ឱកាស​អាហារូបករណ៍ ១០០% ពី​សាលា​ល្បីសម្រាប់​សិស្ស​និទ្ទេស A ឆ្នាំ​នេះ

  • 2015-09-15 20:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​សិស្សានុសិស្ស​ប្រលង​បាក់​ឌុបជាប់​និទ្ទេស A ឆ្នាំ​សិក្សា ២០១៤-២០១៥ ដែល​ចង់​សិក្សា​សាកលវិទ្យាល័យ​ថ្លៃ ក្នុង​ពេល​នេះ​ឱកាស​បាន​មក​ដល់​ហើយ។

 

 

សាកលវិទ្យាល័យ ZAMAN គ្រោង​ផ្ដល់​អាហារូបករណ៍ ១០០% ពេញ ​ដល់​សិស្ស​ជាប់​និទ្ទេស A ទាំង ១០៨ រូប ដើម្បី​ជា​ការ​លើក​ទឹកចិត្ត។

 

ស្ថាប័ន​អប់រំមួយ​នេះ នឹង​ផ្ដល់​អាហារូបករណ៍ ១០០% សិក្សា​ឥត​បង់​ថ្លៃ​រយៈ​ពេល​៤​ឆ្នាំ ប៉ុន្តែ​មុន​ទទួល​បាន​ឱកាស​នេះ សិស្សានុសិស្ស ​​ត្រូវ​ប្រលង​តេស្ត​សមត្ថភាព ​ភាសា​អង់គ្លេសជា​មុន​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ផាន់ នេង ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ ប៉ុន្តែ​ បើ​សិស្ស​មាន​ពិន្ទុចាប់​ពី TOEFL iBT : 70 និង IELTS : 6.0 ​ហើយនោះ ពួកគេ​​អាច​ចូល​រៀន​បាន​ ដោយ​ស្វ័យ​ប្រវត្តិ។

 

ការ​ធ្វើតេស្តភាសា​អង់គ្លេស​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ ដោយ​មាន​រយៈពេល ៤ ម៉ោង ពោល​គឺ​ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់ ១២ ថ្ងៃ​ត្រង់។

 

លោក ផាន់ នេង បញ្ជាក់​ថា សិស្សជា​បាក់ឌុប​និទ្ទេស A ម្នាក់ អាច​ជ្រើសរើស​ដេប៉ាតឺម៉ង់​បាន​មួយប៉ុណ្ណោះ ក្នុង​ចំណោម​ដេប៉ាតឺម៉ង់​ទាំង ៨ ខាងក្រោម៖   ១. ដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល

២. ដេប៉ាតឺម៉ង់ វិស្វកម្មស្ថាបត្យកម្ម

៣. ដេប៉ាតឺម៉ង វិទ្យសាស្រ្តកុំព្យូទ័រ

៤. ដេប៉ាតឺម៉ង់ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ

៥. ដេប៉ាតឺម៉ង់ គ្រប់គ្រងព័ន្ធព័ត៌មានវិទ្យា

៦. ដេប៉ាតឺម៉ង់ គ្រប់គ្រងពាណិជ្ជកម្ម

៧. ដេប៉ាតឺម៉ង់ ធនាគារ និងហិរញ្ញវត្ថុ

៨. ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ

 

ចុចអាន៖ ស្គាល់​សិស្ស​ពូកែ​និន្ទេសAទាំង ៧ រូប នៅ​ខេត្តបាត់​ដំបង​ទេ?

ចុចអាន៖ គ្រូ ៣ រូប​ទទួល​​ការ​គោរព​ស្រលាញ់ខ្លាំង ពី​ប្រជាជន​ខ្មែរ​ក្នុង​វិស័យ​អប់រំ

 

 អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម