កែវ ស្រីនាង មួយ​ជីវិត​ទើប​ភ្លក់​រសជាតិ​ទឹក​ស្រះ​ទឹក​ស្រែ​ម្ដង

  • 2015-07-13 17:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ប្រិយមិត្ត​ធ្លាប់​មុជ​ទឹក​ស្រះ ទឹក​ស្រែ និង​ទឹក​ស្ទឹងរាប់​ភ្លេច​ដង​ម្នាក់​ៗ  កែវ ស្រី​នាង ដែល​ធំ​ធាត់​នៅ​រាជធានីឯណេះ បញ្ជាក់​​ប្រាប់​ថា​តាំង​ពី​ដឹង​ក្ដី រហូត​ធំ​ពេញ​រូប​ពេញរាង​នាង​ទើប​ប្រទះ​បទ​ពិសោធន៍​មុជ​ទឹក​ស្រែ​ម្ដង​គត់ក្នុង​ជិវិត​ពិត។

 

 

បទ​ពិសោធន៍​ប្រឡាក់​ខ្លួន​ជាមួយ​ទឹក​ស្រែ​ធម្មជាតិ​នេះ កើត​ឡើង​ក្រោយ​នាង​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង "ក្រមុំ​សៅកែ" ក្នុង​នាម​ជា​តួឯក​ស្រី​ថ្មី​ៗ​នេះ។ ម្ចាស់​ភូមិ​គ្រឹះ​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​នៅ​លើ​ភ្នំ​ទល់​មុខ​កែប​រូប​នេះ ថ្លែង​ថា "និយាយ​ទៅ​បើ​និយាយ​ជីវិត​ពិត នេះ​គឺ​លើក​ទី​១​សម្រាប់​នាង​ខ្ញុំ មុជ​ទឹក​ស្រែ​អីចឹង តែ​បើ​និយាយ​ពី​ការ​សម្ដែង​ក្នុង​រឿង​វិញ គឺ​ច្រើន​ដង​មក​ហើយ"។

 

ស្រី​នាង ត្រូវ​សាច់​រឿង​តម្រូវ​ឲ្យ​ហក់​ទឹក​ប្រឡាយ​ពី​លើ​ស្ពាន​ក្នុង​ឈុត​មួយ​ក្នុង​រឿង "ក្រមុំ​សៅកែ" ដែល​ត្រៀម​យក​ទៅ​បញ្ចាំង​នៅ​ខេត្ត​សៀមរាប​ចុង​សប្ដាហ៍​នេះ។ តារា​ស្រី​ដែល​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស​រូប​នេះ ប្រាប់​ថា ត្រង់​ឈុត​នោះ អ្នក​ដឹក​នាំ​រឿង ចង់​ដាក់​តួ​ជំនួស តែ​នាង​បដិសេធន៍។

 

“គាត់​គិត​ថា​ខ្ញុំ​ខ្លាច គាត់​ចង់​ដាក់​តួ​ជំនួស តែ​ខ្ញុំ​ប្រាប់​ថា មិន​អី​ទេ​ឈុត​ខ្ញុំ​អាច​សម្ដែង​ខ្លួន​ឯង​បាន អត់​ខ្លាច​អី​ទេ"។ ស្រី​នាង ប្រាប់​ថា មូលហេតុ​ដែល​នាង​មិន​ខ្លាច​ទី​១​នាង​ចេះ​ហែល​ទឹក​ស្ទាត់​ជំនាញ ក្នុង​នោះ​នាង​បាន​ហាត់​រៀន​ហែល​ទឹក និង​ចេះ​ហែល​ស្ទាត់​ក្នុង​វ័យ​ប្រមាណ​ជា ១៨-១៩​ឆ្នាំ​នេះ​ប៉ុណ្ណោះ។ ទី​២​ទៀត ទឹក​ប្រឡាយ​នោះ​ត្រូវ​ក្រុម​ការងារ​ថត​បាន​សម្អាត​អំបែង​កែវ របស់​ដែល​អាច​ឲ្យ​គ្រោះ​ថ្នាក់​នានា​រួច​ហើយ។

 

 

“មិន​ត្រឹម​ប៉ុណ្ណឹង...ក្រុម​ការងារ​ថត​បាន​ដាក់​កម្លាំង​ត្រៀម​ជួយ​ទៀត ព្រោះ​ឈុត​ហ្នឹង គេ​តម្រូវ​ឲ្យ​យើង​ហក់​ចុះ​ទៅ​ហើយ ត្រូវ​សម្ងំ​នៅ​ក្នុង​ទឹក​ហ្នឹង​មួយ​សន្ទុះ​ទៀត សម្រាប់​អ្នក​អត់​ចេះ​ហែល​ទឹក គាត់​ប្រាកដ​ជា​អត់​អាច​ទេ គឺ​ពេល​ហក់​ទៅ​ភ្លាម គាត់​ប្រហែល​ជា​ងើប​មក​ភ្លាម តែ​ខ្ញុំ​អាច​សម្ងំ​បាន ហើយ​អត់​មាន​បញ្ហា​អី​ទេ"។ កែវ ស្រី​នាង បន្ថែម។

 

ស្រី​នាង ក៏​ត្រៀម​នឹង​ថត​ភាពយន្ត​មួយ​រឿង​ទៀត​ដែរ​ឲ្យ​ផលិតកម្ម​មហាហង្ស ព្រោះ​ការ​ចរចា​ត្រូវ​គ្នា​លើ​ចំណុច​មួយ​ចំនួន​រួច​ហើយ ហើយ "ក្រមុំ​សៅកែ" គឺ​ជា​រឿង​ទី​១​របស់​នាង​សម្រាប់​ឆ្នាំ​នេះ។ តាម​អ្នក​ដឹកនាំ​រឿង ភាពយន្ត​បែប​កំប្លែង​ស្ងួត​មួយ​នេះ ត្រៀម​នឹង​ចាក់​បញ្ចាំង​ជូន​បងប្អូន​ទស្សនិកជន​នៅ​ខេត្ត​សៀមរាប​បាន​ទស្សនា​នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ជា​ច្រើន៕

 

កែវ ស្រី​នាង សង់​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​នៅ​លើ​ភ្នំ​ជាប់​ឆ្នេរ​សមុទ្រ

 

សម្រស់​តារា​ខ្មែរ ថៃ ថ្ងៃ​សម្ពោធ​ទូរទស្សន៍ PNN ពិត​ជា​ស្រស់​ស្អាត​មែន

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី