ខាន់ ឈិត ចង់​​ល្បី​ដូច ខាន់ ជែមស៍

  • 2015-09-01 13:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខាន់ ឈិត តារា​ចម្រៀង​តាម​អក​​កេះ ដែល​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង លោក  ខាន់ ជែមស៍  បាន​ថ្លែង​ប្រាប់​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ស្វែង​រក​ទ្រនំ​​ជ្រក ដើម្បី​ឲ្យ​បាន​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ល្បី​ដូច​លោក  ខាន់ ជែមស៍។

 

 

ខាន់ ឈិត មាន​ឈ្មោះ​ពិត​ថា ស៊ន សឿម មាន​កំណើត​មក​ពី​ខេត្ត បាត់ដំបង បច្ចុប្បន្ន​មាន​វ័យ២៧ឆ្នាំ។ដោយសារតែ​ស្រលាញ់​សិល្បៈ  ខាន់ ឈិត បាន​ផ្ញើ​ខ្លួន​លើ​វិថី​មួយ​នេះ​ជិត១០ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ច្រៀង​អក​កេះ នៅ​តាម​រោង​ការ ក៏​ដូច​ជា តាម​ខនសឺត តាម​បណ្ដា​ខេត្ត​នានា។ បទ​ចម្រៀង​ដែល​លោក​ច្រៀង​ភាគ​ច្រើន ជា​​បទ​របស់ លោក ខាន់ ជែមស៍ ។

 

ដោយ​មាន មុខ​មាត់​ស្រដៀង លោក ខាន់ ជែមស៍ ហើយ​ចូល​ចិត្ត​តុបតែង​ខ្លួន​តាម​ផង ពេល​ចេញ​ច្រៀង​ម្ដងៗ តែងតែ​មាន​ទស្សនិកជន​មួយ​ចំនួន​ច្រឡំ​លោក​ថា​ជា ខាន់ ជែមស៍ មិន​តិច​នោះ​ឡើយ។ " ការ​ពិត​ខ្ញុំ​គ្មាន​ជាប់​សាច់​ឈាម​ជា​មួយ​បង ជែមស៍​ ​អីទេ តែ​មុខ​មាត់​ខ្ញុំ​ស្រដៀង​គ្នា ក៏​ដាក់​ឈ្មោះ ឲ្យ​ស៊ី​គ្នា​ដែរ​​ទៅ មាន​គេ​ច្រឡំ​ច្រើន​តើ! ។" ខាន់ ឈិត បញ្ជាក់​បន្ថែម។

 

ក្រៅ​ពី​ច្រៀង​​​អក​កេះ​តាម​រោង​ការ និង ខន​សឺត​តាម​បណ្ដា​ខេត្ត ជា​រឿយៗ ខាន់ ឈិត  តែងតែ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ច្រើន​ហៅ​​ឡើង​ច្រៀង​ផង​ដែរ។ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​ម្នាក់​នេះ ប្រាប់​ថា លោក​ធ្លាប់​ឡើង​ច្រៀង​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ ប៉ុន្តែ​មួយ​រយៈ​នេះ​រាង​ស្ងាត់​បន្តិច។

 

តារា​រូប​នេះ បាន​ព្យាយាម​ស្វែង​រក​ផលិតកម្ម​ចូល​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ទាន់​​មាន​ផលិតកម្ម​ណា​មួយ សម្រេច​ចិត្ត​ទទួល​លោក​​ជា​ផ្លូវ​ការ​នៅ​ឡើយ ពោល​គឺ​បាន​ត្រឹម​តែ​សុំ​ពេល​ពិចារណា​សិន​ប៉ុណ្ណោះ។ ទោះ​​ជា​បែប​នេះ​ក្ដី ក៏​មិន​អាច​បង្អាក់​ទឹក​ចិត្ត​លោក​​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​ថែម​​ទាំង​ព្យាយាម​​ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​​បាន​មួយ​ចំនួន​ថែម​ទៀត​ផង ។ "ឥឡូវ​ហ្នឹង ​ខ្ញុំ​ធ្វើ​បទ​ខ្លួន​ឯង​បាន​២បទ​ហើយ តែ​ MP3 ទេ គឺ​បទ "បួស​សង​គុណ​ម្ដាយ " និង​បទ "ស្រណោះ​ខ្នង​ភ្នំ​បាខែង"  ធ្វើ​លេង​ទៅ​បង ក្រែង​មាន​ផលិតកម្ម​ណា​គេ​ចាប់​អារម្មណ៍"។

 

 

ខាន់ ឈិត និយាយ​​ពោរពេញ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ថា ប្រសិន​បើ​​មាន​ផលិតកម្ម​ជ្រក​ត្រឹមត្រូវ​នោះ លោក​នឹង​ខិតខំ​​ព្យាយាម​​​ឲ្យ​ល្បី​ដូច​ទៅ​នឹង​តារា​ចម្រៀង ខាន់ ជែមស៍ ជាក់​ជា​មិន​ខាន៕

 

អានអត្ថបទ៖ មិន​ធម្មតា! សុខ ពិសី ប្រើ​ទូរសព្ទ​តម្លៃ​ជិត ១០ ០០០ ដុល្លារ?

 

អានអត្ថបទ៖  ក្រោយមាន​រឿង​ជាមួយ ចំរុង ឥឡូវ​ អ៊ិន សុភិន ឲ្យ​​​​កូន​ស្រី​ការ​ជាមួយ​ ប៉ែន តុលា ចុង​ឆ្នាំ​ជា​កំហិត

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី