iPhone 6s & 6s Plus ​អាច​មាន​គេ​បញ្ជា​ទិញ​មុន​ លើស​ពី​១០​លាន​គ្រឿង​ តែ​មួយ​សប្ដាហ៍​ដំបូង​

  • 2015-09-15 16:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple​ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ ទូរសព្ទ​ iPhone 6s​ និង​ iPhone 6s Plus​ ដែល​ខ្លួន​បាន​បង្ហាញ​កាល​ពី​សប្ដាហ៍​មុន​ ទទួល​បាន​ការ​កក់​យ៉ាង​​ច្រើន​លើសលប់​​ ដែល​អាច​នឹង​បំបែក​កំណត់​ត្រា​ចំនួន​នៃ​ការ​កក់​ស្មាតហ្វូន​របស់​ខ្លួន​ជំនាន់​មុន​ កាល​ពី​ឆ្នាំ​ទៅ។

 

 

ក្រុមហ៊ុន​ Apple​ បាន​ឲ្យ​ដឹង​ថា ​​ការ​ឆ្លើយតប​របស់​អតិថិជន​ចំពោះ​ទូរសព្ទ​ iPhone 6s និង​ 6s Plus គឺ​​បាន​បង្ហាញ​ជា​ផល​​វិជ្ជមាន​មួយ​ ហើយ​ចំនួន​នៃ​ការ​កក់​ទូរសព្ទ​ក្នុង​សប្ដាហ៍​នេះ​គឺ​ហាក់​​មាន​សន្ទុះ​​ខ្លាំង​នៅ​ជុំ​វិញ​ពិភព​លោក។ ក្រុមហ៊ុន​​រំពឹង​ថា ​ខ្លួន​នឹង​អាច​បំបែក​កំណត់​ត្រា​កាល​ពី​ឆ្នាំ​មុន​បាន​ ដែល​ទទួល​បាន​ចំនួន​កក់​ដល់​ទៅ​១០​លាន​គ្រឿង​ក្នុង​សប្ដាហ៍​ដំបូង។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ចំនួន​នៃ​ការ​កក់​​ទូរសព្ទ​ iPhone 6s Plus​ គឺ​ហួស​ពី​អ្វី​ដែល​គេ​បាន​រំពឹង​ទុក។

 

គួរ​បញ្ជាក់​ថា​ ការ​បើក​ឲ្យ​​កក់​ទុក​ជា​មុន​នូវ​​ទូរសព្ទ​ iPhone 6s និង​ 6s Plus ​ក្នុង​១២​ប្រទេស​បាន​ចាប់​ផ្ដើម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ ចំណែក​ឯ​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​កញ្ញា៕​

​​

-ចុច​អាន៖ ចិន​ដូច​បំបាក់​មុខ​ Apple ​ពេក​ គ្រាន់​តែចេញ​ iPhone ​ថ្មី​ភ្លាម​ លើក​រឿង​មិន​​បង់ពន្ធ​​៧០​លាន​ដុល្លារ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ phonearena, cnbc