ញ៉ាំ​អាហារ​​​​ប្រៃ​​​​​​ប៉ះពាល់​សុខភាព តើ​គួរ​​ដោះស្រាយ​បែប​ណា?

  • 2015-07-28 23:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បរិភោគ​អាហារ​​ប្រៃ​​​ ឬ​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក​  អាច​បង្ក​បញ្ហា​ដល់​សុខភាពជា​ច្រើន​​ ដូច​​​ជា​ជំងឺ​បេះដូង ឬ​​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាលជា​ដើម។ ដោយ​ហេតុ​នេះ ​សហរដ្ឋ​អាមេរិក​បាន​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ កំណត់​របប​អាហារ​ឲ្យ​មាន​ជាតិ​សូដ្យូម​​យ៉ាង​ច្រើន​ត្រឹម​​ ២៣០០ មី​លី​ក្រាម​ ក្នុង​១​ថ្ងៃ និង​​១៥០០មី​លី​ក្រាម​​សម្រាប់​មនុស្ស​ចាស់​អាយុ​​លើស​ពី​៥០​ឆ្នាំ។

 

 

​ដោយ​សារ​វា​បង្ក​ផល​វិបាក​ដល់​សុខភាព ដូច​នេះ​ វិទ្យាស្ថាន​សុខភាព​ជាតិ និង​ការ​ស្រាវ​ជ្រាវ​​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Feinberg ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ពី​របៀប​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ សារ​​​ជាតិ​​សូដ្យូម​​ក្នុង​របប​​​អាហារ​​​ ​​ដូច​ខាង​ក្រោម៖

 

​​​​​​​​​​​​​​​១. ការ​ធ្វើ​អាហារ​ញ៉ាំ​​ដោយ​ខ្លួន​ឯង​

 

​ការ​​វិភាគ​​មួយ​​បាន​បង្ហាញ​ថា ​អាហារ​​​ដែល​គេ​ចម្អិន​​​​ស្រាប់​​មួយ​ពេល​សម្រាប់​ដាក់​លក់ គឺ​មាន​ផ្ទុក​ជាតិ​​សូដ្យូម​ ដល់​ទៅ​១៣៥០​ មី​លី​ក្រាម​ទៅ​ហើយ។ ដូច​នេះ​ការ​ធ្វើ​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​អាច​បន្ថយ​ហានិភ័យ​បាន​មួយ​កម្រិត​ និង​ប្រសើរ​ជាង​ការ​ទៅ​ញ៉ាំ​នៅ​ខាង​ក្រៅ។

 

២. ជ្រើស​រើស​ផលិតផល​ចំណី​អាហារ​ណា​ដែល​មាន​កម្រិត​សូដ្យូម​ទាប

 

គប្បី​ជ្រើស​រើស​​ផលិតផល​ណា​ដែល​មាន​គ្មាន​ជាតិ​សូដ្យូម​ ឬ​​​កម្រិត​ជាតិ​សូដ្យូម​ទាប តាម​រយៈ​ការ​ពិនិត្យ​​មើល​ការ​បញ្ជាក់​នៅ​លើ​ប្រអប់ ឬ​សំបក​ផលិតផល​ទាំង​នោះ។

 

៣. ជៀស​វាង​អាហារ​​​ដែល​សំបូរ​ជាតិ​ប្រៃ​ពេក

 

បើ​អាច​ជៀស​បាន​ ដូច​ជា​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ តួ​យ៉ាង​​ស៊ុត​ចៀន​ប្រៃ ឬ​អាហារ​កំប៉ុង​​មួយ​ចំនួន។ បើ​ពុំ​ចាំ​បាច់​ ជៀស​វាង​​​ការ​បន្ថែម​ជាតិ​ប្រៃ ដូច​ជា​ ទឹក​ស៊ីអ៊ីវ ឬ​ដុំ​​ម្សៅ​ស៊ុប ក្នុង​អាហារ​​ ដើម្បី​ការពារ​សុខភាព។

 

៤. ញ៉ាំ​បន្លែ​ និង​ផ្លែឈើ

 

បន្លែ​ និង​ផ្លែ​ឈើ​ធម្មជាតិ​​​ស្រស់ៗ គឺ​ពុំ​មាន​ជាតិ​សូដ្យូម​ទេ​ ហើយ​ប្រសិន​បើ​អ្នក​ចម្អិន​បន្លែ ក៏​គួរ​​កុំ​បន្ថែម​អំបិល​ច្រើន​ពេក​ដែរ៕

 

ចុច​អាន៖ រក​ឃើញ​អំបិល​មាន​ជាតិ​ពុល​​​២ម៉ឺន​តោន​នៅ​ចិន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖usnews

អត្ថបទថ្មី