យ៉ាង ម៉ីម៉ី សម្រេច​ចិត្ត​ផ្អាកពី​សិល្បៈ

  • 2015-08-27 18:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង ម៉ីម៉ី បាន​ប្រកាស​ផ្អាក​សិល្បៈ​បណ្ដោះ​អាសន្ន ក្រោយ​ចូល​ប្រឡូក​ក្នុង​វិស័យនេះ ដោយ​សារ​តែ​មមាញឹក​ក្នុង​មុខ​ជំនួញ​បើក​រួម​គ្នា​ជាមួយ​ឪពុក ហើយ​កំពុង​កាក់កប។

 

 

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា មុខ​របរ​កំពុង​ទទួល​ជោគជ័យ​បណ្ដើរៗ​នោះ ជា​ប្រភេទ​ភ្នាក់ងារ​សេវាកម្ម​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា។ តារា​រាង​តូច​ច្រឡឹង​បន្ត​ថា ជំនួញ​ថ្មី​ទើប​ដំណើរ​ការ​បាន ២ ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​អតិថិជន​កក់​ទុក​ជាមុន​យ៉ាង​ច្រើន ទោះ​ស្ថិត​ក្នុង​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ ធ្វើ​ឱ្យ​នាង​សម្រេច​ចិត្ត​ផ្អាក​ពី​សិល្បៈ។

 

“សិល្បៈ​គ្រាន់​តែ​ជា​ការ​ស្រលាញ់​ហើយ តែ​សំខាន់​ប្រឹង​រក​លុយ​សិន ប្រសិន​បើ​មាន​ឱកាស​ដូច្នេះ"។ ម៉ីម៉ី បញ្ជាក់​កាន់ Sabay ព្រឹក​នេះ។ តួ​ស្រី​ក្នុង​ផលិតកម្ម សាស្ដា ដដែល​បន្ថែម​ទៀត​ថា នាង​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ផ្អាក​ពី​សិល្បៈ ខណៈ​កំពុង​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន និង​ផលិតកម្ម​នានា​មួយ​រយៈ​ចុង​ក្រោយ ដោយ​បដិសេធ​ចំពោះ​ការងារ​ថត​កុន​ទៀត​ផង។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​ដដែល​បន្ថែម​ទៀត​ថា នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​ការ​វិល​ចូល​ក្នុង​វិស័យ​សិល្បៈ​វិញ​ឡើយ ដោយ​ត្រូវ​សម្រុក​ពង្រឹង​លើ​មុខ​ជំនួញ​ឱ្យ​កាន់​តែ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត មុន​ពេល​រដូវ​ប្រាំង​ចូល​ដល់។ ប៉ុន្តែ​តារា​ស្រី​វ័យ ២៤ ឆ្នាំ​ខាង​លើ​អះអាង​ថា ជំហាន​ដំបូង នាង​ត្រូវ​រៀប​ចំ​ក្រុម​ការងារ​ឱ្យ​បាន​ឆាប់ និង​ត្រឡប់​ទៅ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​មិន​ខាន៕

 

អាន​អត្ថបទ៖  ​ប្រិមប្រិយ និង នាយ ក្រិន ត្រៀម​ទៅ​ចោល​ទស្សនិកជន​កន្លះ​ឆ្នាំ

អាន​អត្ថបទ៖  ឧកញ៉ា ឃ្លោក ចង់​បាន​ងារ​មួយ​បន្ថែម​ទៀត

 

 

អត្ថបទ៖ សំ ជំនាញ