បទថៃ "នារីម្នាក់នេះឈ្មោះម៉ែ" ចាក់ចំបេះដូងយុវវ័យ មើលហើយយំមិនឈប់
- 2015-08-01 18:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទថៃ "នារីម្នាក់នេះឈ្មោះម៉ែ" ចាក់ចំបេះដូងយុវវ័យ មើលហើយយំមិនឈប់
ចន្លោះមិនឃើញ
បទចម្រៀងថៃមួយបទដែលមានចំណងជើងថា "ผู้หญิงคนนี้ชื่อแม่" ឬ "នារីម្នាក់នេះឈ្មោះម៉ែ" កំពុងតែចាក់ដោតដល់បេះដូងយុវវ័យគ្រប់គ្នា ដោយសារតែសាច់រឿងបានឆ្លុះបញ្ចាំងដល់រឿងពិតដែលកើតឡើងក្នុងសង្គម។
នារីម្នាក់នេះឈ្មោះម៉ែ ជាបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីម្ដាយចំណាស់គ្មានមុខរបរអ្វីក្រៅពីដើររើសអែតចាយដើម្បីបានប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនប្រុស។ ជាអកុលស កូនប្រុសមិនយល់ចិត្តម៉ែ បែរជាដាច់ចិត្តចាកចោលទុកឱ្យម្ដាយរងទុក្ខម្នាក់ឯង។ ទឹកចិត្តម្ដាយធំជាមហាសមុទ្រចំពោះកូន ទោះជាដឹងថាកូនម្នាក់នេះរត់ចោលខ្លួនយ៉ាងណាក្ដី ក៏ខំស្វះស្វែងដើររកគ្រប់ទិសទី ទោះជាមិនដឹងថាវាទៅដល់ទីណាក៏ដោយ។
ដោយគ្មានប្រាក់នៅនឹងខ្លួន ម៉ែចាស់ម្នាក់នេះមានតែរើសរបស់របរដែលគេចោលក្នុងធុងសម្រាមដើម្បីបានហូបចិញ្ចឹមក្រពះ រំពឹងថ្ងៃណាមួយបានជួបមុខកូនប្រុសវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ែនឹកកូនគ្រប់វិនាទី រហូតដល់ថ្ងៃមួយម៉ែបានបាត់បង់ការចង់ចាំទៅហើយ ដោយបានយកកូនឆ្កែមួយក្បាលយកមកចិញ្ចឹមដោយចាត់ទុកជាដូចជាកូនប្រុសរបស់ម៉ែ។ ដើររសាត់គ្រប់ច្រកល្ហកទាំងខ្លួនជរា ដេកតាមចិញ្ចើមផ្លូវដោយមានសត្វឆ្កែមួយក្បាលជាសាច់ញាតិ ចុងក្រោយម្ដាយកម្សត់បានជួបកូនប្រុសរបស់ខ្លួនហើយ តែចុងក្រោយមិនអាចស្គាល់បាននោះទេ ដោយសារតែ...។
កុំរៀបរាប់ច្រើននាំតែទឹកភ្នែកហូរមិនឈប់ សូមប្រិយមិត្តមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាហើយគិតពិចារណាផងថាតើឆ្លុះបញ្ជាំងពីអ្វីខ្លះ៖
ដោយ៖ មុន្នី រម្យ ប្រភព៖ Youtube , RsiamMusic