វិធីថែក្រចកឲ្យសស្អាតតាមធម្មជាតិ សម្រាប់អ្នកទុកក្រចកវែង
- 2015-07-27 20:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែក្រចកឲ្យសស្អាតតាមធម្មជាតិ សម្រាប់អ្នកទុកក្រចកវែង
ចន្លោះមិនឃើញ
អ្នកស្រលាញ់ក្រចកវែង ភាគច្រើនតែងចង់បានក្រចកសស្អាតតាមបែបធម្មជាតិ។ មានវិធីមួយចំនួនអាចធ្វើឲ្យក្រចកសស្អាតបាន ដោយមិនចំណាយលុយអស់ច្រើន ដែលមានបង្ហាញដូចខាងក្រោមនេះ៖
១. ទឹកក្រូចឆ្មារ
អ្នកអាចយកដាក់ដៃត្រាំក្រចកក្នុងទឹកក្រូចឆ្មារ ឬយកមកដុសផ្ទាល់លើក្រចក ដោយទុកចោលរយៈពេលពីរទៅបីនាទីរួចលាងសម្អាត ដែលធ្វើឲ្យក្រចកសស្អាតតាមធម្មជាតិ។ បន្ថែមពីនេះអ្នកអាចបន្ថែមម្សៅសូដា លើទឹកក្រូចឆ្មាដើម្បីបង្កើនប្រសិទ្ធភាពក៏បាន។
២. ថ្នាំដុសធ្មេញ
ច្រាសមកដុសធ្មេញដោយដាក់ថ្នាំដុសធ្មេញណាដែលមានជាតិធ្វើឲ្យស (Whitening) មកដុសលើក្រចក រយៈពេលពីមួយទៅពីរនាទី។ ដោយសារជាតិ Whitening អាចជម្រះស្នាមខ្មៅលើក្រចក ដែលធ្វើឲ្យក្រចកសស្អាតបាន។
៣. ទឹកខ្មេះ
ទឹកខ្មេះមានសារធាតុអាស៊ីតដែលជួយកម្ចាត់ចេញភាពស្រអាប់នៃក្រចកបាន។ យកទឹកខ្មេះបន្តក់លើសំឡីបន្តិចរួចជូតក្រចក រួចត្រាំទឹកលាងសម្អាតចេញ។
៤. អំបិល
ដូចទៅនឹងទឹកខ្មេះដែរ អ្នកអាចយកអំបិលដោយលាយនឹងទឹកក្រូចឆ្មារ បន្តិចរួចមកដុសលើក្រចក។ ដុសលើក្រចករយៈពេលពីរទៅបីនាទី រួចទុកចោលរយៈពេលប្រាំនាទី ទើបលាងសម្អាត ដែលធ្វើឲ្យក្រចកសតាមធម្មជាតិ៕
ចុចអាន៖ វិធីព្យាបាលត្រចៀកក្រាញ់ដុះកប់ក្នុងក្រចក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ wellnessbin , topbeautybrands