គន្លឹះ៩ចំណុច​ក្នុង​ការ​ជ្រើស​រើស​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ឱ្យ​បាន​ល្អ

  • 2015-07-29 22:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ជួនកាល​ធ្វើ​ឱ្យ​សំលៀកបំពាក់​របស់​អ្នក​ហាល​មិន​បាន​ស្ងួត​ល្អ​ធ្វើ​ឱ្យ​សំលៀកបំពាក់​មាន​ក្លិន​ផ្អួរ​ឬ​ជួន​កាល​ធ្វើ​ឱ្យ​ខូច​ដល់​សាច់​ក្រណាត់​សំលៀកបំពាក់​របស់​លោក​អ្នក​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ក្នុង​ការ​ជ្រើសរើស​ម៉ាស៊ីន​បោក​គក់​ដ៏​ល្អ​មិន​ធ្វើ​ឱ្យ​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។

 

 

១. ពិនិត្យ​មើល​ការ​ប្រើប្រាស់​ថាមពល និង​អគ្គីសនី៖ មនុស្ស​ជាច្រើន​បាន​ជ្រើសរើស​យក​ម៉ាស៊ីន​បោក​គក់​សំលៀកបំពាក់​ដែល​មាន​តម្លៃ​ថោក ប៉ុន្តែ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ពី គុណភាព ដើម្បី​ប្រើប្រាស់​ឱ្យ​បាន​យូរ​អង្វែង ជា​ពិសេស កម្រិត​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គីសនី​របស់​វា​គឺ​មាន​កម្រិត​ខ្ពស់។

 

២. សមស្រប​ទៅ​នឹង​ចំនួន​សមាជិក​គ្រួសារ​៖ តើ​មាន​សមាជិក​ប៉ុន្មាន​នាក់​នៅ​ក្នុង​គ្រួសារ? សូម​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ផ្ទុក​ដ៏​សមរម្យ​មួយ។ ឧទាហរណ៍៖ អ្នក​មាន​សមាជិក​គ្រួសារ ៣ ទៅ ៤ នាក់ អ្នក​គួរតែ​ជ្រើសរើស​យក​ម៉ាស៊ីន​បោក​គក់​ដែល​មិន​ធំ​លើស​ពី ៨ គីឡូ​នោះ​ទេ។

 

 

៣. បច្ចេកវិទ្យា៖ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ម៉ាស៊ីន​បោក​គក់ អ្នក​ក៏​គួរ​ពិចារណា​ទៅ​លើ បច្ចេកវិទ្យា​ទំនើបៗ​របស់​ម៉ាស៊ីន​បោក​គក់​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ភ្ជាប់​ជាមួយ​នូវ បច្ចេកវិទ្យា Digital Converter ដើម្បី​សន្សំ សំចៃ​ភ្លើង​បច្ចេកវិទ្យា Smart Check ដើម្បី​ពិនិត្យ​មើល បញ្ហា ដែល​កើត​ឡើង​ជាមួយ​ម៉ាស៊ីន​បោក​គក់​របស់​លោក​អ្នក ដោយ​មិន​បាច់​ចំណាយ​ពេល ​ទៅ​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ជួសជុល មាន​ស្លាប​ចក្រ​ដើម្បី​លាយ​សាប៊ូ និង​ទឹក​ឱ្យ​បាន​ល្អ (Magic Dispenser) ដើម្បី​ជៀសវាង​កំណក​សាប៊ូ​ជាពិសេស​ជាប់​លើ​សំលៀកបំពាក់​ពណ៌​ខ្មៅ និង បច្ចេកវិទ្យា Wobble និង Magic Filter ដើម្បី​ថែរក្សា សាច់​ក្រណាត់​បាន​ល្អ​ជានិច្ច ព្រមទាំង​បច្ចេកវិទ្យា Eco Tub Clean ដែល​បង្ហាញ​នូវ​សញ្ញា​ប្រាប់​ពី​បញ្ហា ដែល​បណ្តាល​ឡើង​ដោយ​សារធាតុ​គីមី និង​កាកសំណល់​ផ្សេងៗ នៅ​ពេល​ដល់​ពេល​លាង​ធុង។

 

៤. តម្លៃ​របស់​ម៉ាស៊ីន​បោក​គក់៖ អ្នក​គួរ​ចេះ​ថ្លឹងថ្លែង​ទៅ​លើ ម៉ាស៊ីន​បោក​គក់​ដែល​មាន​តម្លៃ​សមរម្យ​បើ​ប្រៀបធៀប​ទៅ​នឹង​អត្ថប្រយោជន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​វា​ ដើម្បី​សន្សំសំចៃ​ប្រាក់​កាស។

