោះអាវទាំងនេះ ត្រូវគេប្រមាញ់បាននៅហាងបន្លែ-ផ្លែឈើ តាមបណ្ដោយផ្លូវ Qiangjiang ក្នុងសង្កាត់ Beitou។
Wang បានប្រាប់អ្នកយកព័ត៌មានថា លោកមានគម្រោងចូលបម្រើទ័ពនៅដំណាច់ឆ្នាំនេះ។ ចំណែកការងារលក់បន្លែនៅក្នុងផ្សារ លោកបានធ្វើអស់ជិតកន្លះឆ្នាំហើយ។ ពេលខ្លះ លោកដោះអាវដើម្បីងាយស្រួលធ្វើការ កុំឲ្យបែកញើសខ្លាំង។ បុរសសង្ហារូបនេះក៏បានបញ្ជាក់ផងដែរថា នារីភាគច្រើនតែងសរសើរពីរាងកាយដ៏រឹងមាំរបស់លោក ហើយពេលខ្លះពួកគេថែមទាំងមានចេតនាទៅក្បែរលោកពេលរើសបន្លែទៀតផង៕
ចុះប្រិយមិត្តគិតថា អ្នកលក់ប្រុសបីនាក់នេះ ម្នាក់ណាសង្ហាជាងគេ?
ចុចអាន៖ ហាងតៅហ៊ូប្រុសស្អាតផ្អើលស្រីៗតម្រង់ជួរទិញ
ចុចអាន៖ អ្នកលក់បន្លែប្រុសសង្ហា ស្រីៗដើរផ្សារមិនរំលង
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail