អ្នក​លក់​បន្លែ​ប្រុស​សង្ហា ស្រីៗ​ដើរ​ផ្សារ​មិន​រំលង

  • 2015-07-09 15:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លក់​បន្លែ​​ម្នាក់​នៅ​តៃវ៉ាន់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ ដោយសារ​រូបរាង​ដ៏​សង្ហា សាច់​ដុំ​ពោះ ៦​កង់ បូក​រួម​ទាំង​ទឹក​មុខ​ស្លូត​បូត​គួរ​ឲ្យ​ទាក់​ទាញ។

 

 

អ្នក​លក់​បន្លែ​ប្រុស​សង្ហា​រូប​នេះ​​ឈ្មោះ Wang Xianghong អាយុ​ទើប ២០​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​កម្ពស់ ១,៨៥​ម៉ែត្រ។ ចំពោះ​រូប​ថត​ដោះ​អាវ​ទាំង​នេះ ត្រូវ​គេ​ប្រមាញ់​បាន​នៅ​ហាង​បន្លែ-ផ្លែឈើ តាម​បណ្ដោយ​ផ្លូវ Qiangjiang ក្នុង​សង្កាត់ Beitou។

 

អតិថិជន​ជា​ច្រើន ពិសេស​នារី​ដើរ​ផ្សារ បាន​និយាយ​ថា​ពួក​គេ​អាណិត​អ្នក​លក់​ប្រុស​នេះ​ណាស់ ប៉ុន្តែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ បាន​ត្រឹម​តែ​ជួយ​ទិញ​ផលិតផល​ស្រស់​ៗ​របស់​គេ​តែ​ប៉ុណ្ណោះ។ អតិថិជន​ស្រី​ម្នាក់​បាន​និយាយ​ថា "ថ្ងៃ​នេះ​មើល​ទៅ​ដូច​ជា​សិចស៊ី​តិច ពេល​គាត់​ដោះ​អាវ​អ៊ីចឹង​ទៅ... ខ្ញុំ​ចង់​ទិញ​ថែម​ទៀត"។

 

​​Wang បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មាន​គម្រោង​ចូល​បម្រើ​ទ័ព​នៅ​ដំណាច់​ឆ្នាំ​នេះ។ ចំណែក​ការងារ​​លក់​បន្លែ​នៅ​ក្នុង​ផ្សារ លោក​បាន​ធ្វើ​អស់​ជិត​កន្លះ​ឆ្នាំ​ហើយ។ ពេល​ខ្លះ លោក​ដោះ​អាវ​​ដើម្បី​ងាយ​ស្រួល​ធ្វើការ កុំ​ឲ្យ​បែក​ញើស​ខ្លាំង។ បុរស​សង្ហា​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នារី​ភាគ​ច្រើន​តែង​សរសើរ​ពី​រាងកាយ​ដ៏​រឹង​មាំ​របស់​លោក ហើយ​ពេល​ខ្លះ​ពួក​គេ​ថែម​ទាំង​មាន​ចេតនា​ទៅ​ក្បែរ​លោក​ពេល​រើស​បន្លែ​ទៀត​ផង។ ​​​

 

បើ​តាម​ម្ចាស់​ហាង​ឈ្មោះ Chen បាន​ឲ្យ​ដឹង​ថា ​Wang និង​កូន​ប្រុស​របស់​អ្នក​ស្រី ធ្លាប់​ជា​មិត្ត​រួម​ថ្នាក់ កាល​រៀន​នៅ​បឋម​សិក្សា។ ដោយសារ​ខ្វះ​បុគ្គលិក Wang ក៏​ចូល​ខ្លួន​មក​ជួយ និង​ទទួល​ខុស​ត្រូវ​ជា​អ្នក​ស្តុក​បន្លែ-ផ្លែឈើ ព្រម​ទាំង​លក់​ទៅ​ឲ្យ​អតិថិជន​បន្ត។

 

 

ទោះ​យ៉ាង​ណា ក្រៅ​ពី​ការងារ​លក់​បន្លែ Wang នៅ​មាន​ការងារ​ក្រៅ​ម៉ោង​ផ្សេង​ទៀត ព្រោះ​រូប​លោក​ចង់​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន។ មួយ​សប្ដាហ៍ បុរស​សង្ហា​ធ្វើការ​ក្នុង​ផ្សារ ៤​ថ្ងៃ ហើយ​ក្រៅ​ពី​នេះ​លោក​បាន​បំពេញ​ការងារ​ក្រៅ​ម៉ោង​នៅ​ក្រុម​ម៉ូដែល CatWalk៕

 

 

ចុចអាន៖  ហាង​តៅហ៊ូ​ប្រុស​ស្អាត​ផ្អើល​ស្រី​ៗ​តម្រង់​ជួរ​ទិញ

ចុចអាន៖ គ្រូ​គណិតវិទ្យា​ ល្បី​សង្ហាជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist