លោកគ្រូ ប៉ែន ផាត ជឿជាក់ថា វេស្ទើននឹងធ្វើបានល្អសម្រាប់ការប្រកួតក្រោយៗ
- 2015-08-14 22:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ ប៉ែន ផាត ជឿជាក់ថា វេស្ទើននឹងធ្វើបានល្អសម្រាប់ការប្រកួតក្រោយៗ
ចន្លោះមិនឃើញ
លោក ប៉ៃន ផាត គ្រូបង្វឹករបស់ក្រុមបាល់ទាត់វេស្ទើនភ្នំពេញជឿជាក់ថា កូនក្រុមរបស់លោកនឹងធ្វើបានល្អសម្រាប់ការប្រកួតក្រោយៗ បន្ទាប់ពីក្លិបបានបរាជ័យដោយសាក្រុមបាតតារាង គីរីវង់សុខសែនជ័យ ៣-១ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតបាល់ទាត់លីកលំដាប់កំពូលកម្ពុជាសប្ដាហ៍ទី១៣។
លោកប៉ែន ផាត(ខាងស្ដាំ)
លោក ប៉ែន ផាត បានឲ្យដឹងថា កូនក្រុមរបស់លោកភាគច្រើនជាយុវជនដែលមានសមត្ថភាព ប៉ុន្តែពេលនេះពួកគេនៅខ្វះបទពិសោធន៍ ហេតុនេះប្រសិនបើគិតពីអនាគតរបស់ក្រុមវេស្ទើន លោកជឿថា ពួកគេពិតជាអាចរកចំណាត់ថ្នាក់បានល្អមួយក្នុងតារាងលីករបស់កម្ពុជាជាក់ជាមិនខានឡើយ។ ប៉ុន្តែនៅរដូវកាលនេះលោកមិនអាចសន្យាបានទេថា អាចរកចំណាត់ថ្នាក់ល្អក្នុងតារាង បញ្ហាចំពោះមុខនៅពេលនេះកីឡាករទាំងអស់ត្រូវការកម្លាំងកាយ និងការឈរឲ្យត្រូវតាមការចង់បានរបស់លោក ដើម្បីរកពិន្ទុគេចចេញពីតំបន់កាត់ចោល។
អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជារូបនេះបានបន្តថា ដោយសារពួកគេទើបតែទទួលបានការណែនាំរបស់លោកក្នុងរយៈពេលថ្មីៗនេះ ទើបពួកគេនៅមានចំណុចដែលត្រូវការកែប្រែច្រើន ប៉ុន្តែចំណុចល្អរបស់ពួកគេគឺមានបច្ចេកទេស កម្លាំងចិត្តតស៊ូរៀនសូត្រពីបាល់ទាត់ និងនៅក្មេងដែលត្រូវការពេលវេលាយូរក្នុងការបណ្ដុះបណ្ដាល ។
លោកបានលើកឡើងទៀតថា ដោយសារកូនក្រុមរបស់លោកមិនមែនជាកីឡាករល្បីៗ ដែលមានទាំងព្រម ដូចជាកម្លាំង និងបច្ចេកទេស ដូចបឹងកេត ឬភ្នំពេញក្រោន ទើបលោកត្រូវការពេលវេលាច្រើនដើម្បីបណ្ដុះបណ្ដាល។ លោកបានចូលខ្លួនមកដឹងនាំក្រុមវេស្ទើនក្នុងជើងទី២នៃពានរង្វាន់បាល់ទាត់លីកលំដាប់ទី១របស់កម្ពុជា ដែលពេលនោះវេស្ទើនបានចាញ់ក្រុម Cam-Tiger ៦-១៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា