អ្នកជំនាញមកពីសំឡីអនាម័យ 77777 និង CC អះអាងថាជែលដែលមានក្នុងសំឡីមិនប៉ះពាល់សុខភាពទេ
- 2015-09-18 23:59:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញមកពីសំឡីអនាម័យ 77777 និង CC អះអាងថាជែលដែលមានក្នុងសំឡីមិនប៉ះពាល់សុខភាពទេ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅមានការបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គមហ្វ៊េសបុក ពីការពិសោធ ដោយយកសំឡីអនាម័យមកជ្រលក់ទឹក។ ចំពោះប្រភេទសំឡីអនាម័យដែលមានផ្ទុក ឬក៏ប្រើប្រាស់នូវសារធាតុជែល ខាងក្នុងពេលជ្រលក់ទឹកទៅជាហើមប៉ោង ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួន ជាពិសេសស្រ្តីមានការភ្ញាក់ផ្អើល ថែមទាំងព្រួយបារម្ភទៅលើផលប៉ះពាល់ចំពោះសុខភាពថែមទៀត។
អ្នកស្រី ចាន់ ធីតា អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន 77777 Co; Ltd នឹងបកស្រាយពីសារធាតុជែលដែលមាននៅក្នងសំឡីអនាម័យ រួមទាំងសារប្រយោជន៍របស់វា។
១. តើជែលជក់ទឹកជាអ្វី? ជែលជក់ទឹកគឺជាអង្គធាតុគ្រាប់តូចល្អិតៗម្យ៉ាង ហើយនៅពេលដែលវាមានប្រតិកម្មជាមួយអង្គធាតុរាវ វាប្រែទៅជារាងចាហួយ។ ជែលនេះមានឈ្មោះជាភាសាអង់គ្លេសថា Super Absorben Polymer ឬហៅកាត់ថា (SAP) ។
២. ហេតុអ្វីបានជាជែលនេះត្រូវបានយកមកប្រើប្រាស់ក្នុងសំឡីអនាម័យ 77777 និង ស៊ីស៊ី? ទី១ គឺដោយសារជែលប្រភេទនេះមិនជ្រាបទឹក ហើយទី២ វាមានប្រសិទ្ធភាពជក់ទឹកបានលឿន ស្ងួតល្អ ហើយទី៣កាន់តែពិសេសនោះគឺអាចកាត់បន្ថយក្លិនមិនល្អ។ ជែលជក់ទឹកនេះមិនត្រឹមតែប្រើប្រាស់ក្នុងសំឡីអនាម័យប៉ុណ្ណោះទេ ខោទឹកនោមក៏មានប្រើសារធាតុជែលនេះដែរ។
៣. តើជែលជក់ទឹកនេះបង្កផលប៉ះពាល់ដល់សុខភាពដែរឬយ៉ាងណា? ហេតុអ្វី? ជែលជក់ទឹកនេះមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចដែលមានការលើកឡើងពី សំណាក់ប្រជាពរដ្ឋមួយចំនួនដែរថា វានឹងធ្វើឱ្យកើតជំងឺមហារីក ឬក៏ជំងឺផ្សេងៗទៀតនោះទេ។ ក្រុមហ៊ុន 77777 Co; Ltd បាននាំចូលប្រភេទជែលនេះពីប្រទេសជប៉ុនមកផលិត។ ដូច្នេះសូមបងប្អូនស្រ្តីកុំមានការព្រួយបារម្ភអំពីបញ្ហានេះ។
សំឡីអនាម័យ 77777 និង ស៊ីស៊ី បាននាំចូលមកទីផ្សារក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០១មកម្ល៉េះ។ សំឡីអនាម័យ 77777 និង ស៊ីស៊ី មានច្រើនប្រភេទ ដូចជាប្រភេទក្រាស់ ស្តើង ធម្មតា ក្រអូប ត្រជាក់ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ និង យប់ ដែលអាចឱ្យសុភាពស្រ្តីជ្រើសរើសតាមតម្រូវការ៕
អត្ថបទ៖ ពាណិជ្ជកម្ម