Song Seung Hun បង្ហើបគម្រោងរៀបការនឹង សៀវឡុងនី
- 2015-08-14 21:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Seung Hun បង្ហើបគម្រោងរៀបការនឹង សៀវឡុងនី
ចន្លោះមិនឃើញ
តារាសម្ដែងកូរ៉េ Song Seung Hun និងតារាសម្តែងចិន Krystal Liu (Liu Yifei) បានបង្កើតចំណងស្នេហារវាងគ្នាកំឡុងពេលថតរឿង " The Third Way of Love” ជាមួយគ្នា។ អ្នកទាំងពីរក៏បានទទួលស្គាល់រួចហើយដែរថាពូកគេពិតជាកំពុងស្រលាញ់គ្នាពិតមែន។
កាលពី៦ថ្ងៃមុន នៅក្នុងកម្មវិធី “演藝家中介” តារាសម្ដែងរូបសង្ហា Seong Hun បានប្រាប់ថាខ្លួនមិនបានចូលចិត្តឲ្យអ្នកដទៃដឹងឮរឿងស្នេហារបស់ខ្លួនឡើយ ប៉ុន្តែលោកបាននិយាយទៀតថាវាគ្មានជម្រើសទេព្រោះអ្នកទាំងអស់គ្នាបានដឹងរួចអស់ទៅហើយ។ នៅពេលពិធីករសួរថាអាចនឹងមានពិធីមង្គលការក្នុងពេលឆាប់ៗនេះទេ Seong Hun បានបង្ហើបថា មង្គលការនឹងអាចកើតឡើងបើសិនបើអ្នកនិងមនុស្សដែលអ្នកស្រលាញ់នៅជាមួយគ្នារហូត។
តារាសម្ដែងវ័យ ៣៧ឆ្នាំរូបនេះក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនឯងដែរថាលោកមិនចង់បានពិធីអាពាហ៍ពិពាហ៍ធំដុំអីទេ គឺគ្រាន់តែមង្គលការតូចតាចដូចរបស់ Won Bin និង Lee Na young និងដើរលេងកម្សាន្តជាមួយគ្នាគឺគ្រប់គ្រាន់ហើយ ៕
ចុចអាន៖សៀវ ឡុងនី រកឃើញម្ចាស់បេះដូងជាតារាល្បីកូរ៉េ Song Seung Hun
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ asian-enews-portal