 

 

៥. ការ​ធានា៖ សូម​ប្រាកដ​ថា ម៉ាក​និង​ផលិតផល​ម៉ាស៊ីន​បោក​គក់​នេះ​មាន​ការ​ធានា​រយៈ​ពេល​យូរ ដែល​អាច​ជឿជាក់​បាន បើ​ប្រៀប​ធៀប​ជាមួយ​ផលិតផល​ផ្សេង​ទៀត។ ឧទាហរណ៍ ក្រុមហ៊ុន​សាមសុង ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ការ​ធានា​ដល់​ការ​ប្រើប្រាស់​រយៈ​ពេល​យូរ ដល់​ទៅ ១០ឆ្នាំ។

 

៦. ស្វ័យប្រវត្តិ និង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ៖ បច្ចេកវិទ្យា​ម៉ាស៊ីន​បោកគក់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ ដែល​ផ្តល់​គ្រប់​តម្រូវការ។ ប្រភេទ​ស្វ័យប្រវត្តិ​អ្នក​អាច​ធានា​ថា​ការ​បោកគក់​ដោយ​ដៃ​របស់​អ្នក​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​តាំង​ពី​ដើម​រហូត​ដល់​ការ​បោក​ត្រូវ​បាន​បញ្ចប់។ ប្រភេទ​ពាក់​កណ្តាល​ស្វ័យប្រវត្តិ គឺ​ជា​ប្រភេទ​ដែល​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់ ធ្វើ​អន្តរាគមន៍​ដោយ​ផ្លាស់ប្ដូរ​ពី​កន្លែង​បោក ​ទៅ​ដាក់​នៅ​កន្លែង​សម្ងួត​និង​ដំណើរ​ការ​មួយ​ចំនួន​ផ្សេង​ទៀត។

 

៧. ម៉ាស៊ីន​បោក​គក់​ម៉ាក​ល្បីៗ៖ អ្វី​ដែល​អ្នក​គិត​ថា​ម៉ាស៊ីន​បោក​គក់​ម៉ាក​ណា​ដែល​អ្នក​គិត​ថា​ល្អ? ដោយ​សារ​សព្វថ្ងៃ​នេះ​មាន​ម៉ាស៊ីន​បោក​គក់​ម៉ាក​ថ្មីៗ​ជា​ច្រើន​បាន​នាំចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ដូច្នេះ​ការ​ជ្រើស​រើស​ផលិតផល​ម៉ាស៊ីន​បោក​គក់​ណា​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ជា​ផលិតផល​ល្អ​និង​ជាប់​ចំណាត់​ថ្នាក់​ខាង​លក់​ដាច់​បំផុត។

 

 

៨. ការ​សម្ងួត៖ មុខងារ​សម្ងួត​របស់​ម៉ាស៊ីន​បោក​គក់​គឺ​ជា​រឿង​សំខាន់​ជាពិសេស​នៅ​ក្នុង​រដូវ​ភ្លៀង​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ហាល​សំលៀកបំពាក់។ម៉ាស៊ីន​បោក​គក់​ជាមួយ​នឹង​មុខងារ​សម្ងួត​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្ងួត​សំលៀកបំពាក់​បាន​ឆាប់​រហ័ស។

 

៩. ទម្ងន់​ម៉ាស៊ីន៖ សូម​កុំ​មើល​ងាយ​ទម្ងន់​នៃ​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ដែល​លោក​អ្នក​ទិញ​ប្រភេទ​ដែល​មាន​ទ្វារ​មុខ​អាច​មាន​ទម្ងន់​ធ្ងន់​ចាប់​ពី ៧០គីឡូក្រាម​រហូត​ដល់ ១០០គីឡូក្រាម។ប្រសិន​បើ​អ្នក​ដាក់​ត្រូវ​ដាក់​វា​នៅ​ផ្ទះ​ជាន់​ទី​២​សូម​គិត​ម្តង​ទៀត​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចល័ត​នៅ​ពេល​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ម្តងៗ។

 

ចំណុច​ខាង​លើ​សុទ្ធ​តែ​ជា​អ្វី​ដែល​ម៉ាស៊ីន​បោក​គក់ Samsung ActivDual Wash អាច​ផ្តល់​ឱ្យ​លោក​អ្នក​បាន។ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អញ្ជើញ​ទៅ​កាន់​ហាង​ទំនើប​សាមសុង​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧ ០០០នាក់ នៅ​ទូទាំង ៨៤ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន ១៩៦ពាន់​លាន​ដុល្លារ​អាមេរិក។

 

-ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

 

អត្ថបទ៖ ពាណិជ្ជកម្ម

 

អត្ថបទថ្មី