កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ Dell​តម្លៃ​ជិត​៣០០០​ដុល្លារ​ មាន​អ្វី​អស្ចារ្យ?

  • 2015-08-21 22:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Dell​ បាន​ធ្វើ​ការ​បង្ហាញ​ពី​វត្តមាន​​កុំព្យូទ័រ​ Alienware​ ជំនាន់​ថ្មី​​​របស់​ខ្លួន​ ដែល​មាន​សមត្ថភាព​ខ្ពស់​ សម្រាប់​វាយ​លុក​ទីផ្សារ​កុំព្យូទ័រ។

 

 

កុំព្យូទ័រ​​ដែល​គេ​បាន​បង្ហាញ​នោះ ​គឺ​ Alienware 18​ ដោយ​កុំព្យូទ័រ​នេះ​ផលិត​ឡើង​មិន​មែន​សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា​នោះ​ទេ​ គឺ​សម្រាប់​ការ​លេង​ហ្គេម​បែប​ 3D ​និង​សម្រាប់​ការ​បំពេញ​ការងារ​ឌីស្សាញ​រូបភាព​ និង​វីដេអូ​ជា​ដើម។ កុំព្យូទ័រ​នេះ​​ក៏​មាន​បំពាក់​នូវ​អេក្រង់​ទំហំ​ដល់​ទៅ​១៨,៤​អ៊ីញ​ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​១០៨០p។ ចំណែក​ឯ​ CPU​ វិញ​ គេ​បាន​បំពាក់​នូវ​ប្រភេទ​ Intel Core Core i7-4910MQ​ ដែល​មាន​ល្បឿន​រហូត​ដល់​ ៤,១​GHz​ ហើយ​ក៏​អាច​បន្ថែម​ដល់​ ៤,៤GHz ​បាន​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​កុំព្យូទ័រ​នេះ​មាន​បំពាក់​នូវ​ក្រាហ្វិក​​ភ្លោះ​ប្រភេទ​ NVIDIA 970M​ ទំហំ​ ៦GB ​មាន​ RAM ប្រភេទ​ DDR3​ ទំហំ​ ៣២​GB​ និង​មាន​កន្លែង​ដាក់​ Hard Disk​ ដល់​ទៅ​បួន​ ដែល​មាន​ Hard Disk​ មក​ជា​មួយ​ស្រាប់​ទំហំ​ ១TB។

 

សម្រាប់​តម្លៃ​នៃ​កុំព្យូទ័រ​ Alienware 18​​ នេះ​គឺ​ចាប់​ពី ​២៩៤៩,៩៩​ ដុល្លារ​ ដល់​ ៤៦៩៩,៩០​ដុល្លារ​ អាស្រ័យ​លើ​សមត្ថភាព​របស់​កុំព្យូទ័រ​នីមួយៗ៕

 

​​​​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ geek, slashgear