អាច​​​ថត​រូប​​បេះដូង​កំពុង​លោត​មក​មើល​ខាង​ក្រៅ​ ក្នុង​កម្រិត​ 4D ​ដំបូង​ពុំ​ធ្លាប់​មាន

  • 2015-07-15 16:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ស្រាវ​ជ្រាវមក​ពី​ក្រុមហ៊ុន​ថែទាំ​សុខភាព​​ GE Healthcare​ ​​របស់​អង់គ្លេសបាន​បង្កើត​​កម្មវិធី​ Software ​មួយ​ដែល​អាច​ស្គែន​ និង​​បង្កើត​​ជា​រូបភាព​នៃ​សរីរាង្គ​ខាង​ក្នុង​រាង​កាយ​របស់​មនុស្ស​បាន និង​អាច​បង្ហាញ​បាន​យ៉ាង​ច្បាស់​​ជា​លក្ខណៈ​ 'Extreme 4D'។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា​​ cSound​។

 

 

ថ្មីៗ​​នេះ កម្មវិធី​មួយ​នេះ​គឺ​​កំពុង​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​​ដោយ​​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​បេះ​ដូង​ Bijoy Khandheria ដែល​ជា​អ្នក​មាន​ឯកទេស​ព្យាបាល​​ជំងឺ​បេះ​ដូង​​​​​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍មក​ហើយ។​

 

វេជ្ជបណ្ឌិត​ Khandheria ឲ្យដឹង​ថា រូប​ភាព​ដែល​បង្កើត​ដោយ​កម្មវិធី​នេះ​គឺ​មាន​ភាព​ច្បាស់​ ​ដូច​កំពុង​ហែក​ទ្រូង​របស់​មនុស្ស​​​មើល​បេះ​ដូង​របស់​ពួក​គេ​អញ្ចឹង​ដែរ។

 

​លោក​បន្ថែម​ទៀត​ថា​ ទម្លាប់​ធម្មតា​ការ​ប្រើ​​អេកូ​ដើម្បី​ឆ្លុះ​មើល​គឺ​បាន​​​ឃើញ​ត្រឹម​តែ​បេះ​ដូង​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​មិន​បាន​បង្ហាញ​ពី​ភាព​លម្អិត​នោះ​ទេ​​។​  ចំពោះ​កម្មវិធី​នេះ​វិញ​ គឺ​ត្រូវ​បាន​​ធ្វើការ​ជា​មួយ​នឹង​ម៉ាស៊ីន​អេកូ​​ដែល​បញ្ជូន​​រលក​សញ្ញា​​​​មាន​​កម្រិត​ប្រេកង់​ខ្ពស់​​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស​​ និង​ចាប់​យក​​រូប​រាង​​នៃ​សរីរាង្គ​ខាង​ក្នុងនិង​ផ្ដិត​យក​រូប​ភាព​នៃ​ស្រទាប់​បេះ​ដូង​​។ បន្ទាប់​មក​ដាក់​ផ្គុំ​គ្នា​នូវ​ស្រទាប់​​បេះ​ដូង​ទាំង​នោះ​​ដើម្បី​ផលិត​ទៅ​រូប​ភាព​​បេះ​ដូង​ទាំង​មូល​​ និង​រក្សា​ទុក​ទៅ​ក្នុង​ម៉េមូរី។​

 

 

ចំពោះ​​រូប​ភាព​ដែល​បាន​ផលិត​​ដោយ​កម្មវិធី​នោះ​​គឺមាន​សភាព​ច្បាស់​ដែល​អាច​ឲ្យ​ក្រុម​គ្រូពេទ្យ​​​ងាយ​ស្រួល​​មើល​ដូច​ជា​​ចលនា​ឈាម​​​​ជុំវិញ​កំណក​ឈាម​ក្នុង​សរសៃ​អាកទែរ។ ហើយ​​ថែម​ទាំង​អាច​ប្រើ​ដើម្បី​​វិភាគ​មើល​​ពី​ការ​ធ្លាយ​ចេញ​​ឈាម​ជុំវិញ​សន្ទះ​បេះដូង និង​​វាយ​តម្លៃ​ទៅ​លើ​​ការ​ខូច​ខាត​ផង​ដែរ។​

 

មិន​ត្រឹម​តែ​អាច​​បង្កើត​ជា​រូប​ភាព​បេះ​ដូង​​នោះ​ទេ ​កម្មវិធី​​​នេះ​អាច​​ប្រើ​ដើម្បី​ស្គែន​​ជំងឺ​សួត​ ជំងឺ​ធាត់​ ឬ​​ជំងឺ​​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​​ថែមទៀត​ផង៕

 

 

 

អាន​បន្ត៖ សំឡេង​ដាយណូស័រ​ក្នុង​រឿង Jurassic World បង្កើត​ចេញ​ពី​សត្វ​ផ្សេងៗ​ រួម​ទាំង​សំឡេង​ជ្រូក​ផងប្រែ​សម្រួល៖ សំនៀង ប្រភព៖ dailymail
អត្ថបទថ្មី