បុរស​ខ្លាំង​ពូទីន​ថា Sepp Blatter ​គួរ​តែ​ឈ្នះ​ពាន​រង្វាន់​ណូបែល

  • 2015-07-28 21:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sepp Blatter ​ដែល​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​ត្រូវ​បាន​លោក Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​កោត​សរសើរ​ថា​ជា​មនុស្ស​ល្អ ​គួរ​តែ​ទទួល​បាន​ពាន​រង្វាន់​ណូបែល មិន​សម​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ពុករលួយ​នោះ​ទេ។

 

 

ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប្រទេស​ស្វីស លោក​ពូទីន​បាន​និយាយ​ចំពោះ​អត្តចរិត ​និង​ការងារ​ដែល​លោក Sepp បាន​ធ្វើ​កន្លង​មក​ថា៖ "យើង​គ្រប់​គ្នា​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​លោក Blatter ​ហើយ។ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា​គាត់​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​ឡើយ។ ខ្ញុំ​គិត​ថា​មនុស្ស​ដូច Blatter ​គឺ​កម្រ​រក​បាន​ណាស់ គាត់​បាន​ជួយ​ផ្នែក​កីឡា​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ អ្វី​ដែល​គាត់​ធ្វើ​គឺ​សក្ដិសម​ណាស់​នឹង​ទទួល​បាន​ពាន​រង្វាន់​ណូបែល”។

 

 

FIFA ​បាន​ប្រកាស​ហើយ​ថា​ព្រឹត្តិការណ៍ World Cup 2018 ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​ដដែល បើ​ទោះ​បី​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​រឿង​ពុករលួយ​​​យ៉ាង​ណា​ក៏​ដោយ។ ចំពោះ​ទំនាក់ទំនង​រវាង​លោក​ពូទីន​ និង​ Sepp Blatter ​វិញ ត្រូវ​បាន​គេ​ដឹង​ថា​ចាក់​ទឹក​មិន​លិច​នោះ​ទេ ព្រោះ​ថា​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ជា​យូរ​មក​ហើយ៕

 

ចុចអាន៖ អ្នក​កំប្លែងអង់គ្លេស​​ ​បាច​​ដុល្លារ​​ក្លែងក្លាយ​ដាក់​​ប្រធាន FIFA

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖101greatgoals

អត្ថបទថ្មី