Madonna បញ្ជាឲ្យអ្នករាំថើបជើងរបស់ខ្លួនព្រោះមកយឺត
- 2015-09-22 18:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Madonna បញ្ជាឲ្យអ្នករាំថើបជើងរបស់ខ្លួនព្រោះមកយឺត
ចន្លោះមិនឃើញ
ការតាមចុះផ្សាយពីគេហទំព័រ New York Daily News តារាចម្រៀងអាមេរិក Madonna បានចេញបញ្ជាឲ្យអ្នករាំម្នាក់ថើបជើងរបស់ខ្លួន បន្ទាប់ពីអ្នករាំមួយនេះបានបង្ហាញខ្លួនយឺតប្រហែលប៉ុន្មាននាទីក្នុងការហាត់សមមួយ។
Madonna ជាមនុស្សម្នាក់ដែលតឹងតែងរឿងពេលវេលា ដែលជាមូលហេតុបណ្ដាលឲ្យតារាស្រីរូបនេះបញ្ជាឲ្យបុគ្គលិករបស់ខ្លួនសូមទោសដោយរបៀបខុសគេបែបនេះ។
ប្រភពផ្ទៃក្នុងមួយបានប្រាប់ថា "អ្នករាំនោះមកយឺតតែប៉ុន្មាននាទីប៉ុណ្ណោះតែត្រូវសូមទោស Madonna ឡើងដូចឆ្កួត"។ ប្រភពដដែលនេះបានប្រាប់ថា រឿងនេះបានកើតឡើងនៅពេលដែលតារាចម្រៀង វ័យ ៥៧ឆ្នាំ ហាត់សមសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ "Rebel Heart Tour" នៅទីក្រុង New York កាលពីពេលថ្មីៗនេះ។
អ្នករៀបចំកម្មវិធីឲ្យការប្រគំតន្ត្រីនេះបានប្រាប់ថា "នៅពេលដែលដឹងថា Madonna នឹងមកដល់ រឿងទីមួយដែលបុគ្គលិកធ្វើគឺបោះចោលដបទឹកទាំងអស់ព្រោះ Madonna មិនចង់ឃើញដបទឹកនៅរាយប៉ាយគ្រប់ទីកន្លែង។ បន្ទាប់មកពួកគេបិទភ្លើងនិងដុតទៀននៅក្នុងបន្ទប់ព្រោះតារាចម្រៀងនេះចង់ឲ្យបន្ទប់មានក្លិនដែលខ្លួនចង់បាន"៕
ចុចអាន៖Victoria Beckham ឈឺដូចគេចាក់ពេលកូនស្រីប្រាប់ថាចង់ក្លាយជាកីឡាការិនីបាល់ទាត់
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ nydailynews