សួនវង្វេងស្រស់ស្អាតបំផុត៣ក្នុងលោក
- 2015-09-09 18:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួនវង្វេងស្រស់ស្អាតបំផុត៣ក្នុងលោក
ចន្លោះមិនឃើញ
មានសួនវង្វេងច្រើនណាស់នៅលើលោក ប៉ុន្តែសួនវង្វេង៣ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែវាមានទំហំធំ មានភាពទាក់ទាញ និងស្រស់ស្អាត។ ភាពប៉ិនប្រសព្វនៃការឌីហ្សាញសួនវង្វេងទាំងនោះ ក៏ជាកត្តាសំខាន់មួយជួយឲ្យវាទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។
សួនវង្វេងទី១ ដូចរូបខាងក្រោមនេះ មានឈ្មោះថា Longleat Maze នៅក្រុង Wiltshire ប្រទេសអង់គ្លេស។ ផ្លូវគ្រប់ច្រកទាំងអស់ក្នុងសួនវង្វេងនេះ មានប្រវែងសរុបជាង២គីឡូម៉ែត្រ ហើយជាធម្មតាអ្នកចូលទៅច្រើនតែវង្វេងរកផ្លូវចេញមិនឃើញ ឬជាមធ្យម យ៉ាងហោចណាស់ម្នាក់ៗចំណាយពេលដល់៩០នាទីទម្រាំចេញបាន។
សួនវង្វេងមួយទៀតដែលមានឈ្មោះថា Glendurgan Garden ខាងក្រោមនេះ ក៏ស្ថិតនៅអង់គ្លេសដែរ។ ក្រៅពីឌីហ្សាញផ្លូវខ្វាត់ខ្វែង វាក៏មានខ្ទមឈើដ៏ស្រស់ស្អាតមួយនៅចំកណ្ដាលផងដែរ។
ចំណែកសួនវង្វេងទី៣នេះវិញ ស្ថិតច្រកចូលសារមន្ទីរ Van Gogh ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់។ ខុសពីសួន២ខាងលើ សួននេះមានដាំផ្កាឈូករ័ត្នដ៏ស្រស់ស្អាតនៅពីលើរបងនៃផ្លូវវង្វេង។ សរុបទៅ ទីតាំងដែលទាក់ទាញភ្ញៀវទេសចរដ៏ច្រើននេះ មានផ្កាឈូករ័ត្នដល់ទៅ១២៥០០០ដើម។
ចុចអាន៖ គូស្នេហ៍ផ្អែមល្ហែម ធ្វើដំណើរជុំវិញពិភពលោក ថតរូបបង្ហាញស្នេហ៍ពិត
រូបភាព៖ People's Daily, Mail Online