បេក្ខនារី​សំឡេង​ខ្ពស់​​ពី​អាស៊ី​ធ្វើឲ្យ​​គណៈកម្មការ​ X Factor ​​​ញញឹម​ពេញ​ចិត្ត​ស្ដូក

  • 2015-09-14 17:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​​ក្នុង​កម្មវិធី​ The X Factor 2015អង់គ្លេស​​ម្នាក់ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ហ្វីលីពីន​មាន​ឈ្មោះ​ ​Neneth Lyons បាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ទាំង​៤​រូប​ញញឹម​​និង​ទះ​ដៃ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សំឡេង​ស្រែក​ដ៏​ពីរោះ​​របស់​នាង។

 

 

ក្នុង​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ បេក្ខនារី​វ័យ​៣៦​ឆ្នាំ​រូប​នោះ បាន​លើក​យក​បទ​ “Somewhere”​ យក​មក​ច្រៀង​ដែល​ជា​សំនៀង​ដើម​របស់​តារា​ចម្រៀង​ស្រី​អាមេរិក Barbra Streisand ។ មុន​នឹង​ចាប់​ផ្ដើម​ច្រៀង​ គណៈកម្មការNick​ បាន​សួរ​ទៅ​កាន់​បេក្ខនារី​ថា​ ហេតុ​អ្វី​បាន​រើស​បទ​នេះ​មក​ច្រៀង? នាង​តប​វិញ​ថា​ ព្រោះ​ឪពុក​របស់​នាង​ចូល​ចិត្ត​បទ​នេះ។

 

ក្នុង​​ការ​ចាប់​ផ្ដើម​ច្រៀង​ក្បាល​ដំបូង Neneth បាន​ធ្វើ​ឲ្យ​គណៈកម្មការ​និង​ទស្សនិកជន​ស្លុង​អារម្មណ៍​គ្រប់​គ្នា។​​ នៅ​ពេល​ដែល​ដល់​ចំណុច​​មួយ​នាង​បាន​ស្រែក​យ៉ាង​ខ្លាំង​អម​ដោយ​ទឹក​ដម​​ពីរោះ​ ធ្វើ​ឲ្យ​សំឡេង​ទះ​ដៃបាន​បន្លឺ​ឡើង​សម្រាប់​​​នាង​។ ចុង​បញ្ចប់ Neneth បាន​ទទួល​ចម្លើយ "Yes" ពី​គណៈកម្មការ​ទាំង​៤​រូប។

 

ខាង​ក្រោម​ជា​វីដេអូ​របស់ Neneth ពេល​កំពុង​ប្រលង៖

 

ចុចអាន៖តាម​ពិត​បុរស​ដែល​​ដើរ​តួ​ជំនួស​ The Rock ១៣ឆ្នាំ​កន្លង​មក ជា​បង​ប្អូន​ជីដូន​មួយ​​សោះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ youtube The X Factor UK 2015 ​​​​​​