សុទ្ធសឹងតែតារាល្បីចូលរួមសម្ពោធហាងខោអាវយប់មិញ
- 2015-08-11 19:10:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុទ្ធសឹងតែតារាល្បីចូលរួមសម្ពោធហាងខោអាវយប់មិញ
ចន្លោះមិនឃើញ
តារាល្បីៗជាច្រើន បានចូលរួមសម្ពោធហាងលក់សំលៀកបំពាក់ថ្មីមួយយីហោ "វណ្ណធូ" ខាងក្រោយវិទ្យាល័យបាក់ទូក ទល់មុខសណ្ឋាគារ ផ្ការាំទឹករាំ។
តារាសម្ដែង លី ណូរ៉ា ដែលជាអ្នកមើលការខុសត្រូវក្នុងហាង បញ្ជាក់ថា ការពិតទៅម្ចាស់ហាងមានទំនាក់ទំនងល្អជាមួយតារាជាច្រើនក្នុងវិស័យសិល្បៈ ទើបអញ្ជើញពួកគេចូលរួមក្នុងឱកាសសម្ពោធកាលពីយប់មិញនេះ។ ណូរ៉ា និយាយទៀតថា សម្រាប់សាខាទី ៤ នេះ ម្ចាស់ហាងនឹងផ្ដល់ឱកាសសម្រាប់តារាល្បីណា ដែលចង់ខ្ចីខោអាវចូលរួមក្នុងកម្មវិធីនានាផងដែរ៕
អត្ថបទ៖ សំ ជំនាញ