ប្រិមប្រិយ ជួបរឿងមិននឹកស្មានដល់ពេលសម្ដែងនៅអាមេរិក?
- 2015-09-18 12:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិមប្រិយ ជួបរឿងមិននឹកស្មានដល់ពេលសម្ដែងនៅអាមេរិក?
ចន្លោះមិនឃើញ
តារាកំប្លែង ប្រិមប្រិយ បាននិយាយពីទឹកដីអាមេរិកមកថា កំពុងទទួលបានជោគជ័យនៅទីនោះ ដោយមានបងប្អូនខ្មែរចូលចូលរួមគាំទ្រជាច្រើន និងមានការស្វាគមន៍យ៉ាងកក់ក្ដៅទៀតផង ដែលមិននឹកស្មានដល់។
តារាកំប្លែងរូបនេះនិយាយថា៖ "មានបងប្អូនចូលរួមលើសចំណុះក៏មានដែរ អត់កន្លែងអង្គុយទៀតផង ក៏មានដែរ ខ្ញុំរីករាយណាស់"។ នាងបន្តថា ពួកគេត្រូវសម្ដែងនៅរៀងរាល់ចុងសប្ដាហ៍ ហើយទើបសម្ដែងបានរដ្ឋចំនួន ៣ ប៉ុណ្ណោះតាមការកំណត់របស់ម្ចាស់ស្ប៉នស័រ ជាអ្នករៀបចំ។
សមាជិកវ័យក្មេងក្រុមកំប្លែងនាយ កុយ រូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកមានការរាក់ទាក់ចំពោះពួកគេ អ្នកខ្លះទៀតស្កាត់ពីចម្ងាយទៅលេងក៏មានដែរ ដោយមានទាំងបញ្ចើទៀតផង។ ចំណែកពលរដ្ឋខ្មែរស្នើទៅលេងដល់ផ្ទះរបស់ពួកគេក៏មានដែរ។ ប្រិមប្រិយ បន្តទៀតថា ដំណើរទៅកាន់មហាអំណាចសេដ្ឋកិច្ច ខាងលើមិនខុសពីដំណើរទៅកាន់ប្រទេសផ្សេងៗកន្លងមករួមមានអូស្ត្រាលីជាដើមនោះទេ។
អ្នកមេម៉ាយកូន១ បានបង្ហើបថា ដំណើរសម្ដែងលើកនេះមានរយៈពេលយូរ ដែលបន្តរហូតដល់ដើមឆ្នាំ ២០១៦។ នាងថ្លែងបន្តថា៖ "ខ្ញុំអត់ទាន់ដឹងយ៉ាងម៉េចដែរ ព្រោះឥឡូវមានអ្នកទាក់ទងបណ្ដើរៗទៀតហើយ ទៅសម្ដែងកន្លែងផ្សេងទៀត"។ នាងបន្តថា ពួកគេនៅមិនទាន់សម្រេចចិត្តនៅឡើយទេអាស្រ័យលើអ្នកធានាអះអាងក្នុងរឿងនេះ។
តារាភាគច្រើនមានពេលពី ១- ៣ខែ ប៉ុណ្ណោះ ក្នុងការសម្ដែងកើបលុយលើទឹកដីសហរដ្ឋអាមេរិក ។ ដោយឡែក ប្រិមប្រិយ និងនាយ ក្រិន មានរយៈពេលសម្ដែងយូរជាងគេ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម្ដែងក្រៅប្រទេសរបស់ពួកគេ។ ប្រិមប្រិយ ចាត់ទុក្ខថា ជាឱកាសល្អមួយសម្រាប់សន្សំលុយកាក់ ហើយសង្ឃឹមថា ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងបន្តការគាំទ្រសិល្បករខ្មែររហូតដល់ពេលត្រឡប់មកវិញ៕
អានអត្ថបទ៖ ព្រាប សុវត្ថិ ចាប់ផ្ដើមជួយវិស័យអប់រំនៅកម្ពុជា
អានអត្ថបទ៖ សុគន្ធ ធារ៉ាត់ ចូលសិល្បៈមួយប្រាវទិញឡានជាង៧ម៉ឺនដុល្លារ
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