Frenz United B ​ធ្វើ​បាន​ត្រឹម​ស្មើ​ U-18 ភ្នំពេញ​ក្រោន ២-២ ក្នុង​ដី​ខ្លួនឯង​

  • 2015-09-17 16:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​របស់​ប្រទេស​ម៉ាឡេស៊ី​ Frenz United B​ ធ្វើ​បាន​ត្រឹម​ស្មើ​​ក្លិប​​ខ្លាំង​របស់​កម្ពុជា​ U-18 ភ្នំពេញ​ក្រោន​ ២-២ ប៉ុណ្ណោះ​ សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​ 2015 U-18 Asia Champions Trophy ​នៅ​លើ​​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី កាល​ពី​យប់​មិញ​នេះ​។

 
សកម្មភាព​ប្រកួត​ Frenz United B និង​ U-18 ភ្នំពេញ​ក្រោន​(ប្រកួត​​ជើង​ទី១)

 

ការ​ប្រកួត​ចាប់​ផ្ដើម​​បាន​តែ១៨​នាទី​កីឡាករ​  Akhmar Haiqal របស់​ក្លិប​ Frenz United B​ បាន​ទម្លាយ​សំណាញ់​ទី​របស់​​ក្រុម​ភ្ញៀវ​​ដើម្បី​នាំ​មុខ​​១-០។ ការ​ប្រកួត​ជិត​នឹង​បញ្ចប់​តង់​ទី​មួយ​ទៅ​ហើយ​ស្រាប់​តែ​កីឡាករ Jason Thomas ខ្សែ​ការពារ​មាឌ​ធំ​​របស់​​ U-18 ភ្នំពេញ​ក្រោនត្រូវ​បាន​​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត។

 

​ការ​ប្រកួត​​​តង់​ទី​២​ដល់​នាទី៥៧ ​កីឡាករ អ៊ុក​ សុវណ្ណ របស់​ភ្នំពេញ​ក្រោន​បាន​លើក​បាល់​យ៉ាង​ល្អ​ឲ្យ​មិត្ត​រួម​ក្រុម​កីឡាករ គឹម​ ឆៃយ៉ា តែត​បញ្ចូល​ទី​បាន​សម្រេច​ដើម្បី​តាម​ស្មើ១-១។ ការ​ប្រកួត​​បន្ត​​មិន​បាន​ប៉ុន្មាន​នាទី​ផង​ ​ស្រាប់​តែ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ​សារ​ជា​ថ្មី ២-១ ប៉ុន្តែ​ដល់​នាទី ៦៥​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ U-18 ​ភ្នំពេញ​ក្រោន​កីឡាករ​ Umaru Samura បាន​អូស​បណ្ដើរ​បាល់ជិតពាក់​កណ្ដាល​ទី​ទម្លាយ​សំណាញ់​ទី​ម្ចាស់​ផ្ទះ​ដើម្បី​តាម​ស្មើ​ ២-២​​។ លទ្ធផល២-២ នៅ​រក្សា​រហូត​ដល់​ចប់​​ការ​ប្រកួត។

 

ជំនូប​គ្នា​កាល​ពី​រជើង​ទី១ ​ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល ១-១ ​នៅ​លើ​ទឹក​ដី RSN របស់​​ភ្នំពេញ​ក្រោន ដែល​ពេល​នោះ​ក្រុម​​ភ្ញៀវ ​ Frenz United B​ ​ក៏​ទទួល​​បាន​កាត​ក្រហម​ដូច​គ្នា​បន្ទាប់​ពីកីឡាករ​ក្នុង​​ក្រុម​​មក​ពី​ប្រទេស​ម៉ាឡេស៊ី​​មួយ​នេះ​ បង្ក​កំហុស​កាត​លឿង​ពីរ​ដង​ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​​នៅ​ចុង​តង់​ទី២​៕

ទស្សនា​វីដេអូ​ហាយឡាយ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​