សញ្ញា ៧យ៉ាងបង្ហាញថាបុរសម្នាក់ស្រលាញ់សង្សារស្មោះ
- 2015-07-14 18:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៧យ៉ាងបង្ហាញថាបុរសម្នាក់ស្រលាញ់សង្សារស្មោះ
ចន្លោះមិនឃើញ
ចិត្តមនុស្សជ្រៅជាងមហាសមុទ្រ មិនអាចវាស់ស្ទង់បានស្មានមិនត្រូវ បើទោះបីអ្នកវិទ្យាសាស្ត្រពូកែយ៉ាងណាក៏តាមមិនទាន់។ គ្មាននរណាដឹងច្បាស់ថាបុរសម្នាក់អាចស្មោះឬអត់នោះទេ ព្រោះចិត្តមនុស្សផ្លាស់ប្ដូរមិនទៀតទាត់ ប៉ុន្តែជាទូទៅក៏មានលក្ខណៈសំគាល់ខ្លះដែរ។ បុរសស្មោះស្នេហ៍មិនដែរនិយាយអួតអាង មិនដែលសន្យាជាមួយសង្សារថាខ្លួនស្មោះទេ ប៉ុន្តែគ្រប់សកម្មភាពរបស់គេតែងការពារនារីដែលខ្លួនស្រលាញ់ និងគិតដល់អនាគតជានិច្ច។
សាកល្បងគិតមើល៍ ប្រសិនបើបុរសម្នាក់មានចំណុចដូចខាងក្រោម គេអាចជាមនុស្សស្មោះស្នេហ៍ហើយ៖
១. មិនពូកែនិយាយ តែចូលចិត្តធ្វើ
ប្រុសព្រានភាគច្រើនចូលចិត្តសន្យា ចូលចិត្តដោះសារ ដើម្បីលាក់បាំងការពិតក្រោយខ្នងមិនឲ្យបែកធ្លាយ ប៉ុន្តែមនុស្សស្មោះមិនចូលចិត្តនិយាយច្រើនទេ ព្រោះអ្វីដែលគេធ្វើជារឿងត្រឹមត្រូវ។ គេតែងគិតដល់អារម្មណ៍នារីដែលខ្លួនស្រលាញ់ អ្វីដែលនាងត្រូវការ និងអ្វីដែលនាងចូលចិត្ត។ ពេលខ្លះគេព្យាយាមផ្លាស់ប្ដូរខ្លួនឯង ដើម្បីមនុស្សសំខាន់ម្នាក់ និងចាត់ទុកនាងជាមនុស្សទីមួយជានិច្ច។ ទង្វើល្អទាំងនេះ មិនមែនសម្រាប់តែនាងម្នាក់ទេ គឺគេព្យាយាមធ្វើដាក់គ្រួសារនាង និងមិត្តភ័ក្ដិនាងថែមទៀត។
២. ចែករំលែកពេលវេលាសម្រាប់នាង
បុរសម្នាក់ដែលស្រលាញ់សង្សារស្មោះ តែងចង់ចំណាយពេលនៅជាមួយនាង បើទោះបីគេរវល់យ៉ាងណាក៏ដោយ។ មិនមែនចង់ជួបដើម្បីប្រព្រឹត្តរឿងផ្ដេសផ្ដាសទេ គឺជួបដើម្បីចំណាយពេលស្វែងយល់ចិត្តគ្នា ផ្ដល់កម្លាំងចិត្តឲ្យគ្នា និងចែករំលែកសុខទុក្ខជាមួយគ្នា។ បើគេជាមនុស្សស្មោះ ថ្ងៃសំខាន់នានាដូចជា Valentine's Day, Thanksgiving, Christmas និងថ្ងៃខួបនៃក្ដីស្រលាញ់ គេប្រាកដជាបង្ហាញខ្លួន។
៣. ផ្ដល់សិទ្ធិឲ្យនាង
បុរសស្មោះស្នេហ៍ តែងចាត់ទុកនារីដែលខ្លួនស្រលាញ់នៅក្នុងចិត្ត ហើយនៅពេលសម្រេចចិត្តអ្វីមួយ គេតែងសួរនាងជានិច្ច។ នៅពេលនិយាយពីគម្រោងអនាគត នារីម្នាក់នោះប្រាកដជាមានវត្តមាន ហើយគេតែងប្រើពាក្យ "យើង" ជំនួសពាក្យ "ខ្ញុំ"។
៤. បារម្ភពីនាង
មានសុខក៏នឹក មានទុក្ខក៏នឹក... នេះជាអារម្មណ៍បុរសម្នាក់ ដែលមានស្នេហាស្មោះ។ គេចង់ប្រាប់គូស្នេហ៍ពីរឿងរបស់គេ ហើយក៏ចង់ដឹងរឿងពីនាងវិញដែរ។ ថ្ងៃសំខាន់នានាគេចងចាំជាប់ជានិច្ច ដូចជាពេលខួបកំណើត ថ្ងៃនៃក្ដីស្រលាញ់ ថ្ងៃបុណ្យណូអែល ហើយបុរសម្នាក់នោះតែងធ្វើនាងភ្ញាក់ផ្អើលដោយភាពរំភើប។
៥. ចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់នាង
បុរសដែលស្រលាញ់នារីម្នាក់ស្មោះ តែងចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់នាង និងបើកចំហទំនាក់ទំនងជាសាធារណៈ។ គេតែងមានមោទនភាពពេលនៅក្បែរនាង ហើយចង់ណែនាំនាង ឲ្យគ្រួសារ និងមិត្តភ័ក្ដិស្គាល់។
៦. ការពារចំណងស្នេហ៍
បុរសស្មោះស្នេហ៍គិតដល់អនាគត ទោះបីមានរឿងអ្វីក៏ដោយ ក៏គេព្យាយាមការពារវាមិនឲ្យបាត់បង់ដែរ។ មានបញ្ហាប្រឈមមុខជាមួយបញ្ហា មានឧបសគ្គព្យាយាមដោះស្រាយបន្តដំណើរទៅមុខ។ បើទោះបីគេមិនមែនជាបុរសអស្ចារ្យម្នាក់ ក៏ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់។
៧. ចង់ឲ្យនាងរីករាយជានិច្ច
បុរសដែលស្រលាញ់នារីម្នាក់ស្មោះ តែងគិតដល់នាងគ្រប់ពេល ចង់ឲ្យនាងរីករាយ។ គេចង់ឲ្យនាងចំណាយពេលបានច្រើនជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ ព្រោះនៅពេលនាងបានរីករាយ គេក៏រីករាយដូចគ្នា៕
ចុចអាន៖ សញ្ញា ៥ យ៉ាងបង្ហាញថា អ្នកមានស្នេហាហើយ!
ចុចអាន៖ ៦ យ៉ាងធ្វើឲ្យមិត្តស្រីសប្បាយចិត្តរហូតពេលនៅជាមួយអ្នក
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ yourtango