តារា​ថៃ​ល្បី​ៗ​ប៉ុន្មាន​ដួង ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​របស់​តារា​សម្ដែង មួយ​មួយ

  • 2015-07-15 17:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង មួយ​មួយ បាន​ប្រាប់​ថា ជា​យូរ​មក​ហើយ មាន​តារា​ល្បី​ៗ​ថៃ​ប៉ុន្មាន​ដួង បាន​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​របស់​នាង ប្រយោជន៍​ដើម្បី​សិក្សា​ពី​ស្ទីល ក៏​ដូច​ជា​ម៉ូដ​របស់​តារា​នៃ​ប្រទេស​មួយ​នេះ។

 

 

មួយ​មួយ ដែល​ស្ងាត់​ពី​ការងារ​សិល្បៈ​មួយ​រយៈ​នោះ ថ្លែង​ថា នាង​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់។ ដូច្នេះ​ហើយ ទើប​នាង​តែង​សម្លឹង​មើល​ពី​កិច្ចការ​សិល្បៈ​របស់​តារា​ថៃ​ប៉ុន្មាន​ដួង​នោះ ដែល​មាន​ដូច​ជា នាង អាំផាត់​រ៉ាផា ផ្លយ និង​ជំភូ ដែល​ទើប​តែ​រៀបការ​ហើយ​ថ្មី​ៗ។

 

“និយាយ​ស្ទើរ​គ្រប់​តារា​ទាំង​អស់​នៅ​ថៃ អោយ​តែ​ខោអាវ​គាត់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ខ្ញុំ​តែង​កាត់​តាម ចម្លង​តាម និង​ស្លៀក​តាម ហើយ​ខ្ញុំ​អាច​ច្នៃ​ម៉ូដ​ខុស​ពី​គាត់​បន្តិច​ៗ"។ អតីត​ពិធីការិនី​ទូរទស្សន៍ CTN ក្នុង​កម្មវិធី  "គំនិត​ស្ត្រី" បន្ថែម។

 

ពាក់​ព័ន្ធ​នឹង​ពាក្យ "ចម្លង" ប្រិយមិត្ត​បាន​ធ្វើ​ការ​រិះគន់​ចាស់​ដៃ​លើ​ផលិតកម្ម​ចម្រៀង​ក្នុង​ស្រុក​មួយ​មួយ ដែល​បាន​ចម្លង​បទ​ចម្រៀង​បរទេស​ក្នុង​នោះ​ក៏​មាន​ថៃ​ផង មក​ធ្វើ​អាជីវកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​គុណភាព​តែង​និពន្ធ​បទ​ថ្មី​ៗ។ ការ​ចម្លង​ម៉ូដ​សំលៀកបំពាក់ ក៏​ជា​កម្មវត្ថុ​មួយ​ផ្ដើម​ឲ្យ​មាន​ការ​រិះគន់​ដែរ។ កន្លង​មក​តារា​ចម្រៀង ពេជ្រ សោភា ទេព បូព្រឹក្ស និង​តារា​សម្ដែង តូតា ជា​ដើម សុទ្ធ​តែ​ត្រូវ​បាន​ប្រិយមិត្ត​គាំទ្រ​ដូច​គ្នា ក្រោយ​ពួក​គេ​បាន​ស្លៀក​ពាក់​មាន​ម៉ូដ​ដូច​តារា​អន្តរជាតិ។

 

 

វិល​មក មួយ​មួយ ដែល​បាន​និយាយ​ដោយ​ចំហ​ក្នុង​កម្មវិធី​ខួប​កំណើត​របស់​តារា​សម្ដែង និង​ពិធីការិនី នេត សុចរិយា ថា​តែង​តែ​បាន​គន់​មើល និង​តែង​តែ​ចម្លង​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​ថៃ​នោះ បាន​ថ្លែង​ថា នាង​មិន​បារម្ភ​ចំពោះ​ការ​រិះគន់​ទេ។ "នាង​ខ្ញុំ​យល់​ថា​ការ​រិះគន់ របស់​បង​ប្អូន គឺ​អាច​ស្ថាបនា​យើង អីចឹង​អត់​ខ្លាច​ការ​រិះ​គន់​ទេ"។ មួយ​មួយ ថ្លែង។

 

តារា​សម្ដែង ពិធីការិនី និង​ជា​តារា​ម៉ូដែល បាន​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ ចាប់​តាំង​ពី​ដក​ខ្លួន​ពី​អាជីព​ពិការិនី​ក្នុង​កម្មវិធី "គំនិត​ស្ត្រី" របស់ CTN។ ការ​ស្ងប់ស្ងាត់​នេះ សាមី​ខ្លួន​បាន​អះអាង​ថា មិន​បាន​ឈប់​ពី​សិល្បៈ​ទេ ប៉ុន្តែ​មក​ពី​នាង​រវល់​នឹង​ការងារ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ប៉ុណ្ណោះ៕

 

ព្រីម លីហ្សា​ ប្រកាន់​ជំហរ​លោត​ផ្លោះ​ខ្លួន​ឯង​ឲ្យ​ខុស​ពី​គេ

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម