អៃយ៉ា! មានអ្នកប្រជែងធ្វើប្រធាន FIFA ជាមួយ Blatter ហើយតើ!
អៃយ៉ា! មានអ្នកប្រជែងធ្វើប្រធាន FIFA ជាមួយ Blatter ហើយតើ!
បុរសជនជាតិបារាំង Jerome Champagne បានចេញមុខបញ្ជាក់ថាលោកគ្រោងឈរឈ្មោះជាបេក្ខភាពប្រជែងលោក Sepp Blatter ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA អាណត្តិថ្មីដែលនឹងធ្វើឡើងក្នុងមហាសន្និបាត FIFA នាខែមិថុនាឆ្នាំ២០១៥។ ការបញ្ជាក់នេះកើតឡើងមួយសប្ដាហ៍ក្រោយពីមេធំ FIFA បច្ចុប្បន្នលោក Blatter ប្រកាសពីបំណងកាន់តំណែងជាលើកទី៥របស់ខ្លួន។