ទម្លាប់៨យ៉ាងសាងភាពរីករាយជាមួយមនុស្សជាទីស្រលាញ់
- 2015-07-30 21:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៨យ៉ាងសាងភាពរីករាយជាមួយមនុស្សជាទីស្រលាញ់
ចន្លោះមិនឃើញ
ស្រលាញ់មនុស្សម្នាក់ចង់ឃើញស្នាមញញឹម ចង់ឲ្យគេជួបភាពរីករាយគ្រប់ពេលវេលា ប៉ុន្តែមនុស្សមួយចំនួនបែរជាមិនដឹងថាត្រូវធ្វើយ៉ាងណា។ តាមពិតវិធីសាមញ្ញមួយចំនួន ក៏អាចបង្កើតជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានដែរ គ្រាន់តែពេលខ្លះអ្នកគិតមិនដល់ ឬមិនមានចិត្តធ្វើប៉ុណ្ណោះ។
១. ចូលគេងនៅវេលាដូចគ្នា
បន្ទាប់ពីនិយាយគ្នា ផ្ញើសារ ឬឆាតចប់ អ្នកប្រាកដជាចង់ដៃគូម្ខាងទៀតចូលគេងក្នុងវេលាដូចគ្នា ឯមនុស្សដែលអ្នកស្រលាញ់ក៏ដូចគ្នាដែរ។ ទម្លាប់បែបនេះ អាចធ្វើឲ្យគូស្នេហ៍ទាំងសងខាងគេងលក់ដោយស្កប់ស្កល់។ ជារឿងពិតតែអ្នកមិនបានដឹង បើអ្នកប្រាប់ដៃគូឲ្យគេងមុន គេប្រាកដជាមិនងាយគេងលក់ទេ។
២. និយាយពាក្យ “Good night” រៀងរាល់រាត្រី
ពាក្យ “Good night” ពិតជាខ្លីណាស់ ប៉ុន្តែវាមានអត្ថន័យសម្រាប់មនុស្សពីរនាក់ដែលកំពុងស្រលាញ់គ្នា ខ្លាំង ឬទើបចាប់ផ្ដើមថ្មីៗ។ ទាំងអ្នកផ្ញើ ទាំងអ្នកទទួលសុទ្ធតែអាចទទួលបានភាពរំភើបរីករាយដូចគ្នា ជាពិសេសអាចធ្វើឲ្យគេងលក់ស្រួល។
៣. ផ្ញើសារផ្អែមល្ហែមពេលភ្ញាក់ពីគេង
"ភ្ញាក់ ពីគេងនៅព្រះនាងតូច?... គេងលក់ស្រួលទេយប់មិញ...” គ្រាន់តែប្រើពាក្យទាំងនេះ ក៏អាចធ្វើឲ្យគូស្នេហ៍ទទួលបានអារម្មណ៍ស្រស់ស្រាយតាំងពីចាប់ ផ្ដើមបើកពន្លឺថ្ងៃ និងអាចមានកម្លាំងធ្វើការជម្នះរាល់ឧបសគ្គ។
៤. សួរសុខទុក្ខពេលអាកាសធាតុប្រែប្រួលខុសពីធម្មតា
ការយកចិត្តទុកដាក់ ជាឱសថដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលជំងឺនានា ពិសេសជួយដល់មនុស្សឯកា។ ពេលតំណក់ភ្លៀងធ្លាក់ អារម្មណ៍នឹកមនុស្សម្នាក់កាន់តែខ្លាំង... ចុះបើមនុស្សកំពុងនឹកនោះផ្ញើសារមកសួរសុខទុក្ខដោយក្ដីបារម្ភ តើអ្នកមានអារម្មណ៍យ៉ាងណា? ធ្វើបែបនេះចំពោះគេវិញ នោះក្ដីស្រលាញ់នឹងកើនឡើងជាក់ជាមិនខាន។
៥. ដើរកាន់ដៃគ្នា
មិនមែនជារឿងខុសអ្វីឡើយ ត្រឹមកាន់ដៃគ្នាដើរលេងតាមកន្លែងកម្សាន្តនានា ប៉ុន្តែក៏មិនអាចធ្វើបានគ្រប់ពេលវេលាដោយមិនគិតដែរ។ ដើរកាន់ដៃគ្នាតាមមាត់សមុទ្រ លាយឡំជាមួយខ្យល់អាកាសត្រជាក់បែបធម្មជាតិ នឹងធ្វើឲ្យមនុស្សពីរនាក់កាន់តែដាក់ចិត្តស្រលាញ់គ្នាខ្លាំងឡើង។
៦. បង្កើនជំនឿចិត្ត
មនុស្សពីរនាក់ដាក់ចិត្តស្រលាញ់គ្នាហើយ គួរចេះជឿជាក់លើគ្នាទៅវិញទៅមកដោយគ្មានមន្ទិលសង្ស័យ ទើបធ្វើឲ្យទំនាក់ទំនងជ្រះស្រលះមានតែអនុស្សាវរីយល្អៗ។ បើកបេះដូងឲ្យទូលាយ ជឿជាក់លើស្នេហាពិត និងមនុស្សដែលខ្លួនស្រលាញ់ ។
៧. សរសើរពេលធ្វើត្រូវ អត់ឱនពេលធ្វើខុស
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយក៏គ្មាននរណាម្នាក់អាចធ្វើត្រូវរហូតដែរ។ បើចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់មានស្នាមញញឹមគ្រប់ពេល គួរចេះសរសើរនូវទង្វើល្អរបស់គេ សរសើរពេលធ្វើត្រូវ ប៉ុន្តែរៀនបិទភ្នែកបំភ្លេចខ្លះពេលធ្វើខុស បំភ្លេចចោលពេលឈ្លោះគ្នា។
៨. ឆ្លៀតពេលទទួលទានអាហារជាមួយគ្នាពេលចប់កិច្ចការ
ការងារ ឬការសិក្សាពេញមួយថ្ងៃ ប្រាកដជាធ្វើឲ្យអ្នកទាំងពីរអស់កម្លាំង លែងនឹកនាការដើរលេងកម្សាន្ត ប៉ុន្តែបើរឿងទទួលទានច្បាស់ណាស់ថាមិនចោលឡើយ។ កំពុងនឿយហត់ពីការងារ បែរជាបានជួបមុខមនុស្សក្នុងបេះដូង បូករួមទាំងអាហារឆ្ងាញ់ៗផង ប្រាកដជាធ្វើឲ្យអារម្មណ៍តានតឹងបាត់អស់ បន្សល់ត្រឹមភាពស្រស់ស្រាយ៕
ធ្លាប់ធ្វើបានប៉ុន្មានចំណុចដែរ?
ចុចអាន៖ ៥ វិធីជាការសុំទោសដ៏ល្អបំផុតចំពោះគូស្នេហ៍
ចុចអាន៖ ៥យ៉ាង ប្រែក្លាយជីវិតឯកាទៅជាស្រស់បំព្រង
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ lifehack