EXID វ៉ាមុខ Exo, Big Bang និង SNSD ក្លាយជាក្រុមចម្រៀងល្បីជាងគេលើអ៊ីនធឺណិត
- 2015-08-20 21:18:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EXID វ៉ាមុខ Exo, Big Bang និង SNSD ក្លាយជាក្រុមចម្រៀងល្បីជាងគេលើអ៊ីនធឺណិត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៩ ខែសីហាមុននេះកម្មវិធី One Night of TV Entertainment បានបង្ហើបពីតារារូបណាដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើបណ្ដាញអ៊ីនធឺណិតនាពាក់កណ្ដាលឆ្នាំ២០១៥ ហើយលទ្ធផលនេះដែរបានធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើល។
កម្មវិធីបានបង្ហាញថា ក្រុមចម្រៀងប្រុស Exo ជាប់ចំណាត់ថ្នាក់លេខ ២ ក្រុម Girls' Generation ជាប់ចំណាត់ថ្នាក់លេខ ៣ តារាកំប្លែង Kim Gu Ra ជាប់លេខ ៤ Yoo Jae Suk ជាប់លេខ ៥ និងក្រុមចម្រៀងបុរស Big Bang ជាប់ចំណាត់លេខ ៦។ តើតារារូបណាដែលបានដណ្ដើមយកចំណាត់លេខ១ របស់ Exo? នោះគឺក្រុមចម្រៀងដែលចាប់ផ្ដើមមានឈ្មោះល្បីកាលពីចុងឆ្នាំមុន EXID។ វាជារឿងភ្ញាក់ផ្អើលមួយដែលក្រុមចម្រៀងទើបតែមានឈ្មោះល្បីអាចវ៉ាមុខរៀមច្បងបានដូចនេះ។
ក្នុងនោះ One Night of TV Entertainment ក៏បានបង្ហើបផងដែរតារារូបណាដែលមានអត្ថបទព័ត៌មានពីខ្លួនច្រើនជាងគេ។ EXID ដែលល្បីខ្លាំងតាមរយៈបទ "Up & Down" បានធ្វើឲ្យគេភ្ញាក់ផ្អើលម្ដងទៀតដោយទទួលបានចំណាត់លេខ១ បន្ទាប់មកគឺ តារាសម្ដែង Baek Jong Won, Yoo Jae Suk, ក្រុមចម្រៀង After School និង Big Bang ៕
ចុចអាន៖តារាកូរ៉េដែលមានហាងកាហ្វេនិងភោជនីយដ្ឋានផ្ទាល់ខ្លួន
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ allkpop