គន្លឹះ​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​របស់​ជន​ពិការភ្នែក

  • 2015-08-19 13:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មួយ​គ្មាន​ទឹក គឺ​ទន្លេអ៊ំ ហើយ​នៅ​ខាង​ឆ្វេងដៃ មាន​សាលារៀន​មួយ​ គឺ​សាលា​កុមារ​ពិការ​ភ្នែក និង គថ្លង់ ។ នៅ​ក្នុង​សាលា​កុមារ​ពិការ​ភ្នែក និង​ គថ្លង់​មាន​សិស្ស​ចំនួន ១៣២ នាក់ សិក្សា​លើ​ផ្នែក​កុំព្យូទ័រ ។ គេ​តែង​លាន់​មាត់​ថា តើ​ជន​ពិការ​ភ្នែក និង គថ្លង់​ប្រើ​កុំព្យូទ័រ ម្តេច​នឹង​កើត​ទៅ?

 

លោក​គ្រូ សេង អេង គ្រូ​បង្រៀន​កុំព្យូទ័រ​សម្រាប់​សិស្ស​ពិការភ្នែក ប្រាប់ Sabay ថា“ ការ​ប្រើប្រាស់​កុំព្យូទ័រ​ពិត​ជា​មាន​ការ​លំបាក​មែន​ហើយ​សម្រាប់​ជនពិការភ្នែក ប៉ុន្តែ​ការ​សិក្សា​កុំព្យូទ័រ​របស់​ជនពិការភ្នែក​គេ​មាន​កម្មវិធី​ជំនួយ គឺ កម្មវិធី JAWS និង NVDAដែល​កម្មវិធី​ទាំងពីរ​នេះ គឺ​ជំនួយ​ដល់​ការអាន​ជា​ភាសា​អង់គ្លេស ​ឱ្យ​ជនពិការភ្នែក​ស្តាប់ ។ សិស្ស​ពិការ​ភ្នែក​ ប្រើ​កុំព្យូទ័រ​ដោយ​ការ​ស្ទាប រួច​ចុច​ហើយ​ស្តាប់​ការ​អាន​របស់​កម្មវិធី​ JAWS  ឬ NVDA “ ។

 សិស្សពិការ​ភ្នែក​ទាំងពីរ ឆែម សុខហាច

 សិស្សពិការ​ភ្នែក​ទាំងពីរ ឡៃ សុខហេង

 

សិស្ស​ពិការ​ភ្នែក​បាន​ប្រើការ​ចងចាំ​របស់​គាត់​ដើម្បី​ប្រើប្រាស់​កុំព្យូទ័រ​ ជាពិសេស​ Keys នៅ​លើ ​ Keyboard ទាំង​ការងារ​រដ្ឋបាល ​ការងារ​គណនេយ្យ និង ការ​

 

ប្រើប្រាស់ Internet   ។ “សិស្សពិការភ្នែកមានវិធីសាស្ត្រសំខាន់ពីរក្នុងការស្រាវជ្រាវឯកសារនៅលើបណ្តាញ Internet គឺ៖

 

១). ការ​ស្គាល់​អាស័យដ្ឋានវេបសាយ ៖  សិស្ស​ពិការភ្នែក​តែងតែ​ចងចាំ​នូវ​រាល់​អាសយដ្ឋាន​របស់​ស្ថាប័ន​ផ្សេងៗ និង វេបសាយ​បរទេស​ជាច្រើន​ទៀត ដូចជា  វេបសាយ​គ្រូអប់រំរំ  www.moeys.gov.kh  វេបសាយ ​ឯកសារ​ខ្មែរ www.khmerdocs.com និង វេបសាយ​មួយ​ចំនួន​ទៀត ។

 

២). ការ​ប្រើប្រាស់ពាក្យគន្លឹះ (Keyword)៖ សិស្ស​តែងតែ​វាយ​ពាក្យ​គន្លឹះ​ផ្សេងៗ​នៅ​ក្នុង​ប្រអប់ Search Engine របស់ Google រហូត​បាន​លទ្ធផល  ” លោកគ្រូ ​អេង បន្ថែម ។

 

សូម​ប្រិយមិត្ត​ ងាក​មក​មើល​វីដេអូ និង ស្ដាប់ សម្ដី​របស់ ​សិស្ស​ពិការ​ភ្នែក​របស់​ លោកគ្រូ សេង អេង ដែល​បាន​បង្ហាញ​បទ​ពិសោធន៍​​​លើ​ការ​ស្រាវជ្រាវ​ឯកសារ​​លើ​បណ្ដាញ​អ៊ីនធឺណេត៖

 

 

 

វីដេអូ និង អត្ថបទ៖ ឌឿន អ៊ី