ខេមរៈ ភូមិន្ទ ​រក​ឃើញទ្រនំ

  • 2015-08-19 13:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បោះជំហាន​លើ​វិថី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក  វ៉ាត រ៉ាវី  តារា​សម្ដែង​មាន​មុខ​មាត់​ស្រដៀង ខេមរៈ សិរីមន្ត  ហើយ​បាន​ដាក់​រហ័ស​នាម​ខ្លួន​ថា ខេមរៈ ភូមិន្ទ បច្ចុប្បន្ន​បាន​ស្វែង​រក​ទ្រនំ​ឃើញ​ហើយ ដោយ​លោក​ទើប​តែ​ចុះ​កុងត្រា​​ធ្វើ​ជា តារា​ចម្រៀង​ឲ្យ​ផលិតកម្ម​ថ្មី​មួយ។

 

 

ផលិតកម្ម​ដែល​ទទួល ភូមិន្ទ ទៅ​ច្រៀង​នោះ​មាន​ឈ្មោះ​ថា HD Production នេះ​បើ​តាម​ការ​រៀប​រាប់​របស់​សាមីខ្លួន​ប្រាប់ Sabay ។ ភូមិន្ទ បាន​ថ្លែង​ប្រាប់​ថា លោក​​ទើប​តែ​ចុះ​កុងត្រា​ឲ្យ​ផលិតកម្ម HD កាល​ពី​ជាង​១០​ថ្ងៃ​មុន​នេះ ហើយ​កុងត្រា​​ដែល​ចុះ​នោះ​មាន​រយៈពេល​២ឆ្នាំ។ "ឥឡូវ​ហ្នឹង​ខាង​ ផលិតកម្ម​កំពុងតែ​រៀបចំ​​ចម្រៀង​ឲ្យ​ខ្ញុំ​ច្រៀង  គាត់​ថា នឹង​ឲ្យ​ខ្ញុំ​ទៅ​ហាត់​ច្រៀង​ឆាប់ៗ​នេះ " ខេមរៈ ភូមិន្ទ បញ្ជាក់​បន្ថែម ។

 

តារា​ដែល​ធ្វើ​ខ្លួន​ត្រាប់​តាម លោក ខេមរៈ សិរីមន្ត ជា​ច្រើន​ឆ្នាំ​មក​នេះ​ បាន​លើក​ឡើង​ថា  លោក​​ពិត​ជា​មាន​អារម្មណ៍ សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ត្រឹមត្រូវ​បែប​នេះ ត្បិតអី​​បំណង​មួយ​នេះ​លោក​ប្រាថ្នា​តាំង​ពី​ចូល​សិល្បៈ ដំបូង​មក​ម្ល៉េះ។

 

ខេមរៈ ភូមិន្ទ  បាន​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​​ដើរ​លើ​វិថី​នេះ តារា​វ័យ២៦ឆ្នាំ​ម្នាក់​នេះ​ លូក​​មិន​​បាន​ជ្រៅ​ឡើយ ព្រោះ​ជាប់​រវល់​នឹង​ការ​ងារ​យោធា ដោយ​បច្ចុប្បន្ន​លោក​ គឺ​ជា​ទាហាន​ក្នុង​កងកម្លាំង​​រក្សា​សន្តិសុខ​របស់​ អង្គការ​សហប្រជាជាតិ។ បែប​នេះ​ក្ដី  ភូមិន្ទ បាន​ប្ដេជ្ញា ចិត្ត​ថា ត្រូវ​តែ​​ឆ្លៀត​ពេល ដើម្បី​អនាគត៕

 

 

 

អានអត្ថបទ៖ តារា​ស្រី ៥ ដួង​ ដែល​ហ៊ាន​បញ្ចេញ​គ្រឿង​ក្នុង

 

អានអត្ថបទ៖ តារា​ម៉ូដែល អែត វីន ឈ្នះ​ពាន​បុរស​សាច់ដុំ​ស្អាត នៅ​សៀមរាប

 

អត្ថបទ៖ ខុត សីហា