ជីវិត​ធ្លាប់​តែ​​ឯកា​ ដល់​ពេល​មាន​ស្នេហា​គួរ​ធ្វើ​​អ្វី​ខ្លះ?

  • 2015-09-02 17:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្មាន​អ្នក​ណា​ម្នាក់​ដែល​គ្មាន​ស្នេហា​រហូត​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​នោះ​តែង​ហៅ​ខ្លួនឯង​ថា​ជា​​មនុស្ស​​ឯកា ឬ​ Forever Alone ​ក៏​ដោយ។ ច្បាប់​ធម្មជាតិ​ គឺ​​មនុស្ស​គ្រប់​​រូប ​នឹង​មាន​ស្នេហា​ ឬ​ដៃ​គូជីវិត​ គ្រាន់​តែ​​យូរ​ និង​ឆាប់​តែ​ប៉ុណ្ណោះ។ ​ជីវិតដែល​​ធ្លាប់​តែ​ឯកា ​​ថ្ងៃ​ណា​មួយ​នឹង​​​ត្រូវ​បញ្ចប់​នៅ​ពេល​អ្នក​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ប៉ុន្តែ​ពេល​ជួប​ដៃ​គូ​​ស្នេហា យើង​ក៏​​ត្រូវ​​ដឹង​ដែរ​ថា​​គួរ​ធ្វើ​​យ៉ាង​ណា​ខ្លះ​​។ បើ​ចង់​ដឹង សាក​មើល​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

 

 

១. ត្រៀម​​ខ្លួន​​សម្រប​នឹង​ទម្លាប់​ថ្មី

 

ជីវិត​​​ពេល​​មាន​ស្នេហា ​​គឺ​​នឹង​ត្រូវ​ប្រែប្រួល​ឆ្ងាយ​​ខុស​ពី​​កាល​ដែល​​នៅ​តែ​ម្នាក់​ឯង​។ ដំណាក់​កាល​នោះ​​ គឺ​នឹង​​ទាមទារ​ឲ្យ​អ្នក​ប្ដូរ​ទម្លាប់ និង​​ចំណាយ​ពេល​វេលា​មួយ​ចំនួន​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​​ជា​មួយ​នឹង​ដៃ​គូ​។ ពេល​ខ្លះ​អ្នក​មិន​ចូល​ចិត្ត​អ្វី​មួយ ដូច​ជា​ទៅ​មើល​កុន ទៅ​ដើរ​ផ្សារ តែ​​កាលៈទេសៈ​ខ្លះ​ក៏​គួរ​​សម្រប​ដែរ។ ​ដូច​នេះ​អ្វី​ដែល​គួរ​ធ្វើ​ គឺ​ត្រៀម​ទទួល​យក​នូវ​ទម្លាប់​ថ្មី​ និង​​ព្យាយាម​សាង​អនុស្សាវរីយ៍​ជា​មួយ​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

 

២. ស្វែង​យល់​ពី​ចិត្ត​​ដៃ​គូ​​​​​​​

 

ប្រាកដ​ណាស់​ មនុស្ស​ធ្លាប់​តែ​នៅ​ម្នាក់​ឯង​ មិន​ចាំ​បាច់​គិត​ ឬ​ស្វែងយល់​ពី​អ្នក​ណា​ម្នាក់​ឡើយ​ តែ​​ពេល​មាន​ដៃ​គូ​ ​អ្វី​​​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ស្វែង​យល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្រើន។ ​​អ្នក​ចង់​ស្វែង​យល់​ពី​ចិត្ត​​គេ​​ ហើយ​គេ​​ក៏​ចង់​ដឹង​ពី​ចរិត​លក្ខណៈ​ផ្ទាល់​ខ្លួន​​អ្នក​វិញ​ដែរ។​​​ ​ភាព​​សប្បាយ​រីករាយ ការ​ដោះ​ស្រាយ​បញ្ហា​នានា​រួម​​គ្នា ​គឺ​នឹង​នាំ​​ឲ្យ​ដឹង​ពី​គ្នា​​បាន​ច្បាស់។

 

 

៣. បង្កើត​ពេល​វេលា​ល្អ​ៗ

 

ជីវិត​ធ្លាប់​តែ​សោះ​កក្រោះ​ ​ប្រែ​ជា​ស្រស់​ថ្លា​ពេល​មាន​​អ្នក​នៅ​ក្បែរ​​​ ដូច​នេះ​​អ្នក​គួរ​​ថែ​រក្សា​ឲ្យ​គង់​។ ​បង្កើត​ពេល​វេលា​ល្អ​ៗ​​ជា​មួយ​គ្នា​ ដូច​ជា​​នាំ​ដៃ​គូ​ទៅ​ដើរ​លេង​កម្សាន្ត ឬ​ធ្វើ​អាហារ​ញ៉ាំ​ជុំ​គ្នា​ជា​ដើម។ ​ក្រៅ​​ពី​ភាព​សប្បាយ​រីក​រាយ​ ក៏​​​មិន​ត្រូវ​ភ្លេច​​ដែរ​​ពេល​មាន​បញ្ហា ដូច​ជួយ​ចែក​រំលែក​ទុក្ខ​ធុរៈ និង​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ អនុស្សាវរីយ​ទាំង​នោះ​ គឺ​ប្រៀប​ដូច​ជា​ទឹកមន្ត​ជួយ​បណ្ដុះ​​​ពន្លក​​ស្នេហា​​របស់​អ្នក​ឲ្យ​កាន់​តែ​រឹងមាំ​​​​។​​​​​​​

 

៤. បង្ហាញ​ពី​គោល​ដៅ​​​អនាគតរួម​​

 

ក្រៅ​ពី​ស្វែង​យល់​ចិត្ត​គ្នា​បាន​ច្បាស់ ការ​បង្ហាញ​ពី​​គោល​ដៅ​អនាគត​រួម​គ្នា​ គឺ​បញ្ជាក់​ថា​អ្នក​គឺ​មាន​ភាព​ច្បាស់​លាស់ និង​មាន​​ភក្ដី​ភាព​ចំពោះ​ស្នេហា​យូរ​អង្វែង។ ជា​​គូ​​​​ស្នេហា​ គឺ​មាន​ន័យ​ថា​អ្នក​ និង​ដៃ​គូ ​គឺ​​មាន​ចិត្ត​ដូច​មនុស្ស​តែ​មួយ​ទៅ​ហើយ ដូច​នេះ​ការ​បង្ហាញ​ពី​ផែន​ការ​អនាគត​​នឹង​ជួយ​ឲ្យ​ចំណង​ស្នេហា​អ្នក​​និង​ដៃ​គូ​​​បាន​ប្រសើរ។​​​​​​​​​​​​​

 

 

៥. បង្ហាញ​ទៅ​ដល់​​គ្រួសារ​ ឬ​មិត្ត​ភក្តិ​​​​

 

​ទំនាក់​ទំនង​ស្នេហា​​​មិន​យូរ​មិន​ឆាប់​​គង់​តែ​មាន​មនុស្ស​ជុំ​វិញ​ខ្លួន​ដឹង​ឮ ជា​ពិសេស​មិត្តភ័ក្ដិ​តែ​ម្ដង។ ជា​ការ​ល្អ​​បើ​​ពួក​គេ​ដឹង​​ ព្រោះ​ថា​ពួក​គេ​អាច​ផ្ដល់​ជា​​បទ​ពិសោធ​ផ្ទាល់​ខ្លួន​​ល្អ​ៗ​​​បន្ថែម​ដល់​អ្នក​ និង​ដៃ​គូ​ផង​ដែរ។ បើ​សិន​ជា​​ពេល​វេលា​ណា​មួយ​សមរម្យ​ អាច​បង្ហាញ​ឲ្យ​គ្រួសារ​​ទាំង​សង​ខាង​ដឹង​ទៀត​​នោះ​ ក៏​រឹត​តែ​ប្រសើរ​ដោយ​ពួក​គាត់​នឹង​ជួយ​ផ្ដល់​​ដំបូន្មាន​​​និង​ជា​ព័ត៌មាន​ឲ្យ​យល់​ពី​គ្នា​កាន់​តែ​​ច្បាស់៕

 

ចុច​អាន៖ ប៉ុន្មាន​ចំណុច​នេះ​មែន​ទេ​ដែល​ជា​ការ​ចងចាំ​នៃ​ស្នេហ៍​គ្រា​ដំបូង?

ចុច​អាន៖ ៧​យ៉ាង​នេះ​អាច​បញ្ជាក់​ថា​គេ​កំពុង​លួច​​​ស្រលាញ់​អ្នក​ហើយ

 

ចង់​ដឹង​រឿងរ៉ាវ​ស្នេហា​ជា​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ wikihow, torontosun